ទោះ​បី​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ព្រំដែន​តែ​កុំឱ្យ​ជម្លោះ​នេះ​រាល​ដាល​ដល់​វិស័យ​ដទៃ​ទៀត


រាជធានីភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានមាន​ប្រសាសន៍ជម្រាប​ឯកអគ្គរាជទូត​ថ្មីរបស់​ប្រទេស​ថៃ គឺលោក​សំពង់ សាងឿនប៊ុន នៅក្នុងជំនួប​សវនា​​ការ​ដាច់ដោយឡែកមួយនៅវិមានរដ្ឋសភា កាល​ពីថ្ងៃទី២២ មិថុនា ថា «ខ្ញុំមានសុទិដ្ឋិ​និយម​ថា​ទំនាក់​ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជន ថៃ​នៅ​តែ​មាន ហើយវិស័យពាណិជ្ជកម្មក៏នៅ​បន្ត​ដែរ ទោះបីជាមានការប្រយុទ្ធ​គ្នា​នៅតាម​ព្រំដែន​ក៏ដោយ។ ជាទិសដៅគឺកុំឲ្យ​ជម្លោះ​នេះ​រាលដាល​ដល់វិស័យដទៃទៀត»។

សម្តេច​អគ្គ មហា​ពញា​ចក្រី​បានមាន​ប្រសាសន៍​ទៀតថា «ខ្ញុំមានជំនឿយ៉ាងមុតមាំថា តាមរយៈសកម្មភាព​ការទូតរបស់​លោក​​​​នៅ​ព្រះ​រាជាណាចក្រកម្ពុជា លោក​​នឹង​​សហការជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា មន្រ្តី​រាជការ​ ប្រជាជន​កម្ពុជា ធ្វើយ៉ាងណាឲ្យ​ទំនាក់​ទំនងការទូត ក៏ដូច​ជា​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី រវាងប្រទេស​ទាំង​ពីរលើគ្រប់វិស័យត្រូវ​បានពង្រឹងពង្រីក​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ។

សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍​គូសបញ្ជាក់ថា កម្ពុជា និងថៃមានប្រពៃណី​ដូច​គ្នា​ ជា​អ្នក​កាន់ព្រះពុទ្ធសាសនាដូចគ្នាទាំងភាសា​ក៏​ប្រហាក់​ប្រហែលគ្នាស្ទើរតែយល់គ្នាបាន៥០ភាគ​រយ ដូច​នេះ​ភាគីទាំងពីរត្រូវយល់ដឹងពីទំនាក់​ទំនង​ដ៏ល្អ​ដែល​បាន​កសាង​ជាមួយ​គ្នាពីមុនមក។ ពេល​មាន​​បញ្ហា ឬមានជម្លោះផ្សេងៗ ភាគីទាំង​ពីរ​​ត្រូវមាន​សុច្ឆន្ទៈ​ទាំងអស់គ្នា ប្រឹងប្រែងដោះ​ស្រាយលើ​គ្រប់​យន្តការទាំងអស់ ដើម្បីជា​ប្រយោជន៍​​សម្រាប់ប្រជាជនប្រទេស​ទាំងពីរ។ ប្រទេស​ទាំងពីរកម្ពុជា-ថៃ ត្រូវតែសហការ​គ្នា​ក្នុង​ក្របខណ្ឌ​អាស៊ានដើម្បីធ្វើយ៉ាងណាឲ្យ​បាន​ជោគ​ជ័យ​នូវ​ទិស​ដៅសហគមន៍អាស៊ានឆ្នាំ២០១៥។

លោក​សំពង់ សាងឿនប៊ុន បាន​សម្ដែង​អំណរ​គុណសម្តេចប្រធានរដ្ឋសភា ដែលបាន​អនុ​ញ្ញាត​ឲ្យរូបលោកចូលសំដែងការគួរសម​ និង​ធ្វើ​សវនា​ការ​បន្ទាប់ពីរូបលោក​បានថ្វាយសារតាំង​ចំពោះ​ព្រះករុណាព្រះ​មហាក្សត្រកម្ពុជា កាល​ពី​ថ្ងៃទី២ មិថុនា ឆ្នាំ​២០១១ ​កន្លងទៅនេះ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ