ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ហោះ​ហើរ​របស់អ.ស.ប​នឹង​បន្ត​នៅ​កូតឌីវ័រ

15 ឆ្នាំ មុន

អគ្គ​លេ​ខា​ធិការ អ.ស.ប ​លោកបានគី​មូន​ថ្លែង​​កាលពី​ថ្ងៃទី១០ មីនា ​ថា បេកសកកម្ម អ.ស.ប នៅ​កូត​ឌីវ័រ ONCI ​នឹង​រក្សា​ការ​ហោះ​ហើរ​​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ​ ទោះ​បី​ជា​មាន​ការ​សម្រេចចិត្ត​​​របស់​ប្រធានាធិបតី​​ចប់​អាណត្តិ​​លោកឡូរ៉ង់ ហ្សេបាបូ ចេញ​ការ​ហាមឃាត់​មិន​ឱ្យ​​​មាន​ការ​ហោះហើរ​ ឬចុះ​ចត​របស់យន្ត​​ហោះ ឬ​ឧទ្ធម្ភាគចក្រ​​​អ.ស.ប និង​របស់​កងកម្លាំង​LICONE បារាំង​នៅលើ​ដែនដីប្រទេស​នេះ​ក៏ដោយ ។
អ្នកនាំ​ពាក្យ​របស់​អគ្គ​​លេខា​ធិការ​អ.ស.ប​លោក​ MARTIN NESIRKY បញ្ជាក់​ថា ​​លោក​បាន គី​មូន បាន​បរិហារ​ចំពោះ​ការ​ប៉ុន​​ប៉ង​របស់​​​លោក​ឡូ​រ៉ង់ ​ហ្សេបាបូ​ រាំងខ្ទប់​មិនឱ្យ​យន្ត​ហោះ​ ឬឧទ្ធម្ភាគចក្រ​​របស់អ.ស.ប​ធ្វើ​ការ​ហោះ​ហើរ​​​ហើយ​យល់ថា ​វិធាន​ការ​នេះ​មិន​អាច​ទទួល​​យក​បានឡើយ ។ ​អគ្គ​លេខាធិការ​អ.ស.ប អះ​​អាង​ថា  ONCI នឹង​រក្សា​ប្រតិបត្តិ​ការ​ហោះហើរ​របស់ខ្លួន​ ហើយ​នឹង​ចាត់រាល់វិធានការ​ដែល​ចាំ​បាច់​ស្រប​តាម​​ដំណោះ​ស្រាយ​ទាំង​ឡាយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​ ដើម្បី​បំពេញ​​អាណត្តិ​​របស់​ខ្លួន​ពិសេសខាងកិច្ចការពារ​ជនស៊ី​វិល ។
លោកឡូរ៉ង់ ហ្សេបាបូ បាន​សម្រេច​ចេញ​ការ​ហាម​ឃាត់​​នេះ​ហាក់​ដូច​ជា​មាន​បំណង​​រារាំងការ​វិល​ត្រឡប់​របស់គូ​ប្រជែង​លោកគឺ​លោកអា ឡាសសាន អ៊ូ​អាតារ៉ា ដែលបច្ចុប្បន្ន​ស្ថិតក្នុង​ប្រទេស​អេត្យូពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សហ​ភា​ព​អាហ្វ្រិក​ផ្តោត​លើវិបត្តិ​នយោបាយនៅ​កូតឌីវ័រ៕