ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសមុទ្រនិងកើនឡើង៣០អ៊ីញនៅឆ្នាំ ២១០០

12 ឆ្នាំ មុន

អ្នកវិទ្យាសាស្ត្រប្រទេសគុយបាបានប៉ាន់​ប្រមាណថា កម្រិតទឹកសមុទ្រមធ្យម​នៅ​ជុំវិញ​ប្រទេស​ជាប់​សមុទ្រការីបៀននឹងកើន​ឡើងជាង​៣០ ​​អ៊ិញ នៅចុងសតវត្សនេះ ដោយសារការ​បម្រែបម្រួល​ធាតុ​អាកាស​ពិភពលោក​ ។ ទឹកសមុទ្រនឹងកើន​ឡើង១០,៦អ៊ីញ ឬ២៧​សង្ទីម៉ែត្រ នៅឆ្នាំ២០៥០ ហើយនឹងកើនឡើង​៣៣,៥អ៊ិញ(៨៥សង្ទីម៉ែត្រ)នៅឆ្នាំ២១០០ នេះបើតាមសម្តីរបស់លោក Abel Centella

អ្នកវិទ្យាសាស្ត្រប្រទេសគុយបាបានប៉ាន់​ប្រមាណថា កម្រិតទឹកសមុទ្រមធ្យម​នៅ​ជុំវិញ​ប្រទេស​ជាប់​សមុទ្រការីបៀននឹងកើន​ឡើងជាង​៣០​​អ៊ិញ នៅចុងសតវត្សនេះ ដោយសារការ​បម្រែបម្រួល​ធាតុ​អាកាស​ពិភពលោក​ ។  ទឹកសមុទ្រនឹងកើន​ឡើង១០,៦អ៊ីញ ឬ២៧​សង្ទីម៉ែត្រ នៅឆ្នាំ២០៥០ ហើយនឹងកើនឡើង​៣៣,៥អ៊ិញ(៨៥សង្ទីម៉ែត្រ)នៅឆ្នាំ២១០០ នេះបើតាមសម្តីរបស់លោក Abel Centella ប្រធានអ្នកវិទ្យាសាស្ត្រនៃវិទ្យាស្ថានឧតុនិយមនៃ ប្រទេសកាណាដា។

វាគ្មានការបង្ហាញពីការរៀបចំវិធានការណា មួួយជាមុនសម្រាប់​បណ្តាកោះនានានោះឡើយ តែ​អ្នកឃ្លាំ​មើល​​កំរិត​ទឹកសមុទ្រកំពុងយក​ចិត្តទុក​ដាក់​បំផុត​ ។ អ្នកវិទ្យាសាស្ត្រលោកMarcelino Hernan dez បានព្រមានពីតម្រូវនៃការការពារ​បរិស្ថាន​ដែលអាចសម្រាលផលប៉ះពាល់នៃទឹកសមុទ្រ។
លោកបន្តថា បច្ចុប្បន្នវាជាបញ្ហាបន្ទាន់នៃការ​ការពារ ដើម​កោង​កាង ផ្កាថ្ម ស្មៅ​សមុទ្រ ខ្សាច់ ដែល​ទាំងអស់នេះជាប្រព័ន្ធអេកូ ដែលជារនាំងធម្ម​ជាតិ ដើម្បីការពារឆ្នេរ គេចផុតពីការប៉ះពាល់នៃ​បម្រែបម្រួល​​​ធាតុ​អាកាស​។ ប្រសិនបើពួកគេខូចឬ​ត្រូវបំផ្លាញ នោះផលលំបាក់គឺរឹតតែធ្ងន់ធ្ងរ។
តាមការស្រាវជ្រាវវិទ្យាសាស្ត្រពិភពលោក បានទាយទុកមុនថា កម្រិត​ទឹកសមុទ្រនឹងកើន​ឡើង​​ពី៣០ទៅ ៧៥អុីញ(១៩០សង្ទីម៉ែត្រ)នៅចុង​សតវត្សនេះ ដោយសារតែការរលាយទឹកកក​ ​(Ice caps និង Glaciers) ។

ប្រទេសចិននិយាយថា កាត់បន្ថយ​ជាតិ​កាបូន​​ក្នុង​បរិយាកាស មន្ត្រីរដ្ឋាភិបាលចិនបានប្រកាសក្នុងអំឡុងកិច្ច​ប្រជុំអន្តរជាតិរយៈពេលបីថ្ងៃ ដើម្បីពិភាក្សាពីការ​ផ្តេជ្ញា​ចំពោះការ​បម្រែបម្រួល​អាកាសធាតុថា ប្រទេសចិននឹងសម្រេចអភិវឌ្ឍសេដ្ឋកិច្ចកាបូន​កម្រិត​ទាប ។

អ្នកតំណាងដែលមកពីបណ្តាអង្គការអន្តរ​ជាតិចំនួន៣០ និង១០តំបន់ រួមទាំងប្រទេសនានា នឹងចូលរួមកិច្ចប្រជុំក្នុងទីក្រុងប៉េកាំងចាប់ពីថ្ងៃពុធ  ទី​២២ មិថុនា ។​ នេះបើតាមសម្តីរបស់នាង Huang Wen​hang ដែលជាគណៈកម្មការកំណែ​ទម្រង់​ និង​អភិវឌ្ឍន៍​ជាតិ ដែលជាអង្គភាព​រៀបចំ​ផែនការ​សេដ្ឋកិច្ចធំបំផុតរបស់ប្រទេសចិន។

នាងប្រាប់ក្នុងឱកាសសន្និសីទ​សារព័ត៌មានថា គណៈប្រតិភូទាំងអស់នឹងផ្តោតពិភាក្សាគ្នាលើវិធាន​ការនយោបាយ ដើម្បីអភិវឌ្ឍកាបូនបៃតង​ដែល​បង្កឱ្យមាន​បម្រែបម្រួលអាកាសធាតុ  និងសមត្ថ​ភាពនៃការកសាង រួមទាំងរបៀបដែលពង្រីក​បណ្តាញ មូលនិធិជំនួយនានា។

អ្នកតំណាងមកពីសហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប ចក្រភពអង់គ្លេស កាណាដា អ៊ីតាលី និង​ប្រទេសស៊ុយអែត នឹងគ្រោង​ចូលរួមក្នុងកិច្ចប្រជុំ​នេះផងដែរ ។ ជាមួយ​គ្នានេះ ​នាង Huang បាន និយាយថាក្រុមបរិស្ថាន​និង​អភិវឌ្ឍន៍​អង្គការ សហប្រជាជាតិ ព្រម​ទាំង​ធនាគារ​អភិវឌ្ឍន៍អាស៊ី  ធនាគារពិភពលោក និងក្រុមអន្តររដ្ឋាភិបាល ទទួលបន្ទុកផ្នែកបម្រែបម្រួលអាកាសធាតុក៏បាន​ចូលរួមក្នុងកិច្ចប្រជុំផងដែរ។

ក្រៅពីនេះក៏មានគណៈប្រតិភូដែលមកពី​បណ្តាញសារព័ត៌មាន និងក្រុមហ៊ុនចិន ដូចជា BP និង​ក្រុមហ៊ុនប្រេងចិន Sinopec និង Petro China។
លោក Su Wie ​ប្រធាន​នាយកដ្ឋាន​នៃ​​គណៈ​កម្មាធិការបម្រែបម្រួល​អាកាសធាតុបាន​​​​​​​​និយាយ​ថា  ពួកគេគ្មានបំណងក្នុងការផ្តល់​ភ្លើង​សញ្ញា​វិជ្ជមាននៃការចូលរួមកិច្ចប្រជុំបន្តស្តីពីបរិយាកាស​​របស់អង្គការសហប្រជាជាតិនៅទីក្រុងDurban ទេ។ ប៉ុន្តែយើងចង់ប្រាប់និងផ្ញើជាសារថា ប្រទេស​ចិន មានការយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយ​ប្រទេស​ចិនបានសំរេចក្នុងការអភិវឌ្ឍសេដ្ឋកិច្ច​កាបូនកំរិតទាប។

លោកស៊ូ ដែលជាប្រធានចរចាតំណាង​ប្រ​ទេស​​ចិនកាលពីឆ្នាំមុន ក្នុងកិច្ចប្រជុំអាកាសធាតុ របស់អង្គការសហប្រជាជាតិក្នុងទីក្រុងCancun និយាយថា គណៈប្រតិភូទាំងអស់នឹងពិភាក្សាគ្នា​ពី​យុទ្ធសាស្ត្រដើម្បីកាត់បន្ថយការបញ្ចេញផ្សែងស្របពេលដែលត្រូវអភិវឌ្ឍសេដ្ឋកិច្ច និងពីរបៀប នៃការលើកទឹកចិត្តអភិវឌ្ឍន៍នៃឧស្សាហកម្មថាម​ពលជាថ្មី ។

គាត់បន្តថា ពួកគេនឹងចែករំលែកពីប្រព័ន្ធ​ប្រកាសអាសន្នដើម្បីអាចស្មានទុកមុនពីការបម្រែ​បម្រួល​អាកាសធាតុ និងព្រឹត្តិការណ៍ធម្មជាតិធ្ងន់ធ្ងរ​កើតឡើងនានា ៕