ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សៀម​ខ្លាច​ម៉ាត់​ស៊ូ​រ៉ា​ទៅ​ព្រះ​វិហារ ការ​ព្យាយាម​យក​ប​ញ្ហា​ព្រំដែន​មក​ឡូ​ក​​ឡំ​ការងារ​វប្បធម៌​គ្មាន​តំលៃ​ជា​អន្ដរជាតិ

13 ឆ្នាំ មុន

អំពើ​ជា​បន្ដបន្ទាប់​របស់​ថៃ​ចាប់តាំងពី​ឆ្នាំ ២០០៧​រហូត​មក​ដល់​បច្ចុប្បន្នបាន​បង្ហាញ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និងអន្ដរជាតិ​បាន​មើលឃើញ​កាន់តែ​ច្បាស់​នូវ​មហិច្ឆតា​យូរ​អង្វែង​របស់​ថៃ ដែល​មិន​ត្រឹមតែ​ជា​ការ​ទាមទារ​យក​តំបន់ក្បែរ​ប្រាសាទព្រះវិហារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទាមទារ​យក​ប្រាសាទព្រះវិហារ​ខ្មែរ​ទាំងមូល​ថែម​ទៀត​ផង​។ កន្លង​មក​ថ្មី​ៗ​នេះ ថៃ​បាន​ប្រើប្រាស់​យុទ្ធ នាការ​អុកឡុក​លើ​វេទិកា​អន្ដរជាតិ ​ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០០៨​នាទី​ក្រុងកេ​បិ​ច ប្រទេស​កា​ណា​ដា

អំពើ​ជា​បន្ដបន្ទាប់​របស់​ថៃ​ចាប់តាំងពី​ឆ្នាំ ២០០៧​រហូត​មក​ដល់​បច្ចុប្បន្នបាន​បង្ហាញ​ឱ្យ​មជ្ឈដ្ឋាន​ជាតិ និងអន្ដរជាតិ​បាន​មើលឃើញ​កាន់តែ​ច្បាស់​នូវ​មហិច្ឆតា​យូរ​អង្វែង​របស់​ថៃ ដែល​មិន​ត្រឹមតែ​ជា​ការ​ទាមទារ​យក​តំបន់ក្បែរ​ប្រាសាទព្រះវិហារ​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ទាមទារ​យក​ប្រាសាទព្រះវិហារ​ខ្មែរ​ទាំងមូល​ថែម​ទៀត​ផង​។ កន្លង​មក​ថ្មី​ៗ​នេះ ថៃ​បាន​ប្រើប្រាស់​យុទ្ធ នាការ​អុកឡុក​លើ​វេទិកា​អន្ដរជាតិ ​ដូច​ជា​នៅ​ក្នុង​ឆ្នាំ​២០០៨​នាទី​ក្រុងកេ​បិ​ច ប្រទេស​កា​ណា​ដា នៅ​ក្នុង​ឆ្នាំ​២០០៩​នាទី​ក្រុង​សេ​វី​ល​ប្រទេស​អេ​ស្ប៉ា​ញ និង​នៅ​ឆ្នាំ​២០១០​នាទី​ក្រុងប្រេ​ស៊ី​ល​លី​យ៉ា​ប្រទេស​ប្រេ​ហ្ស៊ី​ល ពិសេសថៃ​នឹង​បន្ដ​អុកឡុក​ក្នុង​សម័យប្រជុំ​លើក​ទី​៣៥ នៃ​គណៈកម្មាធិការ​បេ​តិក​ភណ្ឌ​ពិភពលោក​ដែល​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១១ ​ក្នុង​ប្រទេស​បា​រេ​ន នា​ពេល​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន​ ។

នៅ​ពេលដែល​ការ​បាះ​ឆ្នោត​របស់​ថៃ​ជិត​មក​ដល់ ហើយ​ផែនការ​គ្រប់គ្រង​ប្រាសាទ​នឹង​ត្រូវ​លើក​ឡើង​ក្នុង​សម័យប្រជុំ​លើក ទី​៣៥​នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​នឹង​ត្រូវធ្វើ​នៅ​ប្រទេស​បា​រេ​នក្នុង​ខែមិថុនា​ខាង​មុខ​នេះ​កាន់ តែ​ជិត​មក​ដល់ រដ្ឋាភិបាល​អាប់​ភី​ស៊ី​ត​កាន់តែ​អស់​ស​ង្ឍឹ​ម​លើ​នយោបាយ​ការទូត​បាន​សម្រេច​ប្រកាស​ធ្វើសង្គ្រាមដែល​ជា​ជម្រើស​ចុង​ក្រោយ ដើម្បី​បើក​ការ​វាយលុក​ដណ្ដើម​កាន់កាប់​យក​ប្រាសាទព្រះវិហារ និង​តំបន់​ជុំវិញ ប្រាសាទ​ដោយ​កំលាំង​តែ​ម្ដង​ ។ ក៏​ប៉ុន្ដែ​ការ​ប្រើ ប្រាស់​កំលាំង​របស់​អាប់​ភី​ស៊ី​ត​មិន​បាន​សម្រេច​ដូច​បំណង​ឡើយ​។ ផ្ទុយ​ទៅ​វិញ​កងទ័ព​ថៃ​បាន​​បាញ់​គ្រាប់កាំ​ភ្លើង​ធុនធ្ងន់​ដាក់​ប្រាសាទ​បាន​បណ្ដាល​ឱ្យ​ប្រាសាទត្រូវ​ទទួល​រង​នូវ​ការ​ខូច ខាត​យ៉ាងដំណំ​ ។ បួន​ថ្ងៃ​បន្ទាប់​ពី​មាន​លិខិត​មួយ​ច្បាប់​របស់​ប្រទេស​កម្ពុជា​ផ្ញើ​ជូន​លោក​ជំទាវអេ​រី​ណា បូ​គូ​វ៉ា អគ្គ​នាយិការ​អង្គការ​យូ​ណេ​ស្កូ ដើម្បី​ស្នើ​សុំ​ឱ្យ​លោក​ជំទាវ​ចាត់វិធានការការ​ពារ​ប្រា​សាទព្រះវិហារ ស្រប​តាមអនុសញ្ញាឆ្នាំ​១៩៥៤ និង​ស្នើ​សុំ​លោក​ជំទាវ​ចាត់តាំង​ក្រុម​វាយតំលៃ​ការ​ខូច​ខាត​នៃ​ប្រាសាទ គឺ​អាប់​ភី​ស៊ី​ត​បាន​យល់​ដឹង​យ៉ាង​​ច្បាស់​អំពី​ការ​ខូចខាត​នៃ​ប្រាសាទ និង​ការ​បាក់មុខ​របស់​ខ្លួន​លើ​ឆាក​អន្ដរជាតិ​ដោយ​អំពើ​ឈ្លានពាន​សារជា​ថ្មី​ម្ដងទៀត​របស់​ខ្លួន​មក​លើ​កម្ពុជា បាន​ចាត់​បញ្ជូន​លោកអា​ស្ដា ចា​យ៉ា​ណា​ម៉ា ប្រធាន​គណៈកម្មការ​ចម្រុះទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​គោក​របស់​ថៃ ដើម្បី​ធ្វើ​ដំណើ​ជា​បន្ទាន់​ទៅ​កាន់​ទី​ក្រុងប៉ារីស ដើម្បី​ធ្វើការ​រារាំង គំរាមគំ​ហែង និង​ព្រមាន​ដល់​លោក​ជំទាវអេ​រី​ណា បូ​គូ​វ៉ា និង​លោកម៉ាត់​ស៊ូ​រ៉ា អតីត​អគ្គ​នាយិកា​នៃ​អង្គការ​យូ​ណេ​ស្កូ​ថា កុំ​ឱ្យមក​ពិនិត្យ​មើល​ការ​ខូចខាត​នៃ​ប្រាសាទព្រះវិហារ បើ​ពុំ​ដូច្នោះ​ទេស្ថាន​ការណ៍​​រឹតតែ​​ធ្ងន់ធ្ងរ​ឡើង​ថែម​ទៀត​។

នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ឆ្នាំ២០១១ គេហទំព័រ​បាងកក​ប៉ុ​ស្ដ​ដោយ​ដកស្រង់​សំដី​របស់​លោកថា​នី ថុ​ង​ផាក់​ឌី អគ្គនាយក​ដ្ឋ្កា​ន​ព័ត៌មាន​នៃ​ក្រសួង​ការបរទេស​ថៃ​ថា បេសកជន​ពិសេស​របស់​អង្គការ​យូ​ណេ​ស្កូ​លើ​ប្រាសាទព្រះវិហារនឹង​មិន​ត្រូវ​បាន​អនុ​ញ្ញា​តទៅ​ទស្សនា​ប្រាសាទព្រះវិហារ​ឡើយ​ ។ ប៉ុន្ដែលោកម៉ាត់​ស៊ូ​រ៉ា នឹង​ទៅ​កាន់​ក្រុង​ភ្នំពេញ ហើយនិង​មិន​ធ្វើ​ដំណើ​ទៅ​កាន់​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​ឡើយ​។ តើ​នេះ​មិនមែន​ជា​ចេតនា​ដ៏​អាក្រក់​ក្នុងនយោបាយ​ការទូត​ក្រ​អឺ​ត​ក្រ​ទម​របស់​ថៃទេឬ ដែល​ថៃ​ប្រញាប់​ទៅ​គំរាម​កំ​ហែ​ងអង្គការ​យូ​ណេ​ស្កូ ? តើ​អ្វី​ទៅ​ជាហេតុ​ការ​ពិត​សំរាប់​អាប់​ភី​ស៊ី​ត​ពន្យល់លោកម៉ាត់​ស៊ូ​រ៉ា ? វា​ប្រាកដ​ណាស់ ​ក្នុង​ដំណើ​ទស្សនៈកិច្ច​របស់​លោក ម៉ាត់​ស៊ូ​រ៉ា ទៅ​កាន់​ទីក្រុង​បាងកក​គ្មាន​អ្វី​ដែល​ជា​ហេតុ​ការ​ពិត និង​តថភាព​ជាក់ស្ដែង​ដែល​អាប់​ភី​ស៊ី​តយ​ក​ទៅពន្យល់​លោកម៉ាត់​ស៊ូ​រ៉ា​បាន​ឡើយ ក្រៅ​តែ​ពី​គំនរ​ផេះ​បាក់បែក និង​គ្រាប់​អំបែង​កាំភ្លើង​របស់​អាប់​ភី​ស៊ី​ត​បន្សល់ទុក​លើ​ប្រា​សាទព្រះវិហារ​ ដែល​ជា​រមណីយដ្ឋាន​បេតិក​ភណ្ឌ​​ពិភពលោក​ប៉ុណ្ណោះ​។ ត្រង់​ចំណុច​នេះថៃ​ត្រូវ​យល់​ដឹងថា ខ្លួន​គ្មាន​ចំណែក​ណាមួយ​លើ​ប្រា​សាទព្រះវិហារ​ខ្មែរ​ឡើយ​។ ដូច្នេះហើយ​ថៃ​គ្មាន​មូលដ្ឋាន​ដើម្បី​ជំទាស់ ឬរារាំងដោយ​គឃ្លើន​នូវ​បេសកកម្ម​របស់​លោកម៉ាត់​ស៊ូ​រ៉ា ដើម្បី​ធ្វើការ​ពិនិត្យ និង​វាយតំលៃ​ការ​ខូចខាត​នៃ​ប្រាសាទ ព្រះ​វិហារ​បាន​ឡើយ​ ។ ហើយ​ថៃ​ក៏​គ្មាន​មូលដ្ឋាន​អះអាង​យ៉ាង​ក្រ​អឹ​ត​ក្រ​ទម​ថា អង្គការ​យូ​ណេ​ស្កូ​ត្រូវ​សុំ​ការ​អនុ​ញ្ញាតថៃ​ ក្នុង​បេសកកម្ម​ទៅ​កាន់​ប្រាសាទព្រះវិហារ​បាន​ឡើយ​ដែរ​។

នៅ​ថ្ងៃ​ទី​២៥  កុម្ភៈ​ ដដែល គេហទំព័រ​បាង​កក​បាន​សរសេរ​ថា​… ​ដែល​ត្រូវ​បាន​ផ្ដល់​សច្ចា​ប័ន​ដោយ​ប្រទេស​កម្ពុជា និង​ថៃ ​។ តើ​នេះ​មិន​មែន​ជា​អំពើ​ឈ្លានពាន និង​កា​រំលោភ​អធិប​តេយ្យ​របស់​កម្ពុជា​ឬទេ ? កម្ពុជា​ជា​ម្ចាស់​ប្រា​សាទព្រះ​វិហារ ហើយ​កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ​មាន​ស​ទ្ធិ​អំណាច​ក្នុង​ការ​គ្រប់គ្រង និង​ចាត់ចែង​ប្រាសាទ​នេះ​ ។ ថៃ​គ្មាន​ចំណែក​ណាមួយ​លើ​ប្រាសាទព្រះវិហារ​ខ្មែរ​បាន​ឡើយ​ ។ ថៃ​ត្រូវ​រៀន​សូត្រ​គោរព​សាលដីកា​តុលាការ​យុ​ត្ដិធម៌​អន្ដរ​ជាតិ​ឆ្នាំ​១៩៦២ ពិសេស​ថៃ​ត្រូវ​គោរព​តាម​សេចក្ដីសម្រេច​លេខ32 COM 8B.102របស់​គណៈ​ក​ម្មាធិ​ការ​បេតិកភណ្ឌ​ពិភព លោក​ដែល​បាន​ដាក់​ប្រាសាទព្រះវិហារ​ជា​សម្បត្ដិ​បេតិក​ភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ​២០០៨​នាទីក្រុង​កេ​បិ​ច ​ប្រទេស​កា​ណា​ដា​ តាម​សំណើ​របស់​កម្ពុជា​ ។ វា​ជា​ការ​ចម្លែកខ្លាំ​ងណាស់​ថា តើ​ហេតុ​អ្វី​អាប់​ភី​ស៊ី​ត និង​គូកនខ្លាច​ដំណើរ​ទស្សន​កិច្ច​របស់​លោកម៉ាត់​ស៊ូ​រ៉ា ទៅ​កាន់​ប្រាសាទ​ព្រះ​វិហារ ?

លោកម៉ាត់​ស៊ូ​រ៉ា ជា​បេស​កក​ជន​ពិសេស ត្រូវ​បាន​ចាត់តាំង​ដោយ​លោក​ជំទាវអេ​រី​ណា បូ​គូ​វ៉ា អគ្គ​នាយិកានៃ​អង្គការ​យូ​ណេ​ស្កូ គឺជា​តំណាង​របស់​អង្គការ​យូ​ណេ​ស្កូ​បំពេញការងារ​ដ៏​ពិសិដ្ឋ​របស់​អង្គការ​នេះ ដើម្បី​ការពារ និង​សង្គ្រោះ​ប្រាសាទ​នេះ ដែល​ស្ថិត​ក្នុង​ការ​គំរាម​គំ​ហែង និង​ការ​បំផ្លាញ​ដោយសារ​អំពើ​ឈ្លានពាន​របស់​ថៃ​ទៅអនាគត​ ។ វា​ច្បាស់​ណាស់ កម្ពុជា​មាន​គ្រប់​ហេតុផល​ជឿ​ថា ថៃ​នឹង​មិន​ស្ទាក់ស្ទើ​របំផ្លាញ​ប្រា​សាទ​តាម​​រយៈ​ការបាញ់កាំភ្លើង​ធំ​ឡើយ​។ ហើយ​ការ​ពិត​យ៉ាងណា​នោះ លោកម៉ាត់​ស៊ូ​រ៉ា នឹង​បាន​មើល​ឃើ​ញនូវ​ហេតុ​ការពិត​ជាក់ស្ដែងនៅ​​នឹង​​កន្លែង​ដែល​កម្ពុជា​គ្មាន​ការ​លាក់បាំងដូច​ពាក្យ​ចាស់​ថា មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ ។ តើ​ថៃ​ជា​មាសក្លែងក្លាយ​ឬ​បានជា​ខ្លាច​ភ្លើង ? ប្រសិនបើ​ថៃ​ជា​មាស​ក្លែងក្លាយ​មែន​នោះថៃ​ច្បាស់​ណាស់​មិន​ចង់ឱ្យ​ពិភពលោកមើលឃើញ​នូវ​ការ​ពិត​ឡើយ​។ ហើយ​អ្វី​ដែល​ថៃ​ខ្លាច​នោះ គឺ​ស្លាកស្នាម ឬរូបភាព​នៃ​អំពើ​ឈ្លា​ពាន​របស់​ខ្លួនកំពុង​ដិតដាម​លើ​ប្រាសាទព្រះវិហារ​នៅឡើយដែល​ទាំង​អស់នោះ គឺជា​គំន​ផេះ​បាក់បែក និង​គ្រាប់​អំបែង​កាំភ្លើងរបស់​ថៃ​នោះ​ឯង​ដែល​លោកម៉ាត់​ស៊ូ​រ៉ា និង​សហគមន៍​អន្ដរជាតិ​បាន​មើលឃើញ​។ ដូច្នេះ​ហើយ​បេស​កកម្ម​របស់​លោកម៉ាត់​ស៊ូ​រ៉ាមាន​តំលៃ​​ខ្លាំង​ណាស់​ក្នុង​ការ​ទទួលខុសត្រូវ​រួម​ក្នុង​កិច្ច​ការពារ និង​សង្គ្រោះ​ដែល​លោកនឹង​ត្រូវ​ទៅ​កាន់​ប្រាសាទព្រះវិហារ ហើយនិង​បាន​មើល​ឃើញ​នូវ​ការ​ហេតុ​​ជាក់ស្ដែង និង​ការ​ពិត​ទាំងឡាយ​នៅនឹង​កន្លែង ដែល​ថៃ​បាន​និង​កំពុង​បិទ​បាំង​សហគមន៍​អន្ដរជាតិ និង​ប្រជាជន​ខ្លួនឯង​។

សំរាប់​កម្ពុជា​ជា​ម្ចាស់​ប្រាសាទ​មាន​កាតព្វកិច្ច​អនុវត្ដ​តាម​អនុសញា​ឆ្នាំ១៩៥៤ និង​អនុសញា​ឆ្នាំ​១៩៧២ ដែលក្នុង​នោះ​កម្ពុជា​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់ និង​ជាក់ស្ដែង​នៅ​នឹង​កន្លែង​ដើម្បី​ជំរាប​ជូន​លោកម៉ាត់​ស៊ូ​រ៉ាអំពី​ការ​ខូចខាតនៃ​ប្រាសាទ​ដោយសារ​អំពើ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា ហើយ​លោកម៉ាត់​ស៊ូ​រ៉ា នឹង​បាន​យល់​យ៉ាង​ច្បាស់អំពី​ការ​ពិត​ទាំងឡាយ ហើយ​ការ​ពិត​ទាំងនោះនឹង​ឈ្នះ​លើ​ការ​ភូត​កុហក កា​ឡៃ​ការ​ពិត និង​ការ​បំភាន់មតិ​ម​ជ្ឈដ្ឋា​ន​ជាតិ និង​អន្ដរ​ជាតិ​ ។

ចំពោះ​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ​ត្រូវ​​បាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេ​ស្កូបាន​ព្រម​ទទួលយក​តាម​សេចក្ដីសម្រេច​របស់​ខ្លួន​លេខ 34 COM 7B.66 នាទី​ក្រុង​ប្រេ​ស៊ី​លី​យ៉ា​ក្នុង​សម័យប្រជុំលើក​ទី​៣៤ ឆ្នាំ​២០១០​កន្លង​ទៅ​នេះ​។ ក្នុង​ន័យ​នេះ កម្ពុជា​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន និង​បាន​អនុវត្ដ​តាមសំណើ​ ក្នុង​សេចក្ដីសម្រេច​លេខ 33 COM 7B.65 ដែល​ត្រូវ​បាន​អនុម័ត​នៅ​សេ​វី​ល​ឆ្នាំ​២០០៩ ដោយ​កម្ពុជា​បានដាក់​ជូន​នូវ​ឯកសារ របាយការណ៍ និង​ផែនការ​គ្រប់គ្រង​ដល់​គណៈ​កម្មាធិការ ។ ហើយ​សេចក្ដីសម្រេច Decision 34 COM.7B.66 ចែង​យ៉ាង​ច្បា​ស់​ដូច​ខាង ក្រោម​នេះ គឺ
គណៈកម្មាធិការ​បេ​តិក​ភ​ណ្ឌពិភពលោក ៖
១-​បាន​ទទួល​ឯកសារ WHC-10/34/ COM.Add.3,
២-​បាន​រំលឹក​ឡើង​វិញ​នូវ​សេចក្ដីសម្រេច 31 COM 8B.24, និង32 COM 8B.102 និង 33 COM 7B.65 ដែល​បាន​អនុម័ត​បន្ដបន្ទាប់​គ្នា​នៅ​ក្នុង​អង្គប្រជុំ​លើក​ទី​៣១ (​ទីក្រុង​ក្រៃ​ឆឺច ឆ្នាំ​២០០៧) អង្គប្រជុំ​លើក​ទី​៣២ (​ទីក្រុង​កេ​បិ​ច ប្រទេស​កា​ណា​ដា ឆ្នាំ​២០០៨) និង​អង្គប្រជុំ​លើក​ទី​៣៣ (​ទីក្រុង​សេ​វី​ល ប្រទេស​អេ​ស្ប៉ា​ញ ឆ្នាំ​២០០៩)​។
៣-​កត់​សំគាល់ថា មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោកបាន​ទទួល​ឯកសារ​ដែល​បាន​ដាក់​ជូន​ដោយ​រដ្ឋ​ភាគី (​កម្ពុជា​)​។
៤-​ស្វាគមន៍​ជា​បន្ដ​ទៀត​អំពី​ចំណាត់ការ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ភាគី​កម្ពុជា (​កម្ពុជា​) សំដៅ​ទៅ​រក​ការបង្កើត​ឡើង​នូវ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ(ICC) សម្រាប់​កិច្ចការ​អភិរក្ស​ប្រាសាទព្រះ​វិហារ​ដោយ​ចីរភាព​។
៥-​សម្រេច​ពិចារណា​លើ​ឯកសារ​ដែល​បាន​ដាក់​ជូន​ដោយ​រដ្ឋ​ភាគី​(​កម្ពុជា​) នា​អង្គប្រជុំ​លើក​៣៥ នៅ​ឆ្នាំ២០១១​។

នេះ​ពិតជា​ជ័យ​ជំ​នៈ​របស់​កម្ពុជា​ក្នុង​ជំហាន​ទៅ​មុខ​ ។ ហើយ​ក្នុង​ខ្សែ​ភ្នែក​អ្នក​ច្បាប់​អន្ដរជាតិ​បាន​បង្ហាញ​ឱ្យ​ឃើញនូវ​ចំណុច​ដ៏សំខាន់ និង​រឹង​មាំ​សម្រាប់​អនាគត គឺ​ហត្ថលេខា​របស់​រដ្ឋមន្ដ្រី​ថៃ ស៊ូ​វីត ឃុន​គិ​ទី លើ​សេចក្ដីសម្រេច Decision 34 COM.7B.66 ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​។ នេះ​ជា​ឯកសារ​អន្ដរជាតិ ដែល​​មាន​សេចក្ដីសម្រេច​របស់​ក្រៃ​ឆឺ​ច កេ​បិ​ច និង​សេ​វី​ល ព្រមទាំង​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​បេ​តិកភណ្ឌ​ពិភពលោក និង​ឯក​សារ​ដែល​កម្ពុជា​បាន​ដាក់​ជូន​រាប់​ទាំង​របាយ​ការណ៍​បច្ចេកទេសផែនទី ប្លង់​ហ្គ្រា​ហ្វី​ក និង​កម្មវិធី​កំណត់​តំបន់ និង​បច្ចេកទេស​ ។ ដូច្នេះ​ហើយ​វា​មិន​អាច​ឱ្យ​ថៃ​ប្រកាន់​យក​ជំហ​ប្រឆាំង​នឹង​ការ​ចុះបញ្ជី និង​ប្រឆាំង​នឹង​ផែនការ​គ្រប់គ្រង​ប្រាសាទ​បាន​ឡើយ បើ​ទោះបី​ថៃ​ព្យាយាម​យក​បញ្ហា​ព្រំដែន​មក​លាយឡំ​ជាមួយនឹង​កិច្ចការ​វប្បធម៌​ដោយ​គ្រាន់តែ​សំអាង​លើ​ផែនទី​ឯក​តោភាគីដែល​ជាផែនទី​សម្ងាត់របស់​ខ្លួន និង​ជា​ផែនទី​ដែល​គ្មាន​តំលៃ​ជាអន្ដរជាតិ​នោះ​បាន​ឡើយ​ ៕           

( ដោយ ៖ ឡុង​ សុគុណ )