ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករសំណង់២ក្រុមប្រយុទ្ធគ្នាមានដំបង ដុំឥត និងថ្ម ដោយសមត្ថកិច្ចចាប់បានជាង១០នាក់ នៅក្រុងប៉ោយប៉ែត

8 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្មករ​សំណង់​២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​មាន​ដំបង​ដុំ​ឥត និង​ថ្ម មាន​អ្នក​របួស ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ជាង​១០​នាក់ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤…

បន្ទាយ​មាន​ជ័យ ៖ កម្មករ​សំណង់​២​ក្រុម​បើក​ឆាកប្រយុទ្ធ​គ្នា​មាន​ដំបង​ដុំ​ឥត និង​ថ្ម មាន​អ្នក​របួស ត្រូវ​សមត្ថកិច្ច​ក្របួច​បាន​ជាង​១០​នាក់ នៅ​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ ចំណុច​ចំការ​ស្វាយ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ប្រាប់​ថា ៖ នៅ​ពេល​កម្មករ​សំណង់​២​ក្រុម​ប្រមាណ​ជាង​១០​នាក់​បាន​ផឹកស៊ី ហើយ​ស្រវឹង​រៀងខ្លួន​ៗ​ហើយ​ទាស់សម្តី​គ្នា ហើយ​ជេរ​បញ្ចោរ​គ្នា ទៅ​វិញ​ទៅ​មក ស្រាប់តែ​បើក​ឆាកប្រយុទ្ធ​គ្នា​មាន​ដំបង និង​ដុំ​ឥត ដុំ​ថ្ម គប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​អ្នកស្រុក បាន​តេ​ប្តឹង​សមត្ថកិច្ច​ចុះ​បង្ក្រាប ដោយ​ឃាត់ខ្លួន​បាន​ជាង​១០​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អូរ​ជ្រៅ​ទាំង​កណ្តាល​យប់ ។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ បាន​ប្រាប់​ថា ៖ ក្រោយ​ទទួល​ព័ត៌មាន​ដឹង​មាន​កម្មករ​សំណង់​២​ក្រុម ប្រើ​ហិ​.​ង្សា​ទៅ​វិញ​ទៅ​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ប្រមាណ​ជាង​១០​នាក់ ត្រូវ​បាន​បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​ជ្រៅ ដើម្បី​មាន​វិធានការ​តាម​ច្បាប់​ដែល​បង្ក​ហិ​.​ង្សា​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​អសន្តិសុខ​ក្នុង​មូលដ្ឋាន ។

នាយ​ប៉ុស្តិ៍​នគរបាល​បាន​បញ្ជាក់​ថា ៖ ក្រោយ​នាំ​កម្មករ​២​ក្រុម​ជាង​១០​នាក់ មក​កាន់​ប៉ុស្តិ៍​នគរបាល ដើម្បី​សាកសួរ គឺ​មូលហេតុ​ប្រើ​ហិ​.​ង្សា​ដាក់​គ្នា​វ៉ៃ​គប់​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះតែ​ផឹកស៊ី​ជាមួយ​គ្នា ហើយ​ទាស់សម្តី​ទើប​មាន​ហិ​.​ង្សា​កើតឡើង ក្រោយ​សាកសួរ​ហើយនឹង​មាន​ចំណាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ