ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​តុលាការ ករណី​លួច​ម៉ូតូ និង​ទទួលផល​ចោរកម្ម

21 ម៉ោង មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ បានបញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​ឣ​នុ​វត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ បានបញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​ឣ​នុ​វត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​ទទួលផល​ចោរកម្ម ដែល​ជា​ក្រុម​មុខសញ្ញា​លួច​យ៉ាង​សកម្ម​ ក្នុង​ក្រុង​សិរី​សោភ័ណ​ ។

បើតាមកង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយ​មាន​ជ័យ​ បានអោយដឹងថា ​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទីថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៤ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​ បាន​ធ្វើការ​ស្រាវជ្រាវ មុខសញ្ញា​ពាក់ព័ន្ធ​ករណីលួច​ម៉ូតូ និង​ទទួលផល​ចោរកម្ម ដែល​ជា​ក្រុម​មុខសញ្ញា​លួច​យ៉ាង​សកម្ម ​ក្នុងភូមិ​សាស្ដ្រ​ក្រុង​សិរី​សោភ័ណ រហូត​ដល់​ចំណុច​ភូមិ​ខ្លា​កូន​ចាស់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ឈាន​ដល់​ការ​ឃាត់​ជនសង្ស័យ​បាន​ចំនួន​០១​នាក់ ឈ្មោះ គុន្ធ ស្រី​លិ ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរិ​សោភ័ណ ខេត្តបន្ទាយមានជ័យ ហើយ​នាំ​ខ្លួន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សួរនាំ​ ។

ក្រោយ​ស្តាប់​ច​ម្លើយ​សារភាព​របស់​ជនសង្ស័យ លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​ឃាត់ខ្លួន​បក្ខពួក​ជា​បន្ដបន្ទាប់ ​ចំនួន ០២​នាក់​បន្ថែម​ទៀត រួមមាន ៖ ១.​ឈ្មោះ មិច គំនិត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ និង២.​ឈ្មោះ ទិព្វ វឹល​បែង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ នៅ​ចំណុច​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ព្រមទាំង​ចាប់​យក​វត្ថុ​តាង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ២០២៤ គ្មាន​ផ្លា​ក​លេខ ចំនួន​០១​គ្រឿង រួច​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ ដើម្បី​ធ្វើការ​សួរនាំ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន បញ្ជាក់​ថា​វិជ្ជមាន​(+)​ចំនួន​ពីរ​នាក់​គឺ ឈ្មោះ ទិព្វ វឹល​បែង និង​ឈ្មោះ គុន្ធ ស្រី​លិ ។

លោក​វរសេនីយ៍ត្រី សុខ ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ពិនិត្យ​ឃើញ​ថា ពិតជា​មានការ​ស៊ីសង្វាក់​គ្នា​យ៉ាង​ជាក់លាក់​ពី​ករណី​ខាងលើ ហើយ​ជនសង្ស័យ​ឈ្មោះ គុន្ធ ស្រី​លិ ភេទ​ស្រី អាយុ​២៧​ឆ្នាំ និង​ឈ្មោះ ទិព្វ វឹល​បែង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រង​ការ​ចោទប្រកាន់​ពី​ករណី​ទទួលផល​ចោរកម្ម​(​ម៉ូតូ​) និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​ នូវ​សារធាតុ​ញៀន​។ ដោយឡែក​ឈ្មោះ មិច គំនិត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ គឺជា​មេ​ខ្លោង ទទួលផល​ចោរកម្ម នៃ​បទល្មើស​លួច​ម៉ូតូ ដែល​ប្រព្រឹត្ត​យ៉ាង​សកម្ម នៅ​ក្នុងភូមិ​សាស្ដ្រ​ក្រុង​សិរី​សោភ័ណ និង​ក្រុង​ប៉ោយ​ប៉ែ​ត ​។

ដោយ​ផ្អែក​តាម​ច​ម្លើ​យ​សារភាព​ និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ​ចាត់ការ​បន្ត​តាម​នីតិវិធី ​។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង ​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មើ​ស ​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពីលោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ​។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ