ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ.ស.ប​​​សម្រេច​ដាក់​​ពង្រាយ​​​ទាហាន​​មួក​ខៀវ​​​4.200នាក់​នៅ​តំបន់​ ABYEI ​របស់ស៊ូដង់

12 ឆ្នាំ មុន

ក្រុមប្រឹក្សាសន្តិសុខ​​អ.ស.ប​​បានអនុម័ត​ជា​​ឯក​ច្ឆ័ន្ទ​​​កាលពីថ្ងៃទី​២៧ ​មិថុនា ​​នូវដំណោះ​ស្រាយ​​​មួយ​ដែលគ្រោង​​​បញ្ជូន​ទាហាន​​មួក​ខៀវ​​​​អេត្យូពី​​​៤.២០០នាក់​​មកកាន់​ដែនដី​ស៊ូដង់​​ដែលមានជម្លោះ​​​ គឺតំបន់ ABYEI ក្នុង​ក្រប​ខណ្ឌ​​​នៃបេសកកម្ម​​ថែរក្សា​សន្តិភាព​មួយ ។ ​​តំបន់ ABYEI ចាប់​តាំងពី​ច្រើនសបា្តហ៍​​​មក​ហើយ​ជា​ទីលាន​នៃការ​ប៉ះ​ទង្គិចគ្នា​យ៉ាង​សាហា.វ​​​នានា​រវាង​ស៊ូដង់​​

ក្រុមប្រឹក្សាសន្តិសុខ​​អ.ស.ប​​បានអនុម័ត​ជា​​ឯក​ច្ឆ័ន្ទ​​​កាលពីថ្ងៃទី​២៧ ​មិថុនា ​​នូវដំណោះ​ស្រាយ​​​មួយ​ដែលគ្រោង​​​បញ្ជូន​ទាហាន​​មួក​ខៀវ​​​​អេត្យូពី​​​៤.២០០នាក់​​មកកាន់​ដែនដី​ស៊ូដង់​​ដែលមានជម្លោះ​​​ គឺតំបន់ ABYEI ក្នុង​ក្រប​ខណ្ឌ​​​នៃបេសកកម្ម​​ថែរក្សា​សន្តិភាព​មួយ ។

​​តំបន់ ABYEI ចាប់​តាំងពី​ច្រើនសបា្តហ៍​​​មក​ហើយ​ជា​ទីលាន​នៃការ​ប៉ះ​ទង្គិចគ្នា​យ៉ាង​សាហាវ​​​នានា​រវាង​ស៊ូដង់​​ និងស៊ូដង់​​ខាង​ត្បូង​ដែលគ្រោង​​បំបែកខ្លួន​ក្នុង​ខែកក្កដា ​ខាង​មុខនេះ បន្ទាប់​ពី​ការ​បោះ​ប្រជា​មតិមួយ​មក ។ យោង​តាម​សហ​​រដ្ឋ​​​​អាមេរិក​ថា ​​​មនុស្ស ១០.០០០​នាក់​ហើយ​បាន​រត់​ភៀស​ខ្លួន​ចេញពីការប្រយុទ្ធ​គ្នាក្នុង​តំបន់នោះ។
​ការ​ដាក់​ពង្រាយ​​កង​ទាហាន​​​មួក​ខៀវ​នេះ​គឺ​​សំដៅ​ត្រួតពិនិត្យ​​​ការ​ដក​ថយ​របស់កង​ទ័ព​​​​ក្រុង​ខាទុមចេញពី​តំបន់ ABYEI និង​ធ្វើ​ឱ្យ​​មានការ​​គោរព​សិទ្ធិ​មនុស្ស​ក្នុងតំបន់នោះ​ដែលស្ថិតនៅ​​​ជាប់ព្រំ​ដែន​ស៊ូដង់​​ខាង​ជើង​​ និង​ស៊ូដង់​​ខាងត្បូង។

​កាលពីសបា្តហ៍​​មុន​រដ្ឋាភិបាល​​ស៊ូដង់​​ និង​រដ្ឋា ភិបាល​ស៊ូដង់​​ខាងត្បូង​បានចុះ​​ហត្ថលេខា​​​លើ​កិច្ច​ព្រមព្រៀង​​​មួយដែល​គ្រោង​ដក​កងទ័ព​​ចេញពី​ដែនដីនោះ ដែល​អនាគត​​អាចសម្រេច​​វាសនា​​តាមរយៈ​ការបោះប្រជាមតិមួយ​ ។ ការ​ចរចា​គ្នា​នាពេល​ខាងមុខ​​រវាង​ស៊ូដង់​​ និង​ស៊ូដង់​ខាង​ត្បូង​​ ក៏ត្រូវ​ផ្តោត​​ផង​ដែរ លើការ​កំណត់​​​ព្រំ​ដែន​រវាង​ស៊ូដង់​ខាងជើង​​​ និងស៊ូដង់​​ខាង​ត្បូង​​ និង​​ពីការ​​បែងចែក​ធនធាន​ទាំងឡាយ​ទាក់​ទិន​​នឹង​​​ប្រេង​កាត​​ដែល​ជាប្រភព​​នៃការ​​ខ្វែង​​​ទំនាស់​គ្នា​ជាច្រើន ៕