ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាបូលីវូដ​កំពូល​សម្រស់​​អៃ​ស្វារីយ៉ា រ៉ៃ មានផ្ទៃពោះ​​កូន​ដំបូង​

12 ឆ្នាំ មុន

​នាង​អៃស្វារីយ៉ា​ រ៉ៃ ​​ដែលជា​​តារាភាព​យន្ត​​​បូ​លីវូដឥណ្ឌា​ល្បីឈ្មោះ​​ ហើយ​មានសម្រស់​​ស្អាត​គួរ​ឱ្យទាក់ទាញ​ ពេលនេះកំពុង​មានផ្ទៃ​ពោះ​កូន​ដំបូង។ ព័ត៌មាន​ពី នាង​​អៃស្វារីយ៉ា រ៉ៃ មានផ្ទៃ​ពោះ​​​នេះ ត្រូវ​បាន​​អះអាង​បញ្ជាក់​​​ដោយ​ឪពុក​​ក្មេក​របស់នាង គឺលោក Amitabh Bachchan ជា​តារាភាពយន្ត​​​បូលីវូដជើងចាស់​​ម្នាក់​កាលពី​ថ្ងៃ​ទី​​២១ មិថុនា កន្លង​​មក​​។​

នាង​អៃស្វារីយ៉ា​ រ៉ៃ ​​ដែលជា​​តារាភាព​យន្ត​​​បូ​លីវូដឥណ្ឌា​ល្បីឈ្មោះ​​ ហើយ​មានសម្រស់​​ស្អាត​គួរ​ឱ្យទាក់ទាញ​ ពេលនេះកំពុង​មានផ្ទៃ​ពោះ​កូន​ដំបូង។ ព័ត៌មាន​ពី នាង​​អៃស្វារីយ៉ា រ៉ៃ មានផ្ទៃ​ពោះ​​​នេះ ត្រូវ​បាន​​អះអាង​បញ្ជាក់​​​ដោយ​ឪពុក​​ក្មេក​របស់នាង គឺលោក Amitabh Bachchan ជា​តារាភាពយន្ត​​​បូលីវូដជើងចាស់​​ម្នាក់​កាលពី​ថ្ងៃ​ទី​​២១ មិថុនា កន្លង​​មក​​។

ព័ត៌មាន​​​អំពី​នាង​អៃ​ស្វារីយ៉ា រ៉ៃ មានផ្ទៃ​​ពោះ​បានធ្វើ​​ឱ្យ​អ្នក​​គាំទ្រ​​នាង​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះពួកគេ​​រង់ចាំ​ព័ត៌មាន​នេះ​​​ជាយូរមក
ហើយ​។ ​នាង​អៃស្វារីយ៉ា រ៉ៃ ជាតារាភាពយន្ត​​បូលីវូដ ​ដ៏ល្បីឈ្មោះ​​មិន​ត្រឹម​​តែ​ទទួល​បានការគាំទ្រ​​​ក្នុងប្រទេស​​​ប៉ុណ្ណោះ ហើយ​ថែមទាំង​ទទួលបាន​ការគាំទ្រ​​នៅ​​ក្រៅប្រទេស​ទៀតផង ។ នាង​ជា​បវរកញ្ញា​​ពិភពលោក​ប្រចាំ​ឆ្នាំ​​២០០៤​ ហើយ​​ត្រូវ​បានជ្រើសរើស​​​ជានារីស្អាត​បំផុត​នៅលើពិភព​លោក​។

នាង​អៃស្វារីយ៉ា ​​កើតនៅថ្ងៃទី​​​១ វិច្ឆិកា ឆ្នាំ​១៩៧៣ ធ្លាប់​​ធ្វើជា​តារាម៉ូដែល​​​​មុនពេលនាង​​​​ចាប់អាជីព​​ជា​តារាសម្តែង ហើយ​បានទទួលជ័យ​ជំនះ​ក្នុងការប្រកួត​ជ្រើសរើស​បវ​រ​កញ្ញា​​ពិភព​លោក​ប្រចាំ​ឆ្នាំ​​២០០៤​។ ​​ក្នុង​​អាជីព​​ជា​តារាភាពយន្ត​​​​នាង​បាន​ចូលរួម​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត​​​ជាង​​​៤០រឿង ​។

នាង​អៃស្វារីយ៉ា រ៉ៃ ​មុនពេល​ការប្តីធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ដូច​​តារាភាពយន្ត​ដទៃទៀត ដែរ ដោយនាង​មាន​ទំនាក់ទំនង​ស្នេហាជាមួយ​​លោក Salman Khan ជា​តារាភាពយន្ត​បូលីវូដ ​ល្បីឈ្មោះ​​​ ហើយ​​ព័ត៌មាន​​អំពីទំនាក់ទំនង​​ស្នេ​ហា​រវាង​អ្នកទាំង​ពីរ​ត្រូវ​បានចេញផ្សាយ​​ក្នុងកាសែត​ក្នុង​ស្រុក​នានា​រហូត​ដល់​ពួកគេ​ទាំង​ពីរ​បែកបាក់​គ្នា​​នៅ​ឆ្នាំ​​២០០១ ។​ នាង​អៃស្វារីយ៉ា ​​រ៉ៃ បាន​​រៀបអាពាហ៍ពិពាហ៍​​ជាមួ​យលោក Abhishek Bachchan នៅថ្ងៃ​ទី​​២០ មេសា ឆ្នាំ​​២០០៧ ​ក្រោយពីមានទំនាក់​ទំនង​​​ស្នេហា​​ជាមួយគ្នា​​​បានរយៈ​ពេល​​២-៣​ឆ្នាំ​​មក​​។ បើ​គិត​​រហូត​មកដ​ល់​បច្ចុប្បន្ន​​ចំណង​អាពាហ៍ពិពាហ៍​​របស់នាង​មាន​រយៈ​​ពេលជាង​​​៤​ឆ្នាំ​​ ហើយ​​​ទើបតែ​មាន​​កូនប៉ុណ្ណោះ ៕