ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឃាត់​​​រថយន្តយីឌុប​​​​២​គ្រឿង ​ដឹកឈើ​​ចេញពី​​​ភូមិសាស្ត្រ​​​​ស្រុកជាំ​ក្សាន្ត​​ស្ទើរ​តែបាក់​

12 ឆ្នាំ មុន

​ខេត្តព្រះវិហារ​​ ៖ ​​នៅវេលាម៉ោង​​​៩​និង​​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​​​​២៧ មិថុនា ​​លោក​ឧត្តមសេនីយ៍​​ត្រី ម៉ៅ ពៅ ស្នងការ​​​ប៉ូលិស​ខេត្ត​​​ព្រះវិហារ ​​និង​ជា​ប្រធាន​​​ក្រុមការងារ​​​បង្ក្រាប​បទ​​ល្មើស​​ខេត្ត​​​​មាន​ការ​​សង្ស័យ​​​ទៅលើ​រថយន្ត​យីឌុប​​ចំនួន​​២គ្រឿង ​ដែលដឹក​ឈើ​ចាស់​ចេញពី​​ភូមិ​សាស្ត្រ​​ស្រុកជាំ​ក្សាន្ត ​​ឆ្លង​កាត់​ទីប្រជុំ​ជន​​​​ក្រុង​ព្រះ​​វិហារ ​ឆ្ពោះទៅ​​កាន់ខេត្តតាកែវ

​ខេត្តព្រះវិហារ​​ ៖ ​​នៅវេលាម៉ោង​​​៩​និង​​​៣០​នាទី​​​ព្រឹក​ថ្ងៃទី​​​​២៧ មិថុនា ​​លោក​ឧត្តមសេនីយ៍​​ត្រី ម៉ៅ ពៅ ស្នងការ​​​ប៉ូលិស​ខេត្ត​​​ព្រះវិហារ ​​និង​ជា​ប្រធាន​​​ក្រុមការងារ​​​បង្ក្រាប​បទ​​ល្មើស​​ខេត្ត​​​​មាន​ការ​​សង្ស័យ​​​ទៅលើ​រថយន្ត​យីឌុប​​ចំនួន​​២គ្រឿង ​ដែលដឹក​ឈើ​ចាស់​ចេញពី​​ភូមិ​សាស្ត្រ​​ស្រុកជាំ​ក្សាន្ត ​​ឆ្លង​កាត់​ទីប្រជុំ​ជន​​​​ក្រុង​ព្រះ​​វិហារ ​ឆ្ពោះទៅ​​កាន់ខេត្តតាកែវ។

ពេលនោះ​លោក​ឧត្តមសេនីយ៍​ត្រី​ក៏​​បាន​ចាត់​តាំង​​សមត្ថ​​កិច្ច​​​ដឹកនាំ​ដោយ​​លោកប៉ុល ​ខាំ​ណា​រ៉េ ​ជា​នាយខណ្ឌរដ្ឋ​បាល​​​​ព្រៃ​ឈើ​​ព្រះវិហារ ​សហ​ការ​​ជាមួយ​​សមត្ថ​កិច្ច​​​​សឹករង​ខេត្តព្រះវិហារ​​មាន​លោក​​វរសេនីយ៍​សឹង​ ចាន់​សុភ័ត្រា ​​ប្រចាំ​ទិស​​ភ្នំ​ដែក​ ក្នុង​​ស្រុក​រវៀង ​​ព្រមទាំង​​​សមត្ថកិច្ច​ប៉ូលិស​​​ស្រុករវៀង ​​និង​ផ្នែក​រដ្ឋបាល​​ព្រៃឈើ​​​ស្រុករវៀង​​​ធ្វើការ​​ឃាត់រថ​យន្ត​​យីឌុប​ចំនួន​២គ្រឿង ​។​ ១គ្រឿងពាក់​ស្លាក​លេខ កំពង់ចាម ​3A-0261 ​ពណ៌ត្រេអ៊ី ​និង​​១​គ្រឿង​ទៀត​​​ពាក់ស្លាកលេខ​ ព-០៣៤២ ភព៣ ​ពណ៌បៃ​តង ​​ពីបទប្រើប្រាស់​​រថយន្ត​​​ធុនធ្ងន់ ​និង​វែង​ខុសខ្នាត​​​ដឹកឈើ​ហួស​​ចំណុះ​ដែល​ប្រឆាំង​នឹង​​បទបញ្ជា​របស់​​រាជ​រដ្ឋា​ភិបាល ​និង​ដើម្បី​​ត្រួត​ពិនិត្យ​​​​​​ឈើ​​​ដែល​ផ្ទុក​​នៅលើ​​​រថយន្ត​ទាំង​​​​២គ្រឿង​​​ខាងលើនេះ។​ ​​ពិតជា​​​ឈើ​ចាស់​​ត្រឹម​ត្រូវ​​តាមការ​ស្នើ​​សុំ​ដឹក​​​ជញ្ជូន ឬ​​​បែប​ណាទេ​ ព្រោះ​កន្លង​​ទៅ​អាជ្ញា​ធរ​​ខេត្តតែង​តែ​​​ឃើញ​​មាន​​​រថយន្ត​​ប្រភេទ​ធំៗ​​ដូច​ខាង​​លើ​​បាន​ដឹកទំនិញ​​​យ៉ាង​សំពីង​សំពោង ​មិន​​ដឹង​ថា ដឹកអ្វី​ខ្លះ​នៅក្នុង​​​រថយន្ត​ទាំង​នោះ​ឡើយ។​ ​លុះឃាត់​​​ត្រួត​ពិនិត្យ​​​ទៅនៅ​ពីក្រោម​​ទំនិញ ​​និង​ក្រោម​​​ឈើ​ចាស់​ឃើញ​សុទ្ធ​តែ​​​ឈើ​គ្រញូង​ ទើបពេលនេះ​ប្រធាន​ក្រុម​​​ការងារ​​បង្ក្រាប​​បទ​ល្មើស​​ខេត្ត​យោង​តាម​​បទបញ្ជា​​របស់​លោក​អ៊ុំ ម៉ារ៉ា គណៈ​​មេ​បញ្ជា​ការ​​ឯកភាពខេត្ត មាន​​​វិធានការ​​​ដាក់​កម្លាំង​​ស្ទាក់​គ្រប់​​គោលដៅ​ ដើម្បី​ឃាត់​​រថយន្តទាំង​​​នោះ​យក​មក​​​ធ្វើការ​ត្រួត​​ពិនិត្យ ​។​

អ្នក​​​តាមដាន​​​​សន្និដ្ឋាន​ថា​ វា​ពិតជា​មានអ្វី​​​លើ​ស​ពីនេះ​​​ថែមទៀត ​ក្នុង​ការ​​ឆែកឆេរ​ក្នុង​រថ​យន្ត​នេះ ​ហើយ​មន្ត្រី​​​ក្នុងប្រតិបត្តិ​ការ​​​នេះមិន​ទាន់​ផ្តល់​​​​របាយ​ការណ៍​​ណាមួយ​​ឱ្យ​ដឹង​​​​នៅឡើយ​ទេ ​​​​នា​ល្ងាច​ថ្ងៃ​​​​ដដែលនេះ​។ ​បន្ទាប់ពី​​មានការត្រួតពិនិត្យ​​​ជាបឋម​​​នា​រសៀលថ្ងៃទី​​​២៧ មិថុនា នេះ រថយន្ត​ល្មើស​ទាំង​​​​២​ខាងលើ ​​​សមត្ថកិច្ច​​​​បានកំណត់​ថា ​​រថ​យន្ត​​ទាំង​នេះ​ពិតជា​​មិនមែន​​ដឹកឈើ​ចាស់​តាមពាក្យ​​​ស្នើ​សុំ​ទេ ​គឺរកឃើញ​ឈើ​ប្រភេទ​គគី​រ​លេខ​​១ ទើបតែ​​​អារ​ថ្មី​ៗ​នៅ​​ពេញ​​ពីលើ​ តែ​ដោយ​​ឡែក​នៅ​​ខាង​ក្រោម ​គេមិនទាន់​បានធ្វើការ​​​​ពិនិត្យ​​ទេ ដោយខ្វះ​​កម្លាំង​​​លើក​ចុះ ​រង់​ចាំ​​ត្រួតពិនិត្យ​​​​នៅព្រឹក​ថ្ងៃទី​​​​២៨ ​មិថុនា ​នឹងធ្វើ​​​ការ​រើ​​ឈើ​​​ទាំងអស់នៅ​​លើ​រថយន្ត​​​​ប្រាកដ​ជា​នឹង​​ឃើញ​ថា ​​​មានឈើ​ប្រណីត​ប្រភេទ​​​គ្រញូង​​នៅពីខាង​ក្នុង​ដូច​​​ការ​ស​ន្និ​ដ្ឋាន​​​​នោះ។​ ប៉ុន្តែ​​​​ពេលនេះ​សមត្ថកិច្ច​​​បានរក​ឃើញ​​​ថា ឈើ​​នៅលើ​​​រថយន្ត​ពិតជា​មាន​​បទ​ល្មើស​​​រួច​ទៅ​ហើយ ​​​ដើម្បី​ដាក់​​​បន្ទុក​​ចោទ​​ប្រកាន់៕​