ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះធម៌​របស់​ព្រះពុទ្ធ​អង្គ

14 ឆ្នាំ មុន

កម្មវិធី នាទី​ព្រះពុទ្ធ​សាសនា ផ្សារ​ភ្ជាប់ នឹង​សង្គម ដែល​ត្រូវ​បាន​ណែនាំ​ដោយ​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ បាន​ក្រសួង​ធម្មការ​និង​សាសនា​តែង​រៀបចំ ឡើង គឺជា​កម្មវិធី​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​នៅ​រៀង រាល់​ថ្ងៃសីល​ដោយ​អនុញាត​យាង និមន្ដ អញ្ជើញ សម្ដេច ព្រះសង្ឃ និង​លោក​អាចារ្យ ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​ទេព​កោសល្យ​ខាង សំដែង​ព្រះ​ធម្មទេសនា ចូល​សំដែង​ព្រះធម៌ ឆ្លើយ​សំណួរ​ព្រះធម៌ តាម​ការ​កំណត់​ប្រធាន បទ​របស់​ក្រសួង​ធម្មការ​និង​សាសនា ដោយ អញ្ជើញ​ចូលរួម​ស្ដាប់​ពី​ព្រះសង្ឃ មន្ដ្រី​រាជ ការ ពុទ្ធបរិស័ទ សមណ​សិស្ស សមណ​និស្សិត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ។

កម្មវិធី នាទី​ព្រះពុទ្ធ​សាសនា ផ្សារ​ភ្ជាប់ នឹង​សង្គម ដែល​ត្រូវ​បាន​ណែនាំ​ដោយ​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ត្រូវ បាន​ក្រសួង​ធម្មការ​និង​សាសនា​តែង​រៀបចំ ឡើង គឺជា​កម្មវិធី​ក្នុង​ក្រប​ខណ្ឌ​រដ្ឋ​នៅ​រៀង រាល់​ថ្ងៃសីល​ដោយ​អនុញាត​យាង និមន្ដ អញ្ជើញ សម្ដេច ព្រះសង្ឃ និង​លោក​អាចារ្យ ពី​គ្រប់​មជ្ឈដ្ឋាន​ដែល​មាន​ទេព​កោសល្យ​ខាង សំដែង​ព្រះ​ធម្មទេសនា ចូល​សំដែង​ព្រះធម៌ ឆ្លើយ​សំណួរ​ព្រះធម៌ តាម​ការ​កំណត់​ប្រធាន បទ​របស់​ក្រសួង​ធម្មការ​និង​សាសនា ដោយ អញ្ជើញ​ចូលរួម​ស្ដាប់​ពី​ព្រះសង្ឃ មន្ដ្រី​រាជ ការ ពុទ្ធបរិស័ទ សមណ​សិស្ស សមណ​និស្សិត លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ។

ការ​បង្កើត​មូលនិធិ​ទ្រទ្រង់​ព្រះធម៌​ទេស នា​មួយ គ្រប់គ្រង​ដឹកនាំ​ដោយ​ក្រសួង​ធម្មការ និង​សាសនា ដើម្បី​ប្រមូល​បច្ច័យ​ពី​សប្បុរស ជន ដែល​មាន​សទ្ធា​ជ្រះថ្លា​មក​ទ្រទ្រង់​ដល់​ការ រៀបចំ​កម្មវិធី​នាទី​ព្រះពុទ្ធ​សាសនា​ផ្សារ​ភ្ជាប់ នឹង​សង្គម ឱ្យ​ដំណើរការ​ទៅ​ដោយ​បរិបូរណ៍ និង​ដើម្បី​ពង្រីក​ការ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ នៅ​តាម​ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា ។ ដោយ​យល់​ឃើញ​ថា ការ​អប់រំ​សីលធម៌ គឺជា​កាតព្វកិច្ច​ក្នុង​សង្គម ទាំងមូល យើង​ពិតជា​ចង់ឱ្យ​សង្គម​មួយ​រស់ ក្នុង​ភាព​សុខដុមរមនា​តរៀង​ទៅ ។

ទោះបីជា​បែប​ណា វា​ក៏​អាស្រ័យ​លើ បុគ្គល​ម្នាក់​ៗ​ដែល​ត្រូវ​គោរព ឬ​ប្រតិបត្ដិ​ផង ដែរ​មិន​ខុស​ពី​ពាក្យ​ថា ចង់ឱ្យ​ព្រះ​ឬ​ទេវតា ជួយ​យើង​បាន​ទាល់តែ​យើង​ជួយ​ខ្លួនឯង​សិន ដែល​មាន​ន័យ​ថា ការ​បង្ហាញ​ផ្លូវត្រូវ​ដើរ​មាន ហើយ តែបើ​មនុស្ស​ខ្លះ​មិន​ព្រម​ដើរ​តាម គន្លង​ផ្លូវ​នេះ​ទេ ក៏​មិន​អាច​ជួយ​អ្វី​បាន​ដែរ ។ ទស្សនាទាន​នេះ គឺជា​សច្ចភាព​នៅ​ក្នុង​លោ កិ​យ​នេះ ។ ខាងក្រោម​នេះ គឺជា​ផ្លូវ​ដែល​បាន បង្ហាញ​ដោយ​ព្រះពុទ្ធ​បរមគ្រូ ។
កូន​ទំនុកបំរុង​មាតាបិតា​ដោយ​ស្ថាន​៥ យ៉ាង

  1. ភ​តោ នេ​សំ ភ​រិ​ស្សា​មិ  អាត្មាអញ មាតាបិតា​បាន​ចិញ្ចឹម​រក្សា​មក​ហើយនឹង ចិញ្ចឹម​មាតាបិតា​វិញ ។
  2. កិ​ច្ចំ នេ​សំ ក​រិ​ស្សា មិ នឹង​ជួយ​ធ្វើ​ការងារ​របស់​មាតាបិតា ។
  3. កុ​ល​វំ​លំ ឋ​បេ​ស្សា​មិ តម្កល់​វង្ស​ត្រកូល​ឱ្យល្អ ។
  4. ទាយ​ជ្ជំ ប​ដិ​ប​ជ្ជា​មិ ប្រតិបត្ដិ​ឱ្យ​ជា អ្នក​សមគួរ ទទួល​ទ្រព្យ​មត៌ក​បាន ។
  5. បេ​តា​នំ កាល​កតា​នំ ទ​ក្ខិ​ណំ​អនុប្បទ​ស្សា​មិ ឧទ្ទិស​ទក្ខិណាទាន​ដល់​មាតាបិតា​ដែល​ធ្វើ កាលកិរិយា​ទៅ​កាន់​បរលោក​ហើយ​។

មាតាបិតា​អនុគ្រោះ​កូន​ដោយ​ស្ថាន​៥ យ៉ាង

  1. បា​បា និ​វា​រេ​ន្ដិ ហាមឃាត់​កូន​ចាក​អំពើ អាក្រក់ ។
  2. ក​ល្យា​ណេ និ​វេ​សេ​ន្ដិ ឱ្យ​កូន តាំងនៅ​តែ​ក្នុង​អំពើ​ល្អ ។
  3. សិ​ប្បំ សិក្ខា បេ​ន្ដិ ឱ្យ​កូន​រៀនសូត្រ​សិល្បសាស្ដ្រ ។
  4. ប​ដិ រូ​បេន ទា​រេ​ន សញោ​ជេ​ន្ដិ ដណ្ដឹង​ភរិយា ឬ​ស្វា មី​សមគួរ​ឱ្យ ។
  5. សម​យេ ទាយ​ជ្ជំ និ​យ្យា​ទេ ន្ដិ ចែកទ្រព្យ​ឱ្យ​កូន​ក្នុង​សម័យ​សមគួរ ។

សិស្ស​ត្រូវ​ប្រតិបត្ដិ​គ្រូ​ដោយ​ស្ថាន​៥​យ៉ាង

  1. ឧ​ដ្ឋា​នេន ដោយ​ការ​ក្រោក​ឡើង ទទួល ។
  2. ឧ​ប​ដ្ឋា​នេន ដោយ​ការ​គាល់​បំរើ ។
  3. សុ​ស្សុ​សាយ ដោយ​ការ​ជឿ​ស្ដាប់ ឱវាទ ។
  4. បា​រិច​រិ​យាយ ដោយ​ការ​បំរើ​តូច ។
  5. សក្ក​ច្ចំ សិ​ប្បំ ប​ដិ​គ្គ​ហ​ណេ​ន ដោយ ការ​រៀន​សិ​ស្ប​សាស្ដ្រ​ដោយ​គោរព ។

គ្រូអាចារ្យ​អនុគ្រោះ​សិស្ស​ដោយ​ស្ថាន​៥​យ៉ាង

  1. សុ​វិ​នី​តំ វិ​នេ​ន្ដិ ដឹកនាំ​សិស្ស​ដោយ​ល្អ​។
  2. សុ​គ្គ​ហិ​តំ គា​ហា​បេ​ន្ដិ ឱ្យ​សិស្ស​រៀន​ដោយ ល្អ ។
  3. សព្វ​សិ​ប្បេ​សុ តំ សម​ក្ខា​យិ​នោ ភ​វ ន្ដិ​ប្រៀនប្រដៅ​សិស្ស​ឱ្យ​ចេះ​ត្រឹមត្រូវ​ក្នុង សិល្បសាស្ដ្រ​សព្វគ្រប់ ។
  4. មិ​ត្ដាម​ច្ចេ​សុ ប​ដិ​វេ​ទេ​ន្ដិ តែង​លើកតម្កើង​ក្នុង​ទីប្រជុំ មិត្ដ អាមាត្យ ។
  5. ទិសា​សុ បរិ​ត្ដា​ណំ ក​រោ​ន្ដិ ធ្វើ សេចក្ដី​ការពារ​សិស្ស​ក្នុង​ទិស​ទាំងឡាយ ។

ស្វាមី​ទំនុកបំរុង​ភរិយា​ដោយ​ស្ថាន​៥​យ៉ាងៈ

  1. សម្មាន​នាយ ដោយ​ការ​រាប់អាន ជា ភរិយា​ពេញទំហឹង ។
  2. អ​វិមាន​នាយ ដោយ​ការ​មិន​មើលងាយ ។
  3. អន​តិច​រិ យាយ ដោយ​ការ​មិន​ប្រព្រឹត្ដ​ក្បត់ចិត្ដ ។
  4. ឥស្សរិយ​វោ​ស្ស​គ្គេ​ន ដោយ​ប្រគល់​ឱ្យ​ជា​ធំ ក្នុង​ការ​ផ្ទះ ។
  5. អលង្កា​រា​នុប្ប​ទា​នេន ដោយ​ការ​ឱ្យ​គ្រឿង​តែងខ្លួន ។

ភរិយា​អនុគ្រោះ​ស្វាមី​ដោយ​ស្ថាន​៥​យ៉ាង

  1. សុ​សំ​វិ​ហិត​កម្ម​ន្ដា ហោ​តិ ចាត់ចែង ការងារ​ដោយ​ល្អ ។
  2. សុស​ង្គ​ហិត​បរិ​ជ​នា ហោ​តិ សង្គ្រោះ​ជន​ជា​ញាតិ​ទាំង​ពីរ​ខាង ដោយ​ល្អ ។
  3. អន​តិ​ចា​រិ​នី ហោ​តិ មិន ប្រព្រឹត្ដ​ក្បត់ចិត្ដ ។
  4. ស​ម្ភ​ត​ញ្ច អនុរក្ខ​តិ ថែ ទាំ​ទ្រព្យសម្បត្ដិ​ដែល​ស្វាមី​រកបាន​មក ។
  5. ទ​ក្ខា ហោ​តិ អន​ល​សា សព្វ​កិ​ច្ចេ​សុ ឈ្លាស មិន​ខ្ជិលច្រអូស​ក្នុង​កិច្ចការ​សព្វគ្រប់ ។

កុលបុត្រ​ប្រតិបត្ដិ​មិត្ដ​អាមាត្យ​ដោយ ស្ថាន​៥​យ៉ាង ៖

  1. ទា​នេន ដោយ​ការ​ឱ្យ​របស់ ។
  2. បិ​យ​វ​ជ្ជេ​ន ដោយ​ការ​និយាយ​តែ​ពាក្យ​គាប់ ចិត្ដ ។
  3. អត្ថចរិយា​យ ដោយ​ការ​ប្រព្រឹត្ដិ ឱ្យ​ជា​ប្រយោជន៍ ។
  4. សមាន​ត្ដ​តា​យ ដោយ ការ​ប្រព្រឹត្ដិ​ខ្លួន​ស្មើ ។
  5. អ​វិសំ​វាទ​នតា​យ ដោយ​ការ​មិន​កុហក​បញ្ឆោត ។

មិត្ដ​អា​មាត្រ​អនុគ្រោះ​កុលបុត្រ​ដោយ ស្ថាន​៥​យ៉ាង

  1. បម​តំ រ​ក្ខ​ន្ដិ រក្សា​មិត្ដ រក្សា​មិត្ដ​ដែល ធ្វេសប្រហែស ។
  2. បម​ត្ដ​ស្ស សាប​តេ​យ្យំ រ​ក្ខ​ន្ដិ ជួយ​ថែទាំ​ទ្រព្យសម្បត្ដិ​របស់​មិត្ដ​ដែល ធ្វេសប្រហែស ។
  3. ភី​ត​ស្ស សរ​ណំ ហោ​ន្ដិ ជាទី​ពឹង​របស់​មិត្ដ​ដែល​មាន​ភ័យ ។
  4. អាប ទា​សុ​ន វិ​ជ​ហ​ន្ដិ មិន​បោះបង់​គ្នា​ក្នុង​គ្រា​មាន វិបត្ដិ ។
  5. អប​រប​ជំ​បិ​ស្ស ប​ដិ​បូ​ជេ​ន្ដិ រាប់ អាន​រហូត​ដល់​ផៅ​ពង្ស​របស់​មិត្ដ ។

ចៅហ្វាយនាយ​ទំនុកបំរុង​ទាសៈ និង​កម្ម ករ​ដោយ​ស្ថាន​៥​យ៉ាង

  1. យ​ថា​ពលំ កម្ម​ន្ដំ សំ​វិធាន​នេន ដោយ ការ​ចាត់ចែង​ការងារ​សមគួរ​តាម​កំលាំង ។
  2. ភត្ដ​វេ​ត្ដ​នា​នុប្ប​ទា​នេន ដោយ​ការ​ឱ្យ​នូវ ភត្ដាហារ និង​ថ្លៃ​ឈ្នួល ។
  3. គិ​លា​នុប្ប​ដ្ឋា នេន ដោយ​ការ​ព្យាបាល​ក្នុង​វេលា​ឈឺ​ថ្កាត់​។
  4. អ​ច្ឆ​រិ​យា​នំ រ​សា​នំ សំ​វិភា​គេ​ន ដោយ​ការ ចែង​រំលែក​នូវ​របស់​មាន​រសជាតិ​តែ​កាល ចម្លែក ។
  5. សម​យេ វោ​ស្ស​គ្គេ​ន ដោយ​ការ ឱ្យ​ឈប់​សំរាក​ក្នុង​សម័យ​គួរ ។

ទាសៈ និង​កម្មករ​អនុគ្រោះ​ចៅហ្វាយ នាយ​ដោយ​ស្ថាន​៥​យ៉ាង

  1. បុ​ព្វុ​ដ្ឋា​យិ​នោ ហោ​តិ ក្រោក​ឡើង​ធ្វើ ការ​មុន​ចៅហ្វាយនាយ ។
  2. ប​ច្ឆា​និ​បា​តិ​នោ ហោ​ន្ដិ ឈប់​ធ្វើការ​ក្រោយ​ចៅហ្វាយនាយ​។
  3. ទិ​ន្នា​ទា​យិ​នោ ហោ​ន្ដិ កាន់​យក​តែ​របស់ ដែល​ចៅហ្វាយនាយ​ឱ្យ ។
  4. សុក​ត​កម្ម​ករា ហោ​ន្ដិ ធ្វើ​ការងារ​របស់​ចៅហ្វាយនាយ​ដោយ យកចិត្ដទុកដាក់ ។
  5. កិត្ដិ​វណ្ណ​ហ​រា ហោ​ន្ដិ  នាំ​កិត្ដិគុណ​របស់​ចៅហ្វាយនាយ​ទៅ​ថ្លែង​ក្នុង ទីនោះ​ៗ ។

កុលបុត្រ​ផ្គត់ផ្គង់​សមណព្រាហ្មណ៍​ដោយ ស្ថាន​៥​យ៉ាង

  1. មេ​ត្ដេន កា​យក​ម្មេន ដោយ​កាយ​កម្ម ប្រកបដោយ​មេត្ដា ។
  2. មេ​ត្ដេន វចី​ក​ម្មេន ដោយ​វចីកម្ម​ប្រកបដោយ​មេត្ដា ។ 
  3. មេ​ត្ដេន មនោ​ក​ម្មេន ដោយ​មនោ​កម្ម​ប្រកប ដោយ​មេត្ដា ។
  4. អ​នាវ​ដ​ទ្វា​រតាយ ដោយ ភាព​ជា​អ្នក​មិន​បិទទ្វារ​ផ្ទះ ។
  5. អា​មិ​សា នុប្ប​ទា​នេន ដោយ​កិរិយា​ឱ្យ​អាមិសទាន​។

សមណព្រាហ្មណ៍​អនុគ្រោះ​កុលបុត្រ ដោយ​ស្ថាន​៦​យ៉ាង

  1. បា​បា និ​វា​រេ​ន្ដិ ហាមឃាត់​កុលបុត្រ ចាក​អំពើអាក្រក់ ។
  2. ក​ល្យា​ណេ និ​វា​រេ​ន្ដិ ឱ្យ​តាំងនៅ​តែ​ក្នុង​អំពើ​ល្អ ។
  3. ក​ល្យា​ណេ​ន មន​សា អនុក​ម្ប​ន្ដិ អនុគ្រោះ​ដោយ​ចិត្ដ​ដ៏​ល្អ​។
  4. អស្សុ​តំ សា​វេ​ន្ដិ ឱ្យ​បាន​ស្ដាប់​ពាក្យ​ដែល មិន​ធ្លាប់​ស្ដាប់ ។
  5. សុ​តំ បរិ​យោ​បេ​ន្ដិ បំភ្លឺ សេចក្ដី​ដែល​ធ្លាប់​ស្ដាប់​ហើយ ។ ៦-​សគ្គ​ស្ស ម​គ្គំ អា​ចិក​ន្ដិ ប្រាប់​ផ្លូវសួគ៌ ។