ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូបុក​​រថយន្ត​​ពេញ​​​ទំហឹង​ស្លា.ប់​​ភ្លាម​នៅ​​នឹង​កន្លែង​​កើតហេតុ

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់បានស្លា.ប់​ភ្លាមៗនៅនឹងកន្លែង ក្នុងឧប្បត្តិហេតុ​គ្រោះ​ថ្នាក់ចរាចរណ៍មួយកាលពីយប់​ថ្ងៃទី២១​មិថុនា វេលាម៉ោង១១ និង២០នាទី នៅ​ខាង​កើត​ស្ពាន​អូសេតេ ស្ថិតក្នុងក្រុមទី១១​ ភូមិ៣ សង្កាត់លេខ​២ ក្រុងព្រះសីហនុ ។ មន្ត្រីប៉ូលិសចរាចរជើងគោកខេត្តនិយាយថា បុរសដែល​​​ស្លា.ប់នេះឈ្មោះសុខ សុផល អាយុ៥៣ឆ្នាំ

ខេត្តព្រះសីហនុ ៖ ​បុរសម្នាក់បានស្លាប់​ភ្លាមៗនៅនឹងកន្លែង ក្នុងឧប្បត្តិហេតុ​គ្រោះ​ថ្នាក់ចរាចរណ៍មួយកាលពីយប់​ថ្ងៃទី២១​មិថុនា វេលាម៉ោង១១ និង២០នាទី នៅ​ខាង​កើត​ស្ពាន​អូសេតេ ស្ថិតក្នុងក្រុមទី១១​ ភូមិ៣ សង្កាត់លេខ​២ ក្រុងព្រះសីហនុ ។ មន្ត្រីប៉ូលិសចរាចរជើងគោកខេត្តនិយាយថា បុរសដែល​​​ស្លាប់នេះឈ្មោះសុខ សុផល អាយុ៥៣ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្ន​ស្នាក់​នៅផ្ទះជួលក្នុងសង្កាត់​លេខ៤ ក្រុងព្រះសីហនុ ជិះម៉ូតូម្នាក់ឯងម៉ាក​ហុង​ដា​C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ​ព្រះសីហនុ 1B 3856 ​បើកបរក្នុងទិសដៅ​ពីលិច​ទៅ​កើត។

ពេល​​បើក​ម៉ូតូ​មក​ដល់​ចំណុច​​ខាង​លើ ក៏​បានបុកជា​​មួយរថយន្តមួយគ្រឿង​ម៉ាកប៉ាហ្សេរ៉ូ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2H 5207 ដែល​ធ្វើ​ដំណើរ​បញ្ច្រាស​ទិសគ្នា បើកបរដោយឈ្មោះ SLOOF DIRK ភេទប្រុស អាយុ៧២ឆ្នាំ ជន​ជាតិហូឡង់ កាន់​លិខិតឆ្លងដែនលេខ MN775 បច្ចុប្បន្នស្នាក់នៅក្រុម៥ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។

យោងតាមសាក្សីដែលឃើញហេតុការណ៍​ផ្ទាល់ភ្នែកនិយាយថា ម៉ូតូ​មួយគ្រឿង​នេះ​ដែលជិះ​តែ​ម្នាក់​ឯងបើកបរក្នុងល្បឿន​យ៉ាង​លឿន និង​បាន​បុក​​ជា​មួយ​រថយន្តដែលបើក​បញ្ច្រាសទិសគ្នាចំពី​មុខ​ទំហឹង បណ្តាល​ឱ្យម៉ូតូ​រួញចូលគ្នា ហើយអ្នកបើក​ស្លាប់ភ្លាមៗដោយ​មានរបួសបាក់ជើង និងធ្លាយ​ពោះ ។ ប្រភព​ដដែលបានបន្តថា ក្រោយ​កើត​ហេតុគេ​ឃើញ​អ្នកបើកបររថយន្តដែលជាជន​បរ​ទេស​ចុះ​មក​ឈរមើលសព ហើយក៏​ត្រូវ​អ្នកជិតខាង​ឃាត់​​ខ្លួនប្រគល់​ឱ្យ​សមត្ថកិច្ចប៉ូលិស និងបានបញ្ជូន​ខ្លួន​ទាំង​ម្ចាស់​ទាំង​រ​ថយន្ត​ទៅ​កាន់​ការិយាល័យ​ចរា​ចរណ៍ជើង​គោកភ្លាមៗដែរ ។ រីឯ​​​សពជន​រង​គ្រោះ​​ត្រូវបាន​ប៉ូលិស​ចរា​ចរ​ខេត្ត​ដឹក​យក​ទៅ​រក្សាទុកនៅវត្តក្រោមរង់ចាំសាច់ញាតិមកទទួល​យកទៅធ្វើបុណ្យតាម​ប្រពៃណី ៕