ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រញ្ជួយដី​​កម្រិត​៧រីស្ទ័រ​កើត​ឡើង​​នៅ​​កោះ​ហុនស៊ូ ​ជប៉ុន​ប្រកាស​​អាសន្ន​​ស៊ូណា​មី​

12 ឆ្នាំ មុន

​មជ្ឈ​មណ្ឌល​សិក្សា​​​ភូមិ​សាស្ត្រ​ជប៉ុន និង​​អាមេ​រិករាយការណ៍​ថា ​ការរញ្ជួយដី​ដ៏ខ្លាំង​មួយ​កម្រិត​​​៧រីស្ទ័រ បានកើតឡើង​នៅ​​កោះហុនស៊ូ​​ជប៉ុន កាល​ពី​វេលាម៉ោង​​៥​និង​​៥០នាទី​ទៀប​ភ្លឺ​ថ្ងៃទី​​២៣ មិថុនា ។ ​ទីភ្នាក់ងារ​​​ឧតុ​និយម​​ជប៉ុន​បាន​​ព្រមាន​ថា ​បាតុ​​ភូត​រញ្ជួយដី​​នេះ​អាច​បង្ក​ឱ្យកើតមាន​​រលក​យក្ស​ស៊ូណាមី ប៉ុន្តែ​​​លុប​ចោល​​​ការព្រមាន​នេះវិញ​​រយៈ​

​មជ្ឈ​មណ្ឌល​សិក្សា​​​ភូមិ​សាស្ត្រ​ជប៉ុន និង​​អាមេ​រិករាយការណ៍​ថា ​ការរញ្ជួយដី​ដ៏ខ្លាំង​មួយ​កម្រិត​​​៧រីស្ទ័រ បានកើតឡើង​នៅ​​កោះហុនស៊ូ​​ជប៉ុន កាល​ពី​វេលាម៉ោង​​៥​និង​​៥០នាទី​ទៀប​ភ្លឺ​ថ្ងៃទី​​២៣ មិថុនា ។ ​ទីភ្នាក់ងារ​​​ឧតុ​និយម​​ជប៉ុន​បាន​​ព្រមាន​ថា ​បាតុ​​ភូត​រញ្ជួយដី​​នេះ​អាច​បង្ក​ឱ្យកើតមាន​​រលក​យក្ស​ស៊ូណាមី ប៉ុន្តែ​​​លុប​ចោល​​​ការព្រមាន​នេះវិញ​​រយៈ​ពេលជិត​មួយ​​ម៉ោង​ក្រោយ​ការ​រញ្ជួយដី​។​

ទូរទស្សន៍​រដ្ឋជប៉ុន NHK រាយ​ការណ៍​ថា ​ពលរដ្ឋ​​​ជា​ច្រើន​​​​រយនាក់​​ និង​របស់​​របរ​ទាំង​ឡាយ​នៅ​​​ក្នុងទីក្រុង Kamaishi និងទីក្រុង Ofanato ដែល​នៅ​ជាប់ឆ្នេរ​សមុទ្រ​​ត្រូវ​បាន​ជម្លៀស​​ចេញ ។ ពុំទាន់​មានរបាយការណ៍​ស្តីអំពី​អ្នក​ស្លាប់ ឬ​របួស​ក្នុង​​ការរញ្ជួយដី​នេះនៅឡើយ​​ទេ ។​

បាតុភូត​​រញ្ជួយដី​នេះកើតឡើង​​​​នៅ​ឆ្នេរ​សមុទ្រ​​ខាងកើតរបស់​កោះ​ហុនស៊ូ ក្នុងជម្រៅ​​២០គីឡូម៉ែត្រ​​ ហើយ​ចំណុច​​កណ្តាល​​​របស់វា​ស្ថិត​នៅ​​ចម្ងាយ​​​៥៣០គីឡូ​ម៉ែត្រ​ ​ភាគ​ឦសាន​ក្រុង​តូក្យូ​៕​