ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាឡេស្ទីន​នឹង​​​ស្នើ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​​របស់​ អ.ស.ប

12 ឆ្នាំ មុន

​ប្រធានាធិបតី​​ប៉ាឡេស្ទីន លោកម៉ា​មូដ អាប់​បាស់ ​ក្នុងពេលបើក​កិច្ច​ប្រជុំ​មួយ​របស់ថ្នាក់ដឹក​នាំ​​​​ប៉ាឡេស្ទីន​​ កាលពីថ្ងៃទី​​​២៦ មិថុនា ​​នៅទីក្រុង​​រ៉ាម៉ាន់​​ឡាហ៍ ថ្លែង​ថា ប៉ាឡេស្ទីន​នឹង​ទាមទារ​​​លក្ខន្តិកៈ​​​ជា​សមាជិក​​ពេញសិទ្ធិ​របស់ អ.ស.ប ក្នុង​ខែ​កញ្ញា​ខាង​មុខនេះ ។​

ប្រធានាធិបតី​​ប៉ាឡេស្ទីន លោកម៉ា​មូដ អាប់​បាស់ ​ក្នុងពេលបើក​កិច្ច​ប្រជុំ​មួយ​របស់ថ្នាក់ដឹក​នាំ​​​​ប៉ាឡេស្ទីន​​កាលពីថ្ងៃទី​​​២៦ មិថុនា ​​នៅទីក្រុង​​រ៉ាម៉ាន់​​ឡាហ៍ ថ្លែង​ថា ប៉ាឡេស្ទីន​នឹង​ទាមទារ​​​លក្ខន្តិកៈ​​​ជា​សមាជិក​​ពេញសិទ្ធិ​របស់ អ.ស.ប ក្នុង​ខែ​កញ្ញា​ខាង​មុខនេះ ។

ប្រធានាធិបតី​ប៉ាឡេស្ទីនមានប្រសាសន៍​ថា ​កិច្ច​​ប្រជុំ​​​នេះ នឹង​ផ្តោត​​លើ​បញ្ហា​​សំខាន់​ៗ​ទាំង​ឡាយ ដូចជា ​​ការ​សម្រេច​ចិត្ត​​ស្នើ​សុំ​​​ចូល​ជាស​មា​ជិក​​ អ.ស.ប ​​ជា​ដើម ។ ​ពិតណាស់ នៅ​តែ​មាន​អ្នក​​ដែលនិយាយ​ថា ​​​ការសម្រេ​ចចិត្ត​​របស់​យើង​​​សុំ​ចូលជាសមាជិក​ពេញសិទ្ធិ អ.ស.ប ​គឺជា​​​យុទ្ធ​វិធី​​មួយ និងជា​ល្បិច​កល​មួយរបស់​យើង ។ ​ក៏​ប៉ុន្តែ​​យើង​ចាត់ទុក​ថា ​​នេះជា​វិធានការ​សំខាន់​មួយ​ក្នុង​ករណី​​​ដែល​​ការ​ចរចា​ទទួល​បរាជ័យ ហើយ​រហូត​​ដល់​ពេល​នោះ​​​ពុំមាន​​ផែនការ​​​នយោ​បាយណា​​​​មួយដែល​អាច​ទទួលយកបាន ​សម្រាប់​បើក​ការ​ចរចា​​​សន្តិភាព​ឡើងវិញ ​ជាមួយ​​អ៊ីស្រា​អែល ​ដោយឈរលើមូលដ្ឋាន​​​នៃបណ្តា​​​ដំណោះ​ស្រាយ​​អន្តរជាតិ ​ដំណោះស្រាយ​​​អំពី​​រដ្ឋ​២ និង​ការ​​បញ្ឈប់​​​ការធ្វើ​​អាណានិគម​។ ​ដូច្នេះ​​យើង​បាន​សម្រេច​​​ធ្វើដំណើរ​ក្នុង​​​​ខែ​កញ្ញា​ខាង​មុខ​​នេះ ទៅ​កាន់ អ.ស.ប ដើម្បី​​​ឱ្យទទួល​​​បានលក្ខន្តិកៈ​ជា​សមាជិក​​​ពេញសិទ្ធិ​​​សម្រាប់​ប៉ាឡេស្ទីន​​ក្នុង​អង្គ​ការ​​​អន្តរជាតិ​​នោះ​ ។

សហរដ្ឋអាមេរិក​ និងប្រទេស​​អឺរ៉ុប​​ជា​ច្រើន​​​ដូចជា​អាល្លឺម៉ង់ និងអ៊ីតាលីជាដើម ដែលជា​សម្ព័ន្ធ​​មិត្តរបស់អ៊ីស្រាអែល បាន​ប្រឆាំង​​ចំពោះ​សំណើ​​មួយបែបនេះ​។ ​ប៉ុន្តែ​ប្រទេស​ឯទៀត​​ដូចជា​បារាំង បានរក្សា​​ការជ្រើសរើស​​​របស់ខ្លួន ​ហើយ​នឹង​​អាច​ទទួលស្គាល់​​រដ្ឋ​ប៉ាឡេស្ទីន​មួយ ៕