ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ទ្រី​ប៉ូលី​​បដិ​សេធ​​ដីកា​​ចាប់​ខ្លួន​​របស់​​តុលាការ​ ​CPI ​ប្រឆាំង​​លោក​កា​ដា​ហ្វី​

12 ឆ្នាំ មុន

ប្រទេស​លី​ប៊ី​បាន​បដិ​សេធ​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា នូវ​ដីកា​ចាប់​ខ្លួន​​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ CPI ប្រឆាំង​នឹង​លោក​មូអា​ម៉ា​ កា​ដា​ហ្វី និង​កូន​ប្រុស​របស់​លោក​ដោយ​រំលឹក​ថា ក្រុង​ទ្រី​ប៉ូលី​ពុំ​ទទួល​ស្គាល់​ស្ថាប័ន​អន្តរ​ជាតិ​នេះ​ឡើយ​។ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ក្រុង​ទ្រី​ប៉ូ​លី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​លី​ប៊ី

ប្រទេស​លី​ប៊ី​បាន​បដិ​សេធ​កាល​ពី​ថ្ងៃ​ទី​២៧ មិថុនា នូវ​ដីកា​ចាប់​ខ្លួន​​ចេញ​ដោយ​តុលាការ​ឧក្រិដ្ឋ​កម្ម​អន្តរ​ជាតិ CPI ប្រឆាំង​នឹង​លោក​មូអា​ម៉ា​ កា​ដា​ហ្វី និង​កូន​ប្រុស​របស់​លោក​ដោយ​រំលឹក​ថា ក្រុង​ទ្រី​ប៉ូលី​ពុំ​ទទួល​ស្គាល់​ស្ថាប័ន​អន្តរ​ជាតិ​នេះ​ឡើយ​។ ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​មួយ​នៅ​ក្រុង​ទ្រី​ប៉ូ​លី​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌​លី​ប៊ី លោក​ម៉ូ​ហា​ម៉េដ​ អាល់​កា​មូ​ឌី ថ្លែង​ថា លី​ប៊ី​ពុំ​ទទួល​យក​ឡើយ​នូវ​ការ​សម្រេច​ចិត្ត​ទាំង​ឡាយ​របស់​តុលាការ​ CPI ដែល​ជា​ឧប​ករណ៍​មួយ​របស់​ពិភព​លោក​ខាង​លិច​សំរាប់​កាត់​ទោស​បណ្តា​មេ​ដឹក​នាំ​តតីយ​លោក។

តុលាការ​CPIកាល​ពី​ថ្ងៃ​ទី​២៧ មិថុនា បានចេញ​ដីកា​ចាប់​ខ្លួន​ប្រឆាំង​មេដឹក​នាំ​លី​ប៊ី​ លោក​មូ​អាម៉ា កា​ដា​ហ្វី និង​កូន​ប្រុស​លោក​ឈ្មោះសៃ​អ៊ីហ្វ អាល់​អ៊ី​ស្លាម ព្រម​ទាំង​ប្រមុខ​ភ្នាក់​ងារ​ស៊ើប​ការណ៍​លោក​អាប់​ដាល់​ឡាហ៍ អាល់​សឺ​នូ​ស៊ី ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​។ លោក​កា​ដា​ហ្វី បាន​ដឹក​នាំ​ប្រទេស​លី​ប៊ី​ចាប់​តាំង​ពី​ជាង​៤១​ឆ្នាំ​មក​ហើយ​ ក៏​ប៉ុន្តែ​លោក​ពុំ​កាន់​តំណែង​ណា​មួយ​ក្នុង​ប្រព័ន្ធ​​នយោ​បាយ​លី​ប៊ី​ឡើយ។

ចៅ​ក្រម​តុលាការ​CPI លោក​ស្រី SANJI MMASENONO MONAGENG វាយ​តម្លៃ​ថា លោក​កា​ដា​ហ្វី​ពិត​ជា​អ្នក​ត្រួត​ត្រា​ផ្តាច់​មុខ​ និង​មិន​អាច​ប្រកែក​បាន​នៃ​អំណាច​រដ្ឋ​នៅ​លី​ប៊ី​ក្នុង​នោះ​រួម​ទាំង​កង​កម្លាំង​សន្តិ​សុខ​ផង​។ សេចក្តី​សម្រេច​ចិត្ត​នោះ​របស់​តុលាការ​ CPI មាន​ភ័ព្វ​វាសនា​តិ​ច​បំផុត​ដែល​អាច​ចាប់​ខ្លួន​លោក​កា​ដា​ហ្វី​បាន​បើដរាប​ណា​លោក​កា​ដា​ហ្វី​នៅ​តែ​កាន់​អំណាច​នៅ​លី​ប៊ី​។ ពួក​ឧទ្ទាម​លី​ប៊ី​ក៏​ដូច​ជា​បណ្តា​ប្រទេស​ជា​សមា​ជិក​អូតង់​ដែល​គាំទ្រ​ពួក​គេ​ដែរ​ចាត់​ទុក​ការ​ចេញ​ដីកា​នេះ​ថា លោក​កា​ដាហ្វី​បាត់​បង់​រាល់​ភាព​ស្រប​ច្បាប់​សម្រាប់​ដឹក​នាំ​ប្រទេស៕