ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​ចរាចរ​ណ៍​រថយន្ត​​បើក​​រត់​បាត់​ស្លា.ប់​​ម្នាក់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់បាន​​​ស្លា.ប់​​​​​នៅក្នុង​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ​ បន្ទាប់​ពី​​ជិះម៉ូតូ​​ម៉ាក​​​ហុង​ដា​ សេ១០០កូរ៉េ​ ពណ៌​​​ក្រហម​​មួយ​គ្រឿង​ ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ កាលពី​វេលា​​ម៉ោង​​​៩​និង​២៥​​នាទី​យប់​​ថ្ងៃទី​២៣ មិថុនា នៅ​មុខ​ផ្សារ​៧​មករា តាម​​វិថី​មហា​​សេនា​​ប្រមុខ​គីមអ៊ីល​ស៊ុង​​ ក្នុង​សង្កាត់​បឹង​កក់​ទី២

រាជធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់បាន​​​ស្លាប់​​​​​នៅក្នុង​មន្ទីរពេទ្យ​​ព្រះ​កុសុមៈ​ បន្ទាប់​ពី​​ជិះម៉ូតូ​​ម៉ាក​​​ហុង​ដា​ សេ១០០កូរ៉េ​ ពណ៌​​​ក្រហម​​មួយ​គ្រឿង​ ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ កាលពី​វេលា​​ម៉ោង​​​៩​និង​២៥​​នាទី​យប់​​ថ្ងៃទី​២៣ មិថុនា នៅ​មុខ​ផ្សារ​៧​មករា  តាម​​វិថី​មហា​​សេនា​​ប្រមុខ​គីមអ៊ីល​ស៊ុង​​ ក្នុង​សង្កាត់​បឹង​កក់​ទី២ ខណ្ឌ​ទួល​គោក ។ ទោះបីជាយ៉ាង​ណា​ រថយន្ត​​បង្ក​​ម៉ាក​ហ៊ីយ៉ាន់​​​ដាយ ដឹក​​​តុការបានបើកគេចបាត់ ។

តាម​ព័ត៌​មាន​​​ពី​មន្ត្រី​​សមត្ថ​កិច្ច​​ប៉ូលិស​​បាន​ឱ្យ​​​ដឹងថា​ បុរស​ដែល​ស្លាប់​​នោះ​ ឈ្មោះ​ហុក ថាន់ ភេទ​ប្រុស អាយុ​​២០ឆ្នាំ​ ជាអ្នក​​​ទិញ​​លក់​អេត​ចាយ​​ មាន​​​ទីលំនៅ​​​ផ្ទះ​​​លេខ​​២៦៨ ភូមិ​ទួលគោក សង្កាត់​​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ ។ តាម​​សាក្សី​​​នៅ​កន្លែង​​​កើត​ហេតុ​​បាន​ឱ្យ​ដឹងថា ​​ នៅមុន​​ពេល​​​​កើត​ហេតុ​ជនរងគ្រោះ​ បាន​​ជិះម៉ូតូ​ធុន​សេ១០០​កូរ៉េ ​ពណ៌​ក្រហម ពាក់​ស្លាក​​លេខ​កណ្តាល​1J-9244 មួយ​គ្រឿង​ បាន​ធ្វើ​​ដំណើរ​​​ចេញ​ពី​ផ្សារ​​ទួល​​គោក​​ មក​ដល់​​ចំណុច​​​មហា​​​វិថី​សេនា​ប្រមុខ​គីមអ៊ីលស៊ុង​​ ស្រាប់​តែ​​មាន​រថយន្ត​​​ដឹក​​​តុការ​មួយគ្រឿង​​ធ្វើ​​​ដំណើរ​​ពីជើង​ទៅ​ត្បូង​​​​បាន​បុក​​ម៉ូតូ​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​រងរបួស​​ធ្ងន់​​ធ្ងរ​ ។

បន្ទាប់​​ពី​បង្ក​​គ្រោះ​​​ថ្នាក់​​​រថយន្ត​បាន​បើក​​គេចខ្លួន​​បាត់ ។ ភ្លាមៗ​​​ជនរងគ្រោះ​​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​​​ព្រះ​កុសុមៈ​ ។  ដោយ​សារ​​ស្ថាន​ភាព​​របួសធ្ងន់​ធ្ងរពេក​​ ក៏​បាន​ដាច់​​ខ្យល់​​ស្លាប់​​នៅ​វេលា​ម៉ោង​​៥ព្រឹក​​ថ្ងៃទី​២៤ មិថុនា តែម្តង ។ សព​​ត្រូវ​ក្រុម​គ្រួសារ​​​នាំយក​ទៅធ្វើ​​បុណ្យ​​តាម​ប្រពៃណី​ហើយម៉ូតូ​ត្រូវ​​សមត្ថ​កិច្ច​​យក​មក​រក្សា​ទុក​ និង​​ស្រាវ​ជ្រាវ​​រក​រថយន្ត​បង្ក​​យក​​មក​ចាត់​ការ​​តាមនីតិវិធី​ ៕