ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់បន្ត​​ការវាយប្រហារ​​តាមអាកាស​នៅលីប៊ី​ ​ស្លា.ប់​ជន​ស៊ីវិល​​15នាក់ទៀត​

12 ឆ្នាំ មុន

​មន្ត្រីរដ្ឋាភិបាល​​លីប៊ី​និយាយ​​ថា អង្គ​ការ​អូ​តង់​បាន​​បើក​ការ​វាយប្រហារ​​តាមអាកាស​នៅ​​លីប៊ី​​​ជាថ្មីទៀត កាលពីថ្ងៃទី​​​២៥​ មិថុនា ​កន្លង​មក​ ដោយ​​ទម្លាក់​​គ្រាប់​បែក​ត្រូវ​ចំ​ហាង​ដុត​​នំប៉័ង និង​ភោជន​ីយដ្ឋាន​​​មួយនៅក្នុងទីក្រុង​​​ប្រេ​ហ្គា ​បណ្តាល​​ឱ្យ​​ស្លា.ប់ជនស៊ីវិល​​១៥​នាក់ ប៉ុន្តែ​​​អង្គការ​អូតង់​​បានបដិសេធ​​​

មន្ត្រីរដ្ឋាភិបាល​​លីប៊ី​និយាយ​​ថា អង្គ​ការ​អូ​តង់​បាន​​បើក​ការ​វាយប្រហារ​​តាមអាកាស​នៅ​​លីប៊ី​​​ជាថ្មីទៀត កាលពីថ្ងៃទី​​​២៥​ មិថុនា ​កន្លង​មក​ ដោយ​​ទម្លាក់​​គ្រាប់​បែក​ត្រូវ​ចំ​ហាង​ដុត​​នំប៉័ង និង​ភោជន​ីយដ្ឋាន​​​មួយនៅក្នុងទីក្រុង​​​ប្រេ​ហ្គា ​បណ្តាល​​ឱ្យ​​ស្លាប់ជនស៊ីវិល​​១៥​នាក់ ប៉ុន្តែ​​​អង្គការ​អូតង់​​បានបដិសេធ​​​ព័ត៌មាន​​នេះ។ អង្គការ​អូតង់​និយាយ​​​ថា ខ្លួន​​បានបើកការ​វាយប្រហារ​​តាម​អាកាស​​​ប្រឆាំង​​តែមូលដ្ឋាន​​​សំខាន់ដែល​​​គ្រប់​គ្រង​​ដោយមេដឹកនាំ​​​ផ្តាច់ការ​លីប៊ីប៉ុណ្ណោះ ​​ហើយ​និយាយ​ថា ​ពុំមាន​​ការបង្ហាញ​​​ពីការស្លាប់​​ជន​ស៊ីវិល​ដោយ​សារ​ការ​វាយប្រហារ​នេះទេ​។

ជាមួយគ្នា​នេះ​​ អូតង់​​បានចេញសេចក្តី​​​ថ្លែង​ការណ៍​​មួយ​ថា កងកម្លាំង​​​របស់លោក​កាដាហ្វី ​​មេដឹកនាំ​​​លីប៊ី ​ដែល​កំពុង​ក្រាញ​អំណាច​​បាន​កាន់កាប់​​អគារ​ជា​ច្រើន​​នៅ​តំបន់​ដែលបោះ​បង់​​ចោល​ក្នុងទី​ក្រុង​ប្រេហ្គា​​​ ដែល​​នៅ​ទីនោះ​ពួកគេ​បាន​បើកការ​វាយប្រហារ​​​​ប្រឆាំង​ជនស៊ីវិល​​​។

ទីក្រុង​​ប្រេហ្គា ជា​ក្រុង​ផលិត​​​​ប្រេង​​​ដ៏​សំខាន់​មួយរបស់​លីប៊ី​មានចម្ងាយ​​ប្រហែល​​​៥០០ម៉ាយ ភាគខាង​កើតរដ្ឋធានី​​ទ្រីប៉ូលី​​ ជា​កន្លែង​​​មានការ​ប្រយុទ្ធ​គ្នាយ៉ាង​សាហាវ​​រវាង​កង​កម្លាំង​​​រដ្ឋាភិ​បាល​ និង​ពួកឧទ្ទាម​​​ប្រឆាំង​។

អ្នកនាំពាក្យ​​​ និងជា​​អនុប្រធាន​​ក្រុមប្រឹក្សា​​ជាតិ​បណ្តោះអាសន្ន​​​លីប៊ី លោក Abdul Hafiz Ghoga និយាយ​ថា ​លោក​កាដាហ្វី ​​​ជាអ្នក​ទទួល​ខុសត្រូវ​​​​ចំពោះ​​​ការ​ស្លាប់​​​​ជនស៊ីវិល​​​ជា​ច្រើន​នាក់​ក្នុងការប្រយុទ្ធ​​​គ្នា​កន្ល​ងមក​។

កាលពីថ្ងៃទី​២៥ មិថុនា កន្លង​មក​ ​ទូរទស្សន៍​​លីប៊ី​​រាយការណ៍​​ថា ការ​វាយប្រហារ​​​​តាម​អាកាស​​របស់អង្គ​ការ​អូតង់​បានទម្លាក់គ្រាប់​បែក​ត្រូវ​ទី​ក្រុង Ghayan ភាគខាង​លិច​លីប៊ី បណ្តាល​​ឱ្យ​ស្លាប់​​​​ និង​របួស​​ជនស៊ីវិល​​​ជា​ច្រើ​នាក់​។

បើ​​ទោះ​បីជា​អង្គការ​អូតង់​​បើកការ​វាយ​ប្រហារ​​​តាមអាកាស​​​ឥត​ឈប់ និង​មានការ​ផ្តាច់​​​ខ្លួន​ចេញ​​ជា​បន្ត​បន្ទាប់​​​ក៏ដោយ ​ក៏លោកកាដាហ្វី ​នៅតែមិន​ព្រម​​​បោះបង់​ចោល​អំណាច​​ដែរ​ ៕