ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​បណ្ឌិត​នៃ​​សាកល​វិទ្យា​ល័យ​អាស៊ី​​អឺរ៉ុបចុះទស្សន​កិច្ច​​សិក្សា​នៅកែប

12 ឆ្នាំ មុន

ខេត្តកែប ៖ ​និស្សិត​បណ្ឌិត​​នៃសាកល​វិទ្យា​ល័យ​អាស៊ី ​អឺរ៉ុប​​សរុបចំនួន​៣០នាក់ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឈឿន ​សាវន ​សាកល​វិទ្យា​​ធិការ​​រង​​បានចុះ​ធ្វើ​ទស្សន​កិច្ច​​សិក្សា​​ស្វែង​យល់​ ពីសក្តានុ​ពល​នៃ​​​​វិស័យ​ទេស​ចរណ៍​​នៅក្នុង​សហ​គមន៍​​​ទេសចរណ៍​​កោះទន្សាយ​ ​​នៃ​ខេត្ត​កែប​រយៈ​ពេល​២ថ្ងៃ​​គឺ​ថ្ងៃ​

ខេត្តកែប ៖ ​និស្សិត​បណ្ឌិត​​នៃសាកល​វិទ្យា​ល័យ​អាស៊ី ​អឺរ៉ុប​​សរុបចំនួន​៣០នាក់ ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ឈឿន ​សាវន ​សាកល​វិទ្យា​​ធិការ​​រង​​បានចុះ​ធ្វើ​ទស្សន​កិច្ច​​សិក្សា​​ស្វែង​យល់​ពីសក្តានុ​ពល​នៃ​​​​វិស័យ​ទេស​ចរណ៍​​នៅក្នុង​សហ​គមន៍​​​ទេសចរណ៍​​កោះទន្សាយ​​​នៃ​ខេត្ត​កែប​រយៈ​ពេល​២ថ្ងៃ​​គឺ​ថ្ងៃ​ទី១៨ ​មិថុនា ​​ដល់​ថ្ងៃ​ទី១៩ ​មិថុនា ​ឆ្នាំ​២០១១។

តាម​​ការ​បញ្ជាក់​របស់​លោកស្រី​​ឃឹម ​វូច​ឡាយ ​ប្រធាន​​សហគមន៍​​ទេស​ចរណ៍​​កោះ​ទន្សាយ​​បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​សហគមន៍​​​ទេស​ចរណ៍​​កោះ​ទន្សាយ​​នេះ ​មាន​ប្រជាពលរដ្ឋ​​រស់​នៅ​​ចំនួន​១៤​គ្រួសារ ​ដោយប្រកប​មុខរបរ​​​នេ​សាទ ​ដាំសារាយ និងទទួលភ្ញៀវ​ទេសចរ​​ដែលមក​​លេង​កម្សាន្ត​នៅ​កោះ​នេះ ។  លោកស្រី​បាន​លើក​ឡើង​ថា ​ពី​មុន​នៅតំបន់​មិន​មានភ្ញៀវ​​មក​លេង​ទេ តែ​ក្រោយ​មក​​​​ដោយ​មានការ​គាំទ្រ​​​ និងអនុញ្ញាត​ពី​លោក​អភិបាល​ខេត្ត​​​កែប ​ប្រជាពលរដ្ឋ​​ដែល​រស់​នៅទីនោះ ក៏បាន​រៀបចំ​ជា​តំបន់​ទេសចរណ៍​​ឡើង ​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​​មក​លេង​កម្សាន្ត​​ដោយ​មើល​ឃើញ​ឆ្នេរ​នៅ​កោះ​​ទន្សាយ​​នេះ​មាន​ខ្សាច់​ល្អ  និង​ខ្យល់​អាការ​ដ៏ល្អ​​​ផ្តល់ផាសុក​ភាព​​ដល់​ភ្ញៀវ​​មក​លេង ។

មាន​ប្រសាសន៍​ក្នុង​ឱកាសនោះ​ដែរ លោក​ឈឿន ​សាវន សាកល​វិទ្យា​ធិការ​រង​​នៃ​សាកល​វិទ្យា​ល័យ​អាស៊ី អឺរ៉ុប​បាន​បញ្ជាក់​បន្ថែម​ថា ​ដើម្បីពង្រឹង​​គុណភាព​​អប់រំ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​ថ្នាក់​ដឹកនាំ​​ដែល​មាន​លោក​ឌួង ​​លាង ជា​​សាកល​វិទ្យាធិការ​តែង​បានយកចិត្ត​ទុក​ដាក់​ចំពោះ​ការ​សិក្សា​​​ផ្នែក​ទ្រឹស្តី​របស់និស្សិត​​​ទៅ​​នឹង​ការ​អនុវត្ត​​ជាក់​​ស្តែង​នៅ​ក្នុងសង្គម ​ដោយ​បាន​សហការ​ជាមួយក្រសួង​ ស្ថាប័ន ​ក្រុម​ហ៊ុន រោង​ចក្រ​​​សហគ្រាស​នានា ដើម្បីបង្ក​លក្ខណៈ​​​ឱ្យ​និស្សិត​​​ចុះ​ធ្វើ​​កម្ម​សិក្សា​ និងទស្ស​នក​ិច្ច​​​សិក្សា​​ស្វែង​យល់​អំពី​ខ្សែ​សង្វាក់​​ផលិតកម្ម​របស់ស្ថាប័ន​ទាំង​នោះ ​ព្រម​​ទាំង​​​អញ្ជើញវា​គ្មិន​ល្បីៗ​​ប្រកប​ដោយ​បទ​ពិសោធន៍​​​មក​ធ្វើ​​បទបង្ហាញ​ផ្តល់​នូវ​ចំណេះ​ដឹង​ថ្មីៗ ។ ​​​ជាក់​ស្តែង​​ក្នុង​រយៈ​ពេល​ពេញ​​២​ថ្ងៃនេះ ​និស្សិត​បណ្ឌិត​​នៃ​សាកល​វិទ្យា​ល័យ​អាស៊ី​​អឺរ៉ុប​​​សរុប​ចំនួន៣០​នាក់​បាននាំគ្នា​​មក​ទស្សន​កិច្ច​​​សិក្សា​នៅ​តំបន់​ទេស​ចរ​ណ៍​ធម្ម​ជាតិនៃខេត្ត​​កែប​នេះ ​​ដើម្បី​ស្វែង​​​យល់​ពីសក្តានុពល​នៃ​វិស័យ​​ទេសចរណ៍​​​នៅក្នុងព្រះ​រា​ជា​ណាចក្រ​កម្ពុជា​​ដែល​សំបូរ​បែប ​និង​មានតម្លៃ​​​ដើម្បី​លើកស្ទួយ​​សេដ្ឋ​កិច្ច ​នៅ​កម្ពុជា ។

ឆ្លៀត​​ក្នុងឱកាស​​​​ធ្វើទស្សន​កិច្ច​សិក្សា​​នេះ​និស្សិត​​ទាំង​អស់​បាន​ផ្តល់ធុងសំរាមចំនួន​៥​ដល់​សហគមន៍​​​ទេសចរណ៍​​​កោះ​ទន្សាយ​​​ផង​ដែរ ។ លោក​បាន​ឱ្យ​ដឹង​ដែរថា ​​បច្ចុប្បន្ន​​នេះ ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប​​មាន​ការរីកចំរើន​​​គួរ​ឱ្យ​កត់​សម្គាល់​ដោយ​បានបង្កើន​ការបណ្តុះ​​បណ្តាល​​រហូត​ដល់​ថ្នាក់បណ្ឌិត​​ជាច្រើន​ជំនាញ​ឯក​​ទេស​ដូច​ជា​​វិទ្យាសាស្ត្រ​​នយោ​បាយ ច្បាប់ រដ្ឋ​​បាល​សាធា​រណៈ​​ទំនាក់​ទំនង​​អន្តរជាតិ​គ្រប់គ្រង​​​ពាណិជ្ជកម្ម​ ហិរញ្ញ​វត្ថុ​ និងវិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច ទៀត​ផង ៕