ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃដិន​ផ្ដល់​ជំនួយ​យោធា​ថ្មី​២,​៥​ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​អ៊ុយ​ក្រែន

3 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្មី​ៗ​នេះ លោក​បៃដិន​ប្រកាស​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែន​ដែល​គិត​ជា​ទឹក​ប្រាក់​​ជិត​២៥០០​លាន​ដុល្លារ​។ លោក​កំពុង​ពន្លឿន​ការ​ផ្ដល់​ជំនួយ​មុនពេល​បញ្ចប់​តំណែង​ពី​សេត​វិមាន​​នា​ខែ​មករា​​​។ ​ក្នុង​​​​នោះ​មាន​ជំនួយ​១២៥០​លាន​ដុល្លារ​ដែល​អាមេរិក​នឹង​យក​អាវុធ​ពី​ក្នុង​ឃ្លាំង​របស់​ខ្លួន​ខ្លះ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដើម្បី​បញ្ជូន​អាវុធ​​ទៅ​សមរ​ភូមិ​ឱ្យ​បាន​លឿន​ទាន់​ចិត្ត​។ ​​កញ្ចប់​ជំនួយ​១២២០​លាន​ដុល្លារ​ទៀត​សម្រាប់​ទិញ​អាវុធ​​​​ផ្ដល់​ឱ្យ​​​អ៊ុយ​ក្រែន​ទុក​​ប្រើ​រយៈ​ពេល​វែង​។​​ លោក​បៃដិន​ថ្លែង​ថា​​មូល​និធិ​សម្រាប់​ជួយ​រយៈ​ពេល​វែង​នេះ​បាន​ចំណាយ​អស់​ហើយ​ ហើយ​លោក​សន្យា​​ថា​នឹង​ប្រើ​ប្រាស់​​ឱ្យ​អស់​រលីង​តែ​ម្ដង​នូវ​​គម្រោង​ផ្ដល់​ជំនួយ​ទាំង​ប៉ុន្មាន​ទៅ​ឱ្យ​អ៊ុយ​ក្រែន​មុន​ពេល​លោក​ចាក​ចេញ​ពី​សេត​វិមាន​។ ​​លោក​បាន​ណែ​នាំ​​ទៅ​មន្ត្រី​ក្រោម​ឱវាទ​​​ដឹក​ជញ្ជូន​ជំនួយ​ទាំង​នោះ​ជា​ប្រញាប់​ទៅ​អ៊ុយ​ក្រែន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ក្រោម​ការ​ដឹក​នាំ​របស់​លោក​បៃដិន​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ថ្មី​ៗ​នេះ លោក​បៃដិន​ប្រកាស​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែន​ដែល​គិត​ជា​ទឹក​ប្រាក់​​ជិត​២៥០០​លាន​ដុល្លារ​។ លោក​កំពុង​ពន្លឿន​ការ​ផ្ដល់​ជំនួយ​មុនពេល​បញ្ចប់​តំណែង​ពី​សេត​វិមាន​​នា​ខែ​មករា​​​។ ​ក្នុង​​​​នោះ​មាន​ជំនួយ​១២៥០​លាន​ដុល្លារ​ដែល​អាមេរិក​នឹង​យក​អាវុធ​ពី​ក្នុង​ឃ្លាំង​របស់​ខ្លួន​ខ្លះ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដើម្បី​បញ្ជូន​អាវុធ​​ទៅ​សមរ​ភូមិ​ឱ្យ​បាន​លឿន​ទាន់​ចិត្ត​។ ​​កញ្ចប់​ជំនួយ​១២២០​លាន​ដុល្លារ​ទៀត​សម្រាប់​ទិញ​អាវុធ​​​​ផ្ដល់​ឱ្យ​​​អ៊ុយ​ក្រែន​ទុក​​ប្រើ​រយៈ​ពេល​វែង​។​​

លោក​បៃដិន​ថ្លែង​ថា​​មូល​និធិ​សម្រាប់​ជួយ​រយៈ​ពេល​វែង​នេះ​បាន​ចំណាយ​អស់​ហើយ​ ហើយ​លោក​សន្យា​​ថា​នឹង​ប្រើ​ប្រាស់​​ឱ្យ​អស់​រលីង​តែ​ម្ដង​នូវ​​គម្រោង​ផ្ដល់​ជំនួយ​ទាំង​ប៉ុន្មាន​ទៅ​ឱ្យ​អ៊ុយ​ក្រែន​មុន​ពេល​លោក​ចាក​ចេញ​ពី​សេត​វិមាន​។ ​​លោក​បាន​ណែ​នាំ​​ទៅ​មន្ត្រី​ក្រោម​ឱវាទ​​​ដឹក​ជញ្ជូន​ជំនួយ​ទាំង​នោះ​ជា​ប្រញាប់​ទៅ​អ៊ុយ​ក្រែន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ក្រោម​ការ​ដឹក​នាំ​របស់​លោក​បៃដិន​ អាមេរិក​នឹង​បន្ត​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ​ដោយ​ឥត​ឈប់​សម្រាក​ទេ​នៅ​នាទី​ចុង​ក្រោយ​នេះ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​អ៊ុយ​ក្រែន​ក្នុង​ការ​​​​តស៊ូ​នៅ​ក្នុង​សង្គ្រាម​។ ​គួរ​កត់​សម្គាល់​ការ​ការ​សម្រេច​ចិត្ត​ផ្ដល់​ជំនួយ​ថ្មី​បំ​ផុត​នេះ​ធ្វើ​ឡើង​ចំ​ពេល​រុស្ស៊ី​បង្កើន​ការ​វាយ​ប្រហារ​ដោយ​ឥត​បន្ធូរ​ដៃ​ទៅ​លើ​ទី​តាំង​ផលិ​តថាម​ពល​អគ្គិសនី​របស់​អ៊ុយ​ក្រែន​។

អ៊ុយ​ក្រែន​អះ​អាង​ថា​ខ្លួន​អាច​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ថ្មី​ៗ​នេះ ហើយ​អាច​បាញ់​ទម្លាក់​គ្រាប់​មីស៊ីល និង​យន្ត​ហោះ​ដ្រូន​របស់​រុស្ស៊ី​។ ចំណែក​នៅ​​តំបន់​ខឺស​របស់​រុស្ស៊ី កង​ទ័ព​ទាំង​សង​ខាង​ក៏​កំពុង​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ី​សាច់​ហុត​ឈាម​ផង​ដែរ​។ ទាហាន​កូរ៉េ​ខាង​ជើង​ជាង​១​ម៉ឺន​នាក់​ដែល​បញ្ជូន​ទៅ​ខឺស​នោះ​ដូច​បញ្ជូន​ទៅ​ស្លាប់​អីចឹង​ នេះ​បើ​យោង​តាម​លោក​ហ្សេឡិន​ស្គី​។

លោក​ថ្លែង​ថា​ទី​ក្រុង​ព្យុង​យ៉ាង​មិន​សម​បញ្ជូន​ទាហាន​របស់​ខ្លួន​ទៅ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​នៅ​សមរ​ភូមិ​​នៃ​​ទ្វីប​អឺរ៉ុប​ទេ​។ ពួកគេ​ស្លាប់​គរ​ជើង​គ្នា​​។ ត្រឹម​តែ​១​ប៉​ប្រិច​ភ្នែក​ ​កូរ៉េ​ខាង​ជើង​​បាត់​បង់​កម្លាំង​ប្រយុទ្ធ​ជាង​បី​ពាន់​នាក់​គិត​ទាំង​ស្លាប់​ និង​របួស​។ លោក​ថា​អ៊ុយ​ក្រែន​ក៏​ចាប់​បាន​ឈ្លើយ​សឹក​កូរ៉េ​ខាង​ជើង​ពី​រ​បី​នាក់​ផង​ដែរ​។ ប៉ុន្តែ​ពួក​គេ​រង​របួស​ធ្ងន់​ពេក​។ ដូច្នេះ​មិន​ទាន់​សួរ​ចម្លើយ​ផង​ ពួក​គេ​ក៏​ស្លាប់​ទៅ​។ ម៉្យាង​ទៀត​ ពួក​គេ​ប្រយ័ត្ន​ប្រយែង​ណាស់​ មិន​ឱ្យ​អ៊ុយ​ក្រែន​ចាប់​បាន​ដោយ​ងាយ​ស្រួល​នោះ​ឡើយ​។​​

​​ផែន​ការ​របស់​រុស្ស៊ី​ដែល​ចង់​វាយ​រុញ​ច្រាន​កង​ទ័ព​អ៊ុយ​ក្រែន​ឱ្យ​ផុត​ពី​តំបន់​ខឺស​មុន​ពេល​លោ​កត្រាំ​ស្បថ​ចូល​កាន់​តំណែង​​មិន​ទាន់​ដឹង​ថា​អាច​ទៅ​រួច​ ឬ​អត់​។ ប៉ុន្តែ​គេ​ដឹង​ថា​នៅ​ពេល​លោ​កត្រាំ​ឡើង​កាន់​តំណែង លោក​នឹង​បង្ខំ​ឱ្យ​ភាគី​ទាំង២​ចូល​តុ​ចរ​ចា​។ ពួក​អឺរ៉ុប និង​លោក​បៃដិន​កំពុង​បារម្ភ​ថា​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិ​ភាព​របស់​លោ​កត្រាំ​អាច​នឹង​ធ្វើ​ឱ្យ​តែ​រួច​ពី​ដៃ​តែ​ប៉ុ​ណ្ណោះ​ព្រោះ​លោក​​ចង់​ធ្វើ​ម៉េច​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ឱ្យ​បាន​ឆាប់​បំផុត​។ ដូច្នេះ​ អ៊ុយ​ក្រែន​ត្រូវ​តែ​ត្រៀម​ខាត​​បង់​ខ្លះ​។​​

​ទោះ​បី​លោក​ត្រាំ​មាន​ជំហរ​បែប​ណា​ជា​រឿង​របស់​គាត់​។ ប៉ុន្តែ​សម្រាប់​អឺរ៉ុប​ អឺរ៉ុប​បាន​ផ្ដល់​ជំនួយ​យោធា​គិត​ជា​ទឹក​ប្រាក់​៣០​ពាន់​លាន​អឺរ៉ូ​​រួច​ហើយ​​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ដើម្បី​​ប្រើ​ប្រាស់​ពេញ​១​ឆ្នាំ​២០២៥​។ ​

ចំពោះ​គ្រឿង​សព្វាវុធ​របស់​អាមេរិក​ដែល​យក​ចេញ​ពី​ឃ្លាំង​ដែល​មាន​ស្រាប់​នោះ​មាន​ដូច​ជា​អាវុធ​ប្រឆាំង​នឹង​យន្ត​ហោះ​ដ្រូន​, ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​, ប្រព័ន្ធ​រ៉ុក​កែត​ម៉ាក​ហាយ​ម៉ាស់ (HIMARS), គ្រាប់​កាំ​ភ្លើង​ធំ​១៥៥​មិល្លី​ម៉ែត្រ​ និង​១០៥​មិល្លី​ម៉ែត្រ​, គ្រាប់​មីស៊ីល​បាញ់​ពី​អាកាស​ទៅ​ដី​, គ្រាប់​មីស៊ីល​ប្រឆាំង​នឹង​រថ​ពាស​ដែក​, គ្រាប់​បែក​ និង​គ្រឿង​បន្លាស់​ជា​ច្រើន​កំផ្លេ​។ ដូច្នេះ​អ៊ុយ​ក្រែន​អាច​ប្រើ​ប្រាស់​​១​សប្បាយ​ដៃ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ