ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីអង្គុយ​​លក់​​ពោត​ស្ងោ​រ​នៅ​លើ​​ចិញ្ចើម​​ផ្លូវ​ម៉ូតូ​​បុក​ស្លា.ប់

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រ្តី​ម្នាក់​​បាន​ស្លា.ប់​បាត់​បង​់ជីវិត​ភ្លាមៗ ​នឹង​កន្លែង ​ដោយ​សារតែ​ម៉ូតូ មួយ​គ្រឿង ជិះ​ជ្រុល​ទៅ​បុក​ក្នុង​ខណៈពេល​ដែល​គាត់​កំពុង​អង្គុយ​លក់ពោត​ស្ងោរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ពេលយប់​ ហើយក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ចំណែក​សព​ស្រ្តី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​នាំយក​ទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​

រាជធានី​ភ្នំពេញ ៖ ស្រ្តី​ម្នាក់​​បាន​ស្លាប់​បាត់​បង​់ជីវិត​ភ្លាមៗ ​នឹង​កន្លែង ​ដោយ​សារតែ​ម៉ូតូ មួយ​គ្រឿង ជិះ​ជ្រុល​ទៅ​បុក​ក្នុង​ខណៈពេល​ដែល​គាត់​កំពុង​អង្គុយ​លក់ពោត​ស្ងោរ​នៅ​លើ​ចិញ្ចើម​ផ្លូវ ពេលយប់​ ហើយក្រោយ​ពេល​កើត​ហេតុ​អ្នក​បើក​បរ​ម៉ូតូ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន ចំណែក​សព​ស្រ្តី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​នាំយក​ទៅ​ធ្វើ​បុណ្យ​នៅ​ផ្ទះ​។ ឧបទ្ទ​វ​ហេតុ​នេះ​​​បាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃទី​២០​ មិថុនា ឆ្នាំ​២០១១ នៅ​លើ​ចិញ្ចើម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ី​ត្រង់​ចំណុច​មុខ​ផ្សារ​ស៊ិន​ជូរី​ផ្លាហ្សា ភូមិ​តាងួន​ សង្កាត់​កាកាប ខណ្ឌ​ដង្កោ​។

ស្រ្តី​រង​គ្រោះ​ដល់​ជីវិត​នោះ​​ឈ្មោះប៊ន រឿន​ អាយុ​៤៩​ឆ្នាំ នៅក្នុងភូមិ​ខាង​លើ​ មាន​កូន​៧នាក់ ហើយ​ប្តី​របស់​គាត់​មាន​ជំងឺប្រ​ចាំកាយទៀត​ផង​ និងមាន​ស្រុកកំណើត​នៅ​ភូមិពុក​ឫស្សី​ ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់​កណ្តាល ខេត្ត​កណ្តាល។ ចំណែក​ឯ​ម៉ូតូដែល​បើក​បុក​ស្ត្រីរូបនោះម៉ាក​ហុង ដា C125 ស៊េរីឆ្នាំ​២០១១ ពាក់ស្លាក​លេខ ភ្នំពេញ.​1AN 0162 បើក​បរ​ដោយ​បុរស​ឈ្មោះ ឃុន ស៊ឹម អាយុ​៤២​ឆ្នាំ ជាជាង​សំណង់​ស្នាក់​នៅ​ភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌ​ដង្កោ មាន​ស្រុក​កំណើត​នៅភូមិ​រកាដូង ឃុំ​ក្រាំងតាយ៉ង ស្រុក​ពាមជរ ខេត្ត​ព្រៃ​វែង។

តាម​ប្រភព​ព័ត៌​មាន បានឱ្យដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​ស្រ្តីរង​គ្រោះបាន​អង្គុយ​លក់​ពោត​ស្ងោរនៅ​លើ​ចិញ្ចើម​មហាវិថី​សហ​ព័ន្ធរុស្ស៊ីទល់​មុខ​ផ្សារ​ស៊ិនជូរី​ផ្លាហ្សា រីឯ​ម៉ូតូធ្វើដំណើ​រ​ក្នុង​ទិស​ដៅ​ពីកើត​ទៅលិច​ក្នុង​ល្បឿន​លឿនគួរសម។ លុះ​ទៅ​ដល់​ចំណុច​កើត​ហេតុ​ស្រាប់​តែ​មាន​ម៉ូតូ​១គ្រឿង​ទៀតមិន​ចាំ​ម៉ាក​បើក​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​យ៉ាង​លឿន ជ្រុល​ទៅ​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​ខាង​លើ ធ្វើឱ្យម៉ូតូនោះ​រេចង្កូត​ជ្រុល​ឡើង​ទៅ​លើ​ចិញ្ចើម​ផ្លូវ​បុក​រទេះលក់​ពោត ស្ងោរ​ពេញ​ទំហឹង​​និង​ធ្វើឱ្យ​រទេះ​លក់​ពោត​ស្ងោរនោះ​ខ្ទាត​បោក​ត្រូវ​ស្រ្តី​រង​គ្រោះ​ដួល​ស្លាប់​ភ្លាម​តែម្តង។

តាម​ប្រ​ភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​កើត​ហេតុម៉ូតូ​បង្ក និង​អ្នក​បើក​បរ​ត្រូវ​ប៉ូ​លិសឃាត់​​ខ្លួន​នាំ​ទៅ​សាក​សួរ ចំណែក​ម៉ូ​តូ​១​គ្រឿង​ទៀត​ដែល​បើក​ប៉ះ​ដៃ​ចង្កូត​ម៉ូតូ​ខាងលើ​នេះ បាន​គេច​ខ្លួន​បាត់​ស្រមោល​ រីឯ​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើ​បុណ្យ​នៅ គេ​ហដ្ឋាន។ ដោយ​ឡែកនៅ​​ព្រឹក​ថ្ងៃ​ទី២១ មិថុនា​ ក្រុម​គ្រួសារស្រ្តី​រង​គ្រោះ​បាន​ទាមទារ​សំណង​ពីខាង​ភាគីម៉ូតូ​បង្ក​ជា​ទឹក​ប្រាក់​ចំនួន​៣.៥០០​ដុល្លារ ប៉ុន្តែ​ខាង​អ្នក​បើក​បរ​ម៉ូតូ​មាន​លទ្ធភាព​សង​ត្រឹម ១.០០០ដុល្លារ​ប៉ុណ្ណោះ ​ព្រោះ​គាត់​ក៏​មិន​មែន​ជា​អ្នក​បង្ក​ហេតុ​ទាំង​ស្រុងដែរ គឺមាន​ម៉ូតូ​១គ្រឿង ផ្សេងទៀត​បើក​មកប៉ះ​ចង្កូត​ទើប​បណ្តាលឱ្យ​ជ្រុល ទៅ​បុក​ស្រ្តី​រង​គ្រោះ​បែបនេះ៕​