ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ​អញ្ជើញ​បើក​ដំណើរការ​បណ្តោះអាសន្ន កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត

20 ម៉ោង មុន

ខេត្តកំពត ៖ នា​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ…

ខេត្តកំពត ៖ នា​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ជា​គណៈអធិបតី ក្នុង​ពិធី​បើក​ដំណើរការ​បណ្តោះអាសន្ន កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត រួម​ជាមួយ​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយ​មានការ​ចូលរួម​ពី​លោកស្រី JYOTSANA VARMA នាយិកា​ធនាគា​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​ក្រសួង អភិបាលរង​ខេត្តកំពត តំណាង​ក្រុមហ៊ុន ដែល​ធ្វើ​ប្រតិបត្តិការ និង​ថែទាំ​កំពង់​ផែ តំណាង​ធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំ​នៅ​កម្ពុជា និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ ។

ក្នុង​ពិធី​បើក​ដំណើរការ​បណ្តោះអាសន្ន កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​នេះ នឹង​មាន​រយៈពេល ៣​ខែ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ ខេត្តកំពត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ