ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេន​ខឹង​គ្រូ​សូត្រ​ស្តាំ​​ខោកក្បាល​គប់1កាំបិត​ចុង​ស្រួច​ធ្លាយ​​ពោះវៀន

12 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​សង្ឃ​​២​អង្គ​ គង់​នៅ​​​វត្ត​គិរី​​វណ្ណរាម ​ហៅវត្ត​ភ្នំចន្ទ ស្ថិត​នៅភូមិ​៦-១០ សង្កាត់​​វិហារហ្លួង ​​ក្រុង​សួង ​បាន​បាត់​បង់​​​ធម៌​ខន្តី ​​ និង​ក្លាយ​ជាបុគ្គ​ល​ដែល​យកទោសៈ​​មោហៈ​​មក​ធ្វើ​ជាត្រី​មុខ​ ទី​បំផុត​សង្ឃ​មួយ​អង្គរបួស​ធ្លាយ​ពោះ​វៀន​១ទ្រេល ​និង​មួយអង្គ​ទៀត​​ត្រូវ​បាន​ផ្សឹក ។​ ​ទាល់​​តែ​ជួប​បញ្ហា​​​

ខេត្តកំពង់ចាម ៖ ​សង្ឃ​​២​អង្គ​ គង់​នៅ​​​វត្ត​គិរី​​វណ្ណរាម ​ហៅវត្ត​ភ្នំចន្ទ ស្ថិត​នៅភូមិ​៦-១០ សង្កាត់​​វិហារហ្លួង ​​ក្រុង​សួង ​បាន​បាត់​បង់​​​ធម៌​ខន្តី ​​ និង​ក្លាយ​ជាបុគ្គ​ល​ដែល​យកទោសៈ​​មោហៈ​​មក​ធ្វើ​ជាត្រី​មុខ​ ទី​បំផុត​សង្ឃ​មួយ​អង្គរបួស​ធ្លាយ​ពោះ​វៀន​១ទ្រេល ​និង​មួយអង្គ​ទៀត​​ត្រូវ​បាន​ផ្សឹក ។​ ​ទាល់​​តែ​ជួប​បញ្ហា​​​បែបនេះ ​ទើប​​មាន​ការ​​ទទួល​ស្គាល់​​ថា មាន​តែ​ធម៌​ខន្តី​​​ទេ ទើប​​អាច​រំដោះ​​សត្វ ​លោកឱ្យរួច​ពី​ទុក្ខបាន ។ ​ហេតុ​ការណ៍​​​នេះ​បានកើត​ឡើង​​​កាលពី​វេលា​ម៉ោង​១ ​និង​៣០​នាទី​​រសៀល​ថ្ងៃទី​២៤ មិថុនា ។

ទាក់ទិនទៅ​នឹង​​ហេតុ​ការណ៍​នេះ​ត្រូវ​​បាន​សាម​ណេ​​រនាមរស់ វណ្ណៈ ​ព្រះជន្ម​​១៦​ឆ្មាំ ដែល​គង់​​នៅ​​វត្ត​ខាងលើ​​​មាន​​ថេរដីកា​ឱ្យ​ដឹង​ថា ​មុន​មាន​​ហេតុការណ៍​នេះ​កើត​ឡើង​​សាមណេរ​​ឈ្មោះ​​ចេង ​សុខ​គៀន ​អាយុ​១៦ឆ្នាំ​ លេង​ឈូស​​ជា​មួយ​​នឹង​ក្មេងៗ​​នៅក្នុង​វត្ត​ ។ ពេលឃើញ​បែបនេះ ភិក្ខុ ​បៀន ​ប៊ុនលី ព្រះ​ជន្ម​២៧​​ឆ្នាំ ជា​គ្រូ​សូត្រស្តាំនិមន្ត ​​មកឃើញ​ក៏​ប្រាប់​កុំ​ឱ្យ​លេង​ ព្រោះ​​​ខុស​​នឹង​វិន័យ​សង្ឃ ។

សាមណេរ​​រស់ វណ្ណៈ ​​​មាន​​ថេរ​ដីកា​​បន្ត​ថា ​ដោយ​សារ​តែ​មិនព្រម​ស្តាប់​ទើប​​ភិក្ខុអង្គនោះ​​​បាន​​វាយ​​​នេន​ចេង សុខគៀន ២ ទៅ៣​ដៃ ​ដើម្បី​​ជាការ​ព្រមាន​​​​ ហើយ​​នេន​នោះក៏​ស្រែកយំបង្ហូរ​ទឹក​ភ្នែក​​ព្រម​ទាំង​មានទឹក​មុខ​ក្រមូវ​ទៀត​ផង ។ បន្ទាប់​មក​​ ភិក្ខុ​​ជាគ្រូ​សូត្រ​​ស្តាំ​បាន​និមន្ត​​ឡើង​
ទៅ​លើ​កុដិ បាន​ប្រហែល​ជា​៥នាទី​ ស្រាប់​តែ​នេន​ចេង សុខ​គៀន​ យក​ដែកទំហំ​១០លីកាន់​នៅ​ក្នុងដៃ​​ដើរឡើង​​ទៅ​លើ​កុដិ​ និងដៃ​ម្ខាង​ទៀត​កាន់​​កាំបិត​​ចុង​ស្រួច​ ​ស្រែ​ក​ជេរ​​ភិក្ខុ​អង្គ​នោះ​ដោយ​ពាក្យ​អសុរោះ​​ ហើយដោយមិន​អស់​ចិត្ត​​ ក៏យក​ដែក​នោះ​​ដេញ​វាយ​គ្រូ​សូត្រ​ស្តាំទៀត តែ​មិនត្រូវ​​ព្រោះ​​បានពូថៅ​នៅ​​ក្នុង​ដៃ​​រង​ទប់​មិន​ឱ្យ​ត្រូវ។ ​បន្ទាប់​មក​ទើប​​នេននោះ​​យកកាំបិត​​ចុង​ស្រួច​គប់​សំដៅគ្រូសូត្រ​ស្តាំ​១កាំបិត បណ្តាល​ឱ្យ​ត្រូវ​ចំ​ពោះ​​ធ្លាយ​ពោះ​វៀន​មួយទ្រេល​​ចេញ​មក​ក្រៅ​​ រងរបួស​​ជាទម្ងន់​​​ និងត្រូវ​បាន​នាំមកសង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុកត្បូងឃ្មុំ ​តែ​ដោយ​ស្ថាន​ភាព​របួស​ធ្ងន់ធ្ងរ​ពេក​ ក៏​បាន​នាំមក​សង្គ្រោះ​​​បន្ត​​នៅ​មន្ទីរពេទ្យ​ខេត្ត​​ រីឯ​​នេន​​ដៃដល់​ត្រូវ​​​បាន​​ចាប់​ផ្សឹក​ ហើយ​បញ្ជូន​មកអធិការដ្ឋាន​​​​នគរ​​បាល​ក្រុង
សួង ។

លោក​វរ​សេនីយ៍​ត្រីលាង អេង ​អធិការ​​​នគរ​បាល​​ក្រុង​សួង​បាន​បញ្ជាក់​​ថា ​​​ដោយ​​មាន​ការ​សម្របសម្រួល​ពី​គណៈ​កម្ម​ការ​វត្ត​​ និងញោម ​​របស់​សង្ឃ​ទាំង​សង​ខាង​​មិន​ប្តឹង​ប្តល់​អ្វីនោះទេ ​ក៏បានអនុញ្ញាត​ឱ្យ​អន្ទិត​​នេះត្រឡប់​​ទៅ​លំនៅ​ឋាន​វិញ​  ៕