ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​តាក់ស៊ីម៉ែត្រ​បុករបាំង​​​ដែក​កន្លែង​​ជើង​កប​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​​កាលពីវេលាម៉ោង​​​១០​យប់ថ្ងៃទី​​​​២៦ មិថុនា ​​២០១១ ​រថយន្តតាក់ស៊ី​ម៉ែត្រ​​មួយគ្រឿង​​​ ពាក់ស្លាកលេខ ​ភ្នំពេញ 2Q-1082 ដែលជា​របស់ក្រុមហ៊ុន CHOICE បាន​បុករបាំង​​ដែកចែកផ្លូវ​​ទាំងកម្រោល​លើកំណាត់​​​​មហា​វិថី​​ព្រះ​សីហនុ​ ស្ថិត​​​​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​​ចំការមន ​បណ្តាល​ឱ្យ​​រថយន្ត​​​ដាច់​កង់​​ខាង​ឆ្វេង​​​ និងរបាំង​​ខូចខាត​​

រាជធានីភ្នំពេញ​​ ៖ ​​​​កាលពីវេលាម៉ោង​​​១០​យប់ថ្ងៃទី​​​​២៦ មិថុនា ​​២០១១ ​រថយន្តតាក់ស៊ី​ម៉ែត្រ​​មួយគ្រឿង​​​ ពាក់ស្លាកលេខ ​ភ្នំពេញ 2Q-1082 ដែលជា​របស់ក្រុមហ៊ុន CHOICE បាន​បុករបាំង​​ដែកចែកផ្លូវ​​ទាំងកម្រោល​លើកំណាត់​​​​មហា​វិថី​​ព្រះ​សីហនុ​ ស្ថិត​​​​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​​ចំការមន ​បណ្តាល​ឱ្យ​​រថយន្ត​​​ដាច់​កង់​​ខាង​ឆ្វេង​​​ និងរបាំង​​ខូចខាត​​អស់​​​បីផ្ទាំង ប៉ុន្តែ​​មិន​មាន​​មនុស្ស​ណា​ម្នាក់ស្លាប់​​​ ឬរបួស​នោះទេ​។​

​ស្ត្រីម្នាក់ដែលមាន​លំនៅឋាន​​​ក្បែរ​ចំណុច​កើត​ហេតុ​​​បាន​ឱ្យ​​ដឹង​ថា ​មុនពេលកើត​ហេតុ​​​មាន​រថយន្ត​មួយគ្រឿង ពណ៌​​លឿង ដែល​​គេ​ដឹង​ថា ​ជា​រថយន្ត​​តាក់ស៊ីម៉ែត្រ​បើក​លើ​កំណាត់​​​មហា​វិថី​ព្រះ​សីហនុ ​ឆ្ពោះទៅ​​​​ទិស​វិមាន​ឯករាជ្យ​​​ លុះ​​មក​ដល់​​​​ជិត​ហាងឡាក់គី ​ស្ថិត​ក្នុង​សង្កាត់​​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការមន ​មិន​ដឹង​មូលហេតុ​​​អ្វីស្រាប់តែ​​​រថ​យន្ត​​​នោះរេចង្កូត​ទៅ​​​បុករបាំង​ដែកចែក​ផ្លូវ​​​​ទាំង​កម្រោល​​ បណ្តាល​ឱ្យ​បាក់បែក​​​របាំង​ដែក​​​អស់​បី​ផ្ទាំង ​រី​ឯ​រថយន្ត​​​ដាច់​កង់​​ខាង​ឆ្វេង។​

ស្ត្រីដដែលបានបញ្ជាក់ថា នៅពេលរថយន្ត ឈប់គាត់ឃើញអ្នក​បើក​បរ​តាក់ស៊ីបានបើក​ទ្វារ​រថយន្ត ចេញមកខាង​ក្រៅម្នាក់ឯង​តែពុំមាន​អាការ​​ស្រវឹង​ស្រានោះទេ ហើយគាត់ក៏មិនដឹង​មូល​ហេតុ​​អ្វីដែរ​។​ តាមការគត់សំគាល់កន្លងមក​របស់គាត់​នៅចំណុចកើតហេតុខាងលើហាក់ដូច​ជា​មានជើងកប ព្រោះរថយន្តនិងម៉ូតូមិនតិច​គ្រឿង​ទេ​ដែលជួប​គ្រោះថ្នាក់ដោយចៃដន្យ​ក្នុង​ពេល​កំពុង​បើក​បរ​ស្រាប់តេ​រេចង្កូតទៅម្ខាង​ បណ្តាល​ឱ្យ​បុកនេះ​បុកនោះ​ ។

​រថយន្តតាក់​ស៊ីម៉ែត្ររបស់​ក្រុមហ៊ុន CHOICE ដែលបុក​របាំងដែកចែកផ្លូវនៅ​ចំណុចខាងលើ មិនត្រូវ​បាន​អ្នកបើកបរ​តាក់​ស៊ី​រូប​នោះប្រាប់ពីមូលហេតុដល់​សមត្ថកិច្ច​នោះ​ទេ ហើយរថយន្តបង្កត្រូវ​ស្ទូចយក​​រក្សា​ទុក​នៅ​សាលារាជធានីភ្នំពេញ ដើម្បី​​​ដោះស្រាយ​សំណង៕