ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កញ្ចាស់​​ចាប់​​ក្មួយ​ស្រី​​អាយុ​១០​ឆ្នាំ​​បំពេញ​​ចំណី​​តណ្ហា​​របស់​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ កម្លាំង​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ទន្លូង​ បាន​សហ​ការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុកមេមត់ ចាប់ខ្លួនបុរសចំណាស់ម្នាក់ឈ្មោះស៊ុំ អ៊ូច អាយុ​៥៦ឆ្នាំ រស់នៅភូមិចង្គុំ​កណ្តាល ឃុំ​ទន្លូង នា​ព្រឹក​​ថ្ងៃទី២០ មិថុនា ២០១១ ដោយ​ជាប់ចោទពី​បទ​ចាប់ក្មេងស្រីអាយុ១០ឆ្នាំ រំលោ.ភ​សេពសន្ថវៈរហូតបានសំរេចនៅ​ក្បែរ​គុម្ព​ឫស្សីខាងក្រោយផ្ទះ

ខេត្ត​កំពង់​ចាម​ ៖ កម្លាំង​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ទន្លូង​ បាន​សហ​ការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុកមេមត់ ចាប់ខ្លួនបុរសចំណាស់ម្នាក់ឈ្មោះស៊ុំ អ៊ូច អាយុ​៥៦ឆ្នាំ រស់នៅភូមិចង្គុំ​កណ្តាល ឃុំ​ទន្លូង នា​ព្រឹក​​ថ្ងៃទី២០ មិថុនា ២០១១ ដោយ​ជាប់ចោទពី​បទ​ចាប់ក្មេងស្រីអាយុ១០ឆ្នាំ រំលោភ​សេពសន្ថវៈរហូតបានសំរេចនៅ​ក្បែរ​គុម្ព​ឫស្សីខាងក្រោយផ្ទះ ក្នុងខណៈពេលដែលឪពុក ម្តាយនាង​ចេញទៅចម្ការ​បាត់ ។

តាមលោកអនុសេនីយ៍ឯក កែវ សំនៀង អធិការរងនគរបាលស្រុកមេមត់បានឲ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃ​ទី​២០ មិថុនា​ ​កម្លាំងប៉ុស្តិ៍​រដ្ឋបាលទន្លូងបាន​ទទួល​ពាក្យបណ្តឹងពីស្ត្រីជាម្តាយរបស់ក្មេងស្រីថាមាន ករណីចាប់រំលោភកូន​ស្រីគាត់​ ដែលបង្កឡើង​ដោយ​បុរស​កំហូចត្រូវជាឪពុកធំ ។ ក្រោយ​ពី​ទទួលបានព័ត៌មាននេះភ្លាម រូបលោក​បានចាត់​ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌស្រុកចុះស្រាវជ្រាវជាបន្ទាន់ និង​បានហៅបុរសសង្ស័យឈ្មោះ អ៊ូច មកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បី​សួរនាំ ។

ក្មេងស្រីរងគ្រោះដែលទើប​មាន​អាយុ​១០ឆ្នាំ​បានរៀប​រាប់ថា កាលពីវេលា​ម៉ោង​៧ព្រឹកថ្ងៃទី​១៦ មិថុនា ឪពុកម្តាយរបស់នាង​បាន​ចេញទៅ​ចម្ការ​ដំឡូងអស់ នៅតែនាងនិង​ប្អូនតូចម្នាក់​ប៉ុណ្ណោះ លុះ​ដល់​ម៉ោងប្រហែល​១០​​ព្រឹកនាង​បាន​ចេញទៅលេងផ្ទះអ្នកជិតខាង បន្តិច​ក្រោយ​មកទើបនាងដើរត្រឡប់មកផ្ទះវិញ។ ខណៈ​​​នោះ​ស្រាប់​តែ​ឃើញបុរសចំណាស់ឈ្មោះអ៊ូចនៅ​ខាង​ក្រោមផ្ទះ ​ហើយទាញយកលុយចំនួន​១.០០០ រៀលហុចមកឲ្យនាង ប៉ុន្តែនាងមិន​ព្រម​ទទួល យកទេ ។ ពេលនាងកំពុងដើរនោះស្រាប់​តែ​បុរស​នេះមកស្ទាក់ចាប់នាង ដែល​ឃើញបែប​នេះ​ប្អូនប្រុសតូចនាងបានស្រែកយំ ហើយឈ្មោះ អ៊ូច ហុច​លុយឲ្យចំនួន១.០០០រៀលទើបបាត់យំ ​។ ​បន្ទាប់​មក​បុរសនេះបានបីនាងទៅព្រៃឫ​ស្សីខាងក្រោយ​ផ្ទះ ​ហើយ​នាងមិនហ៊ាន​ស្រែក​ហៅអ្នកណា​ឱ្យ​ជួយទេ ព្រោះ​តែបុរសនេះ​មាន​កាំបិតដាក់នៅតាមខ្លួន រួច​ក៏​ធ្វើ​សកម្ម​ភាព​រំលោភ​រហូតបានសម្រេច ។

ចំណែក​បុរសកំហូចឈ្មោះស៊ុំ អ៊ូច បាន​ឆ្លើយ​សារ​ភាព​ថា កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី១៦ មិថុនា ២០១១ ខ្លួន​បានចេញទៅភ្ជួរស្រែរហូត​ដល់ម៉ោង១០ព្រឹកទើប​ត្រឡប់មកផ្ទះវិញ លុះ​​ដើរមកផ្ទះអ្នកក្បែរខាងស្រាប់តែឃើញក្មួយស្រី ខាងលើនៅផ្ទះជាមួយនឹងប្អូនប្រុសតូចរបស់គេ ។ ពេល​នោះ​ខ្លួន​ក៏បានចាប់បីនាងយក​ទៅ​ខាងក្រោយផ្ទះរំលោភរហូតបានសម្រេចតាម​បំណងមែន ។

លោកអធិការរងនគរបាលស្រុកមេមត់ បាន​បញ្ជាក់ថា កាលពីថ្ងៃទី២៥ កុម្ភៈ ២០១០ បុរស​កំហូចឈ្មោះ ស៊ុំ អ៊ូច ធ្លាប់បានចាប់ក្មួយស្រី​នេះ​រំលោភម្តងរួចមកហើយដោយមាន​កិច្ច​សន្យា​អប់រំមិនឲ្យមានជាលើកទី២នោះទេ ។ ប៉ុន្តែ​បុរសនេះមិនរាងចាលឡើយ ហើយ​បាន​ប្រព្រឹត្ត​អំពើអាក្រក់មកលើក្មួយស្រីដដែល និង​ត្រូវបានម្តាយនាងប្តឹងទាមទារ​សំណង​ជំងឺចិត្តចំនួន៣លានរៀលនិងឲ្យផ្តន្ទាទោសតាមច្បាប់ ៕