ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (នឹកដល់រំដួល) ដោយ ណុប ច័ន្ទតារា

14 ឆ្នាំ មុន

រំដួល​បង​ស្ដាយ​កាយ​ឃ្លាតឃ្លា រំដួល​ពុំងា​សោភា​ថ្លៃ
រំដួល​បងឃ្លាត​សូម​ប្រណី រំដួល​ពិសី​ដី​ដងស្ទឹង​។

ដោយៈ ណុ​ប ច័ន្ទ​តារា                Long Beach, California.

រំដួល​បង​ស្ដាយ​កាយ​ឃ្លាតឃ្លា        រំដួល​ពុំងា​សោភា​ថ្លៃ
រំដួល​បងឃ្លាត​សូម​ប្រណី             រំដួល​ពិសី​ដី​ដងស្ទឹង​។
រំដួល​ស្លា​គូ​ក្បែរ​ក្រ​វ៉ា​ន់                បង​ឈោង​ដៃ​កាន់​ស្រស់​ព្រលឹង
រំដួល​ក្រអូប​គិត​សញ្ជឹង                រំដួល​ដងស្ទឹង​ព្រលឹង​ស្នេហ៍​។
ជំនោរ​ខ្យល់​បក់​ដក់អារម្មណ៍        រំដួល​សម្ងំ​ដុះ​នៅ​ក្បែរ
ប្រប​ជាប់មាត់​ស្ទឹង​ទួល​សង្កែ        រំដួល​ដីស្រែ​ស្នេហ៍​ស្មោះស្ម័គ្រ​។
ឃ្លាត​កាយ​ឆ្ងាយ​បាត់បង​លែង​ចាំ        ឃ្លាត​ច្រើន​ខែ​ឆ្នាំ​ចិត្ដ​អួលអាក់
ក្មេង​ចាស់​ប្រុស​ស្រី​គ្រប់​វណ្ណៈ        កាច់​រំដួល​ដាក់​ក្បាក់​ស្រង់ក្លិន​។