យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាអ្នកដែលចូលចិត្តទទួលទានបណ្តាភេសជ្ជៈគ្មានជាតិស្ករនិងអាល់កុល(Diet Drinks)រៀងរាល់ថ្ងៃ ៦១%ប្រឈមនឹងការកើតជំងឺគាំងបេះដូងឬក៏ជំងឺដាច់សរសៃឈាមក្នុងខួរក្បាលច្រើនជាងអ្នកដែលទទួលទានប្រភេទភេសជ្ជៈFizzy Drinks(ប្រភេទភេសជ្ជៈដែលមានជាតិស្ករដូចជាសូដាលាយស្រាជាដើម)។
ការសិក្សាពិសោធន៍លើមនុស្សចំនួន២៥០០នាក់បានរកឃើញថា អ្នកដែលផឹកភេសជ្ជៈប្រភេទ(Diet Drinks)រៀងរាល់ថ្ងៃ៦១%មានបញ្ហាផ្នែកសរសៃឈាមច្រើនជាងអ្នកដែលមិនផឹកភេសជ្ជៈនេះសូម្បីបន្តិចបន្តួច។ លទ្ធផលនៃការសិក្សាដែលធ្វើឡើងដោយសាកលវិទ្យាល័យMiamiត្រូវបានគេធ្វើបទបង្ហាញនៅសន្និសីទអន្តរជាតិស្តីពីជំងឺដាច់សរសៃឈាមក្នុងខួរក្បាលរបស់សមាគមAmerican Stroke Associationនៅរដ្ឋLos Angeles។
វេជ្ជបណ្ឌិតហ្គាដឹនន័រអ្នកជំនាញខាងរោគរាតត្បាតនៅសាកលវិទ្យាល័យUniversity of Miami Miller ផ្នែកឱសថបាននិយាយថាការសិក្សាបន្ថែមទៀតនឹងត្រូវតែធ្វើបន្តក្នុងគោលបំណងរកឲ្យឃើញជាក់ច្បាស់ថាតើការប្រើប្រាស់ភេសជ្ជៈគ្មានជាតិស្ករនិងអាល់កុល(Diet Drinks)ក្នុងកម្រិតប៉ុនណាដែលធ្វើឲ្យបះពាល់ដល់សរសៃឈាម ។
ចំណែកវេជ្ជបណ្ឌិតសាលីន អាមេដមកពីសមាគមជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Stroke Association)បាននិយាយថា យោងតាមលទ្ធផលនៃការសិក្សាលើកនេះ មនុស្សយើងមិនគួរទទួលទានប្រភេទភេសជ្ជខាងលើឲ្យលើសកម្រិតឬច្រើនហួសហេតុឡើយ។ វេជ្ជបណ្ឌិតរូបនេះបានបន្តយថា៖«គេអាចកាត់បន្ថយអត្រានៃការកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាលបានដោយប្រើប្រាស់របបអាហារដែលប្រកបដោយតុល្យភាព មានអំបិលនិងខ្លាញ់ឆ្អែតទាបព្រមទាំងហាត់ប្រាណឲ្យបានទៀងទាត់ផងដែរ»៕
ចែករំលែកព័តមាននេះ