ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​សាធារណការ អញ្ជើញ​​ក្នុង​ពិធីប្រកាស់​​តំណែង​ប្រធាន​មន្ទីរ​សាធារណៈការ ​និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង

9 ខែ មុន

ខេត្តស្វាយរៀង​ ៖ ​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍន៍ភាព​រីក​ចម្រើន​នៅផ្លូវថ្នល់ក្នុង​ប្រទេស​កម្ពុជា ឯកឧត្តម​បាន​ដាក់​ចេញ​យន្តការ​សំខាន់​ៗ…

ខេត្តស្វាយរៀង​ ៖ ​ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ដើម្បី​ធានា​ដល់​ការ​អភិវឌ្ឍន៍ភាព​រីក​ចម្រើន​នៅផ្លូវថ្នល់ក្នុង​ប្រទេស​កម្ពុជា ឯកឧត្តម​បាន​ដាក់​ចេញ​យន្តការ​សំខាន់​ៗ ​មួយ​ចំនួន​សម្រាប់​ចក្ខុវិស័យ​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ រួមមាន ៖ ​ការ​ពង្រឹង​បទដ្ឋាន​បច្ចេកទេស​, ​ការ​ពង្រឹង​ការ​ទទួលខុសត្រូវ​, ​ការ​ពង្រឹងគុណភាព​សុ​វត្តិភាព​ទាំង​ផ្លូវថ្នល់ ទាំង​មន្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណការ​ ។

ឯកឧត្តម ​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​លើក​ឡើង​បែប​នេះ គឺ​នៅ​ក្នុង​ឱកាស​ដែល ឯកឧត្តម​បាន​អញ្ជើញ​ជា​គណៈ​អធិបតី ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តស្វាយរៀង និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត នា​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​សាល​ប្រជុំ​សាលា​ខេត្តស្វាយរៀង​ ។

ឯកឧត្តម ក៏​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ដើម្បី​ធានា​បាន​នូវ​គុណភាព​ប្រសិទ្ធភាព​ការងារ​អំពី​ការ​អភិវឌ្ឍន៍​ផ្លូវថ្នល់​ឲ្យ​បាន ជាប់​គង់វង្ស​យូរអង្វែង យើង​ត្រូវ​មានការ​ចូលរួម​សហការ​គ្នា​រវាង​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្រើន​ដោយ​មិន​ត្រូវ​ដឹក​លើស​ទម្ងន់​កំណត់​ជាដើម ម្យ៉ាងវិញទៀត​នោះ គឺ​ត្រូវ​រៀបចំ​សហការ ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ផ្លូវ​មាន​ភាព​រស់​រវើក មាន​ន័យ​ថា ត្រូវធ្វើ​បុ​រ៉េ​សកម្ម​ជាមួយនឹងផ្លូវថ្នល់​ទាំង​អស់នោះ​ដោយ​ត្រូវ​បន្ត​ថែទាំ​ជួសជុល​ក្រោយ​ពី​ធ្វើ​រួច​នៅ​ត្រង់​ចំណុច​ណា​ដែល​មានការ​ខូចខាត ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បីបង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​រីក​រាលដាល​ខូច​ផ្លូវ​កាន់តែ​ធំ បន្ត​ទៀត​នោះ​ផង​ដែរ​ ។

ឯកឧត្តម ប៉េង ពោធិ៍​នា ក៏​បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង ដែល​បាន​យកចិត្តទុកដាក់​អភិវឌ្ឍន៍ ផ្លូវថ្នល់​ជួសជុល​ថែទាំ​ជា​បន្តបន្ទាប់ ​ធ្វើ​យ៉ាងណា​ ដើម្បី​ឲ្យ​ផ្លូវ​ទាំង​អស់នេះ​ធានា​បាន​ នូវ​គុណភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ប្រកបដោយ​សុវត្ថិភាព​រហ័ស និង​ទាន់​ពេលវេលា​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ​ផង​ដែរ លោក ប៉េង ពោធិ៍​សា អភិបាលខេត្ត ក៏​បាន​លើក​ឡើង​ថា ដោយ​បានការយក​ចិត្ត​ទុក​ដាក់​ពី​ថ្នាក់ដឹកនាំ ខេត្ត​ក៏​បាន​ខិតខំ​យកចិត្តទុកដាក់​អភិវឌ្ឍន៍​កសាង​នូវ​ផ្លូវ ពី​ផ្លូវ​ខ្សាច់​ភ្នំ ផ្លូវ​ក្រាល​គ្រូ​ក្រហម រហូត​ដល់​ផ្លូវ​ចាក់​បេតុង ឈាន​ទៅ​ដល់​ផ្លូវជាតិ ផ្លូវ​កៅស៊ូ បន្ថែម​ទៀត​នោះ​ផង​ដែរ​។ ទាំង​អស់នេះ​គឺ​បង្ហា​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​របស់​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ធ្វើ​យ៉ាងណា​ដើម្បី បង្ករ​ភា​ពី​ស្រួល​ដល់​ប្រជាពលរដ្ឋ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ