ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ​ង​គេ​​អត់​ហៅ​​ចូល​ផឹក​​ដើ​រ​ទៅ​វាយ​​មួយដំបង​ប៉ូលិស​​​ឃាត់ខ្លួន

12 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​យុវ​ជន​ទំនើង​​ម្នាក់​ស្រវឹង​​​ទឹក​ត្នោត​​​ជូរ​នៅ​​កន្លែង​​​ផ្សេង ពេលដើរ​​​ត្រឡប់​​ទៅ​ផ្ទះ​វិញ ​ឃើញ​យុវជន​មួយ​ក្រុម​ទៀត​កំពុង​ផឹក​​​ស្រា​ជុំគ្នា​​ ស្រាប់​តែ​កាន់ដំបង​​ដើរ​ចូល​ទៅ​វាយ​ក្បាល​គេ​ដោយ​គ្មាន​មូលហេតុ​ ក៏ត្រូវ​បាន​គេប្តឹង​សមត្ថកិច្ច​​​ឱ្យធ្វើ​ការ​ឃាត់​ខ្លួន​ភ្លាមៗ​​នោះ​ដែរ

ខេត្តពោធិ៍សាត់ ៖ ​យុវ​ជន​ទំនើង​​ម្នាក់​ស្រវឹង​​​ទឹក​ត្នោត​​​ជូរ​នៅ​​កន្លែង​​​ផ្សេង ពេលដើរ​​​ត្រឡប់​​ទៅ​ផ្ទះ​វិញ ​ឃើញ​យុវជន​មួយ​ក្រុម​ទៀត​កំពុង​ផឹក​​​ស្រា​ជុំគ្នា​​ ស្រាប់​តែ​កាន់ដំបង​​ដើរ​ចូល​ទៅ​វាយ​ក្បាល​គេ​ដោយ​គ្មាន​មូលហេតុ​ ក៏ត្រូវ​បាន​គេប្តឹង​សមត្ថកិច្ច​​​ឱ្យធ្វើ​ការ​ឃាត់​ខ្លួន​ភ្លាមៗ​​នោះ​ដែរ ។

តាម​ព័ត៌មាន​ពីមន្ត្រី​ប៉ូលិស​​មូលដ្ឋាន​ឱ្យ​ដឹង​ថា ​យុវ​ជន​ដៃ​ដល់​នោះ​ឈ្មោះរឿម រុយ ​ភេទប្រុស ​អាយុ​២០ឆ្នាំ ​​រស់នៅភូមិ​តានុក ឃុំលាច ស្រុកភ្នំ​ក្រវាញ ​ឯ​ជនរងគ្រោះ​​ឈ្មោះម៉េង ​សុខឌី ​​ភេទ ប្រុស ​អាយុ​៣៣ឆ្នាំ ​​​រស់នៅភូមិ​ប៉ែន ​ឃុំលាច ​ស្រុក​ភ្នំ​​ក្រវាញ ជា​កម្មករ​បើក​គ្រឿង​​ចក្រ​ឱ្យក្រុម​ហ៊ុន ​ចិន ។​​ តាមពាក្យ​​បណ្តឹង​​​ គឺ​កាលពី​ថ្ងៃទី១៦ ​មិថុនា ២០១១ វេលាម៉ោង​៩ និង​៣០​នាទី​​​យប់ ឈ្មោះ​​​ម៉េង ​សុខ​ឌី ​​​កំពុង​អង្គុយ​ផឹក​ស្រាជាមួយ​មិត្តភក្តិ​ដែលរួមការ​ងារ​​៤-៥​​​នាក់​ទៀត ​នៅ​ផ្ទះ​ភូមិ​ប៉ែន ។ ​ខណៈ​ពេលកំពុង​ហូបចុក​​ និងសើច​​សប្បាយ​​​ជុំគ្នា​នោះ គេ​ឃើញ​​ឈ្មោះរឿម ​រុយ​ដើរ​ម្នាក់​ឯង មិន​ដឹង​មកពីណា​ទេ ។ ពេលមកដល់​ឃើញ​ពួកគេ​កំពុង​ផឹក​​​​​ស្រា​សើច​សប្បាយ​នោះ​ ស្រាប់​តែ​ដើរ​ចូល​​មក​​ទាញ​ដំបង​​វាយផ្អើល​​​តែម្តង ​បណ្តាល​ឱ្យ​​ជន​រងគ្រោះ​​​ឈ្មោះម៉េង ​សុខឌី ​​ត្រូវ​ក្បាល​​មួយ​ដំបង ​បែកឈាម​​របួសធ្ងន់ ។​​ ឃើញដូច្នេះ​សមា​ជិក​​ក្នុង​វង់ផឹក​​បម្រុង​វាយ​ឱ្យ​សន្លប់​​នៅទីនោះ​​ដែរ ប៉ុន្តែ​មាន​អ្នកហាម​ឃាត់​មិន​ឱ្យ​បញ្ចេញ​​កំហឹង​ សុខ​ចិត្ត​​ប្តឹង​ប៉ូលិស​​ឱ្យ​ធ្វើ​តាម​​ច្បាប់វិញ ។

​នៅចំពោះ​​មុខសមត្ថកិច្ច​​​ជនសង្ស័យ​សារ​ភាព​ថា ​​ខ្លួនពិត​ជាបាន​វាយឈ្មោះ​ម៉េង ​សុខឌី ​មែន ព្រោះ​​ឃើញ​ខ្លួន​ដើរ​​កាត់​​​ហើយ​អត់​មាន​អ្នកណា​​ហៅផឹក ។ តាមពិត​​ខ្លួន​ស្រវឹង​​ទឹកត្នោត​ជូរ​ជា​មួយ​មិត្ត​ភក្តិ​ពី​កន្លែង​​​​ផ្សេង​មកហើយ ពេលដើរ​ទៅ​ផ្ទះ​វិញ​​ជួប​​ក្រុម​ខាង​លើ​ផឹកស៊ី​​សើចក្អាក​ក្អាយ​​​គួបផ្សំ​​នឹង​ស្រវឹង​​​ផង​នោះ ក៏​ដើរ​ចូល​ទៅវាយ​តែ​ម្តង
ទៅ ។ ​ជនសង្ស័យត្រូវ​​បានបញ្ជូន​​ទៅសាលា​ដំបូង​​កាល​ពីថ្ងៃទី១៩ មិថុនា ​​ដើម្បីផ្តន្ទា​ទោស​​​តាម​ច្បាប់ ៕