ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​បុរស​ចិនយ៉ាង​សាហា.វ ​សង្ស័យ​ត្រីកោណ​ស្នេហ៍

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​មុខ​​បា.ញ់​​ប្រហារ​​ជីវិត​យ៉ាង​សាហា.វ​ឃោរ​ឃៅ​ និង​បាន​បង្ក​ឱ្យ​​មាន​ការ​ផ្អើល​ឆោ​ឡោ​ភ្លាមៗ​​ក្រោយ​ការ​ផ្ទុះ​អាវុធ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣G ផ្លូវ​លេខ​៤៤០ កែង​ផ្លូវ​​លេខ​១៦៧ ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការ​​មន វេលា​ម៉ោង​៧​និង​​៣០​នាទី​យប់

រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​មុខ​​បាញ់​​ប្រហារ​​ជីវិត​យ៉ាង​សាហាវ​ឃោរ​ឃៅ​ និង​បាន​បង្ក​ឱ្យ​​មាន​ការ​ផ្អើល​ឆោ​ឡោ​ភ្លាមៗ​​ក្រោយ​ការ​ផ្ទុះ​អាវុធ។ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៣G ផ្លូវ​លេខ​៤៤០ កែង​ផ្លូវ​​លេខ​១៦៧ ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការ​​មន វេលា​ម៉ោង​៧​និង​​៣០​នាទី​យប់ ថ្ងៃទី​២៦ មិថុនា។ ​

ចំពោះ​​សកម្ម​​ភាព​បាញ់​​ប្រហារ​​ខាងលើ​​​នេះ​ត្រូវ​បាន​ប្រភព​ព័ត៌​មាន​អះអាង​ថា ​ខ្មាន់​កាំភ្លើង​​​បាន​ជិះ​ម៉ូតូ​​ស៊េរី​ទំនើប​​មួយ​គ្រឿងតាម​​ពី​ក្រោយ​​អ្នក​រងគ្រោះ ខណៈ​ពេល​​កំពុងជិះ​​​រថយន្ត​​ម៉ាក​ NISSAN ​មីនី​មួយ​គ្រឿង​​ដែល​រួម​ដំណើរជា​មួយ​នារី​ម្នាក់ ។ ​លុះមក​ដល់​ចំណុច​​កើត​ហេតុ​ ខ្មាន់​កាំភ្លើង​បាន​បាញ់​តម្រង់​លើ​​អ្នក​​រង​គ្រោះ​ទំលុះ​​​​កញ្ចក់​​រថយន្ត​​ចំនួន​២​​គ្រាប់ ​ត្រូវ​ចំ​បំពង់​ក និង​ក្បាល​ស្លាប់​ភ្លាមៗ​​នៅ​ក្នុង​រថយន្ត ។

​បុរស​រងគ្រោះ​ក្នុងអំពើ​បាញ់​​ប្រហារ​​ខាង​លើ​នេះ ជា​ជន​ជាតិ​ចិន​ឈ្មោះស៊ូ អាន់​ហឺ អាយុ​៤​៦​ឆ្នាំ មុខ​របរ​លក់​​ដូរ​សម្ភារ​បន្ទប់​ទឹក​មានទី​លំនៅ​សង្កាត់​​បឹង​ត្របែក ​ខណ្ឌចំការ​មន ។ មុន​ពេល​ជួប​ហេតុ​ការណ៍​អកុសល​​នេះ ឈ្មោះ​ស៊ូ អាន់​ហឺ បាន​ជិះ​រថយន្តត្រឡប់​​ពី​ទិញ​ម្ហូប​នៅ​​ផ្សារ​ទួល​​ទំពូង ​ជា​មួយ​នារី​​ខ្មែរ​​កាត់ចិនម្នាក់​ឈ្មោះ​សួ សុខខេង អាយុ​​២៧​ឆ្នាំ ឆ្ពោះ​ទៅ​លំនៅឋាន​វិញ ហើយ​ក៏​ត្រូវ​ឃាតក​តាម​​បាញ់​សម្លាប​់​តែម្តង ។ ​ករណី​នេះ​សមត្ថ​កិច្ច​ប​ង្ហើប​​ថា បណ្តាល​មក​​ពី​រឿង​រ៉ាវ​ស្នេហា​​ត្រីកោណ​រវាង​នារី​ឈ្មោះ​​សួ សុខ​ខេង ជា​មួយ​បុរស​​រងគ្រោះ​ និងភាគី​ផ្សេង​ម្នាក់​ទៀត ។

​តាម​ប្រភពព័ត៌​មាន​ដែល​បាន​រៀប​រាប់​ដោយ​នារី​​ឈ្មោះ​សួ សុខ​ខេង ​ដែល​ជិះ​រថយន្ត​រួម​ដំណើរ​​ជាមួយ​បុរស​​ចិន​ឈ្មោះ​​ស៊ូ អាន់​ហឺ បាន​ឱ្យ​ដឹង​ថា ​ពេល​ខ្មាន់​កាំភ្លើង​​បាញ់​ទំលុះ​កញ្ចក់​​រថយន្ត​នោះ ​គឺ​រូប​នាង​អង្គុយ​នៅ​ក្នុង​រថយន្ត​​​ផ្នែក​ខាង​ឆ្វេង​​ (រថយន្ត​ចង្កូត​ស្តាំ) ។ ​នាង​បាន​ឮ​សូរ​​សំឡេង​​បែក​កញ្ចក់​រថយន្ត​ដែល​​ជំហាន​ដំបូង​នាង​នឹក​ស្មានថា ​មាន​ក្មេង​គប់​កញ្ចក់​​រថយន្ត​ ។ ប៉ុន្តែ​​ខណៈពេល​នោះ​ឈ្មោះ​ស៊ូ អាន់​ហឺ បាន​រេ​ចង្កូត​​រថយន្ត​ទៅ​ផ្ទុប​នៅ​​មុខ​ផ្ទះ​គេ ហើយ​សន្លប់​​​នៅ​ចង្កូត​រថយន្ត​​​ទើប​នាង​ដឹង​ថា មាន​ឃាតក​តាម​បាញ់​ប្រហារ​​​លើ​ឈ្មោះ​ស៊ូ ​អាន់​ហឺ ។ ​ក្នុង​ស្ថានភាព​ប្រថុច​ញ៉ុច​នេះ​នាង​បាន​ទំនាក់​ទំនង​​រថយន្ត​សង្គ្រោះ​​មក​ជួយ​ដឹក​ឈ្មោះ​ស៊ូ អាន់​ហឺ ​ទៅព្យា​បាល ​​តែ​អកុសល​​​ពេល​រថយន្ត​សាមុយ​មក​ដល់​គ្រូ​ពេទ្យ​ពិនិត្យ​បាន​អះអាង​ថា គាត់​ស្លាប់​​ហើយ ។

ប្រភពព័ត៌​មាន​​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពេល​​ក្រុម​គ្រូ​​ពេទ្យ​បញ្ជាក់ថា ឈ្មោះ​ស៊ូ អាន់​ហឺ ​ស្លាប់​ដោយ​អំពើ​បាញ់​ប្រហារ​​​ហើយ​នោះ​សមត្ថ​កិច្ច​ក៏​បាន​សំណូម​ពរ​​ទៅ​ក្រុម​គ្រូ​ពេទ្យ​ឱ្យ​ដាក់​សព​បុរស​រងគ្រោះ​នៅ​លើ​​ដី​​ក្បែរ​​រថយន្ត​នៅ​កន្លែង​​កើត​ហេតុ​ ដើម្បី​ធ្វើ​កោសល្យ​​វិច័យ​​​ពិនិត្យ​លើ​សាកសព​ ។ ដោយ​ឡែក​​នាង​សួ សុខ​ខេង ​ត្រូវ​សមត្ថ​កិច្ច​នាំទៅ​កាន់​​ប៉ុស្តិ៍​​នគរបាល​​​ទួល​ទំពូង​ទី​២ ហើយ​នាំ​បន្ត​ទៅ​កាន់​អធិការ​ដ្ឋាន​នគរបាល​​​ខណ្ឌចំការ​មន ដើម្បី​សួរ​នាំ​ជុំវិញ​​រឿងហេតុឃាត​កម្ម​ដែល​​បាន​​កើត​ឡើ​ងនេះ ។

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថ​​កិច្ច​​មូល​ដ្ឋាន​​បាន​ឱ្យ​ដឹង​ថា នាង​សួ ​សុខ​​ខេង ​បាន​និយាយ​ថា ​រវាង​នាង និង​បុរស​រងគ្រោះ​ជន​ជាតិ​ចិន​នេះ ​ជា​មនុស្ស​​​រាប់​អាន​គ្នា​​ រស់​នៅជា​មួយ​គ្នា​​របៀប​ជា​ប្តី​ប្រពន្ធ ប៉ុន្តែ​​ពុំ​ទាន់​រៀប​ការ​ទេ ។ ​ប្រភព​ដដែល​បាន​បន្តថា កន្លង​មក​​រូប​នាង​ធ្លាប់​មាន​ទំនាក់​ទំនង​ស្នេហា​​ជា​មួយ​បុរស​ខ្មែរ​​ម្នាក់​ដែរ ប៉ុន្តែ​​ក្រោយ​​មក​ក៏​ឈប់​​ទាក់​ទង​​គ្នា​ទៅវិញ ដោយ​សារ​នាង​ជាប់​ចិត្ត​លើ​បុរស​​​ចិន​នេះ។ ​ខណៈ​ពេល​ដែល​នាង​ឈប់​ទាក់ទង​​ជា​មួយ​​​ជន​ម្នាក់​នោះ​ និងមក​រស់​នៅជា​មួយ​បុរស​ជន​ជាតិ​ចិន​ខាង​លើ​នេះ ​នាង​ក៏​ធ្លាប់​បាន​ទទួល​ទូរស័ព្ទ​​​គំរាម​​កំហែង​​ពី​ជន​​ដែល​នាង​ធ្លាប់​​​ទាក់​ទង​គ្នា​នោះដែរ តែ​នាង​ចេះ​តែ​បំភ្លេច​​ចោល​ក្នុង​ចិត្ត​ទៅវិញ​ ។ ចំពោះ​បញ្ហា​​នេះ​នាង​បាន​សំណូម​ពរ​ទៅ​ស​មត្ថ​កិច្ច​​ជួយ​ស្រាវជ្រាវ​​រក​ឃាតក​ដែល​បាញ់​សម្លាប់​​បុរ​សជន​ជាតិ​ចិន​ខាងលើ​នេះផង ។

បន្ទាប់​ពី​សមត្ថ​កិច្ច​​បាន​ពិនិត្យ​ធ្វើ​កោសល្យ​​វិច័យ​សព្វ​គ្រប់​​លើ​សព​បុរស​រងគ្រោះ ហើយ​​ សមត្ថ​កិច្ច​ក៏​បាន​ដឹក​សព​ទៅ​តម្កល់​​នៅ​សាល​សព​នៃមន្ទីរពេទ្យ​​កាល់​ម៉ែត ​ដើម្បី​រង់​ចាំ​​ក្រុម​គ្រួសារ​​មក​ពី​​ស្រុក​ចិន​ទទួល​​យក​ទៅធ្វើ​បុណ្យ​។ ​ចំពោះ​រថយន្ត​​សមត្ថ​កិច្ច​យក​ទៅរក្សា​ទុក​ប​ណ្តោះ​អាសន្ន​​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​​ខណ្ឌ​ចំការ​មន ។

នៅព្រឹក​​​ថ្ងៃ​ទី២៧ មិថុនា ​សមត្ថ​កិច្ច​ចំរុះ​​ដឹក​នាំ​ដោយ​​លោក​ព្រះរាជ​អាជ្ញា​រង​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​​លោក​​ឯក ឆេង​ហ៊ួត ​បាន​នាំ​នាង​សួ សុខ​ខេង ទៅពិនិត្យ​ទី​កន្លែង​លក់​​ដូរ​របស់​ឈ្មោះស៊ូ អាន់​ហឺ ដើម្បី​ស្វែង​​រក​​ឧបករណ៍​ ឬ​ឯក​សារ​សង្ស័យ​​ដែល​ពាក់​ព័ន្ធ​​នឹង​សកម្ម​ភាព​​ឃាត​កម្ម​​លើ​ឈ្មោះ​ស៊ូ អាន់​ហឺ ។ ​ប៉ុន្តែ​ជា​លទ្ធ​ផល​​​រក​​ពុំឃើញ​​មាន​អ្វីគួរ​​​ឱ្យ​កត់​សម្គាល់​​ឡើយ ។ ​ជាង​នេះ​ទៅ​ទៀត​ សមត្ថ​កិច្ច​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​​ម្នាក់​​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នាង​សួ សុខ​ខេង មក​កាន់​អធិ​ការ​ដ្ឋាន​នគរបាល​​ខណ្ឌ​ចំការ​មន ដើម្បី​សាក​សួរ។ ប៉ុន្តែ​ជា​លទ្ធ​ផល​ពុំ​ទាន់​​មាន​ផ្លែ​ផ្កា​​អ្វីសម្រាប់​​ឱ្យ​​សមត្ថ​កិច្ច​​ចោទ​ប្រកាន់​​លើ​ជន​សង្ស័យ​នោះ​នៅឡើយ​ទេ ហើយ​សមត្ថ​កិច្ច​ជំនាញ​នៅតែ​បន្ត​សួរ​នាំ​​បន្ថែម​ទៀត ។

​តាម​ការ​បំភ្លឺ​រ​បស់​បុគ្គ​លិក​ធ្វើការ​​នៅ​កន្លែង​​លក់​ដូរ​ជា​មួយ​ឈ្មោះ​ស៊ូ អាន់​ហឺ បាន​និយាយ​ថា ​ថៅកែ​រ​បស់ខ្លួន​​ពុំដែល​មាន​ទំនាស់​អ្វី​ជា​មួយ​នរណា​ឡើយ ​ហើយ​រវាង​ឈ្មោះ​ស៊ូ អាន់​ហឺ និង​ឈ្មោះ​សួ សុខ​ខេង ​ទាំងពីរ​នាក់​ជា​ថៅកែ​ប្រុស និង​ថៅកែ​ស្រី ឬជាប្តី​ប្រពន្ធនឹង​គ្នា​ ។

សូម​រំលឹក​ផង​ដែរថា ​កាល​ពី​យប់​ថ្ងៃ​ទី៥ មិថុនា ​ឆ្នាំ​២០១១ ​នៅលើ​កំណាត់​ផ្លូវ​លេខ​២៧៨ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​​បឹង​កេង​កង​ទី​២ ខណ្ឌ ចំការ​មន ​ក៏មាន​អំពើ​បាញ់​​ប្រហារ​សម្លាប់​​យុវ​ជន​ម្នាក់​ដែល​​ជា​និស្សិត​​បរទេស ទើប​​ត្រឡប់​មក​ពី​រៀន​នៅ​សហ​រដ្ឋ​អាមេ​រិក បណ្តាល​ឱ្យ​​ស្លាប់​​ក្រោយ​ពេល​បញ្ជូន​ទៅ​ព្យា​បាលក៏​​មក​ពី​ស្នេហា​​ត្រី​កោណ​ដែរ ។

ដោយ​ឡែក​​ករណី​ថ្មី​ខាង​លើ​នេះ​ជន​​សង្ស័យ​​ក៏​ជា​និស្សិតធ្លាប់​​​ទៅរៀន​នៅ​សហ​រដ្ឋ​អាមេ​រិក​ដែរ ។ ​បញ្ហា​អសន្តិ​សុខ​​​បង្ក​ឡើង​​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​​ ហាក់​បីដូច​ជា​កំពុង​កើត​ឡើង​​គួរ​ឱ្យ​បារម្ភ​​ ហើយ​ក៏​មិន​ដឹងថា ​សមត្ថ​កិច្ច​នឹង​ចាត់​វិធាន​ការ​​បែប​ណា​នៅឡើយ​ទេ ដើម្បី​​ប​ង្ក្រាប​​ទៅ​លើ​​ក្រុម​ខ្មាន់​កាំភ្លើង​​ដែល​បង្ក​ការ​បាញ់​​បោះ ឬ​​បាញ់​ប្រហារ​​​បែប​នេះ​ដែល​កំពុង​​កើត​មាន​នៅ​កណ្តាល​រាជធានីភ្នំពេញ ៕