ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការរីកចំរើន​​លើ​វិស័យ​កសិកម្ម​​និង​ឧស្សាហកម្ម​​​កំពុង​​ទាក់ទាញ​​ពាណិជ្ជ​ករថៃ

12 ឆ្នាំ មុន

ខេត្ត​សៀមរាប​ ៖ ​ក្រុមការងារ​សភា​ពាណិជ្ជ​កម្ម​ខេត្ដ​ស្រះ​កែវ​ប្រទេស​ថៃលោកប្រា​មួន ខៀវ​ខាំ អនុ ប្រធានសភា​ពា​ណិជ្ជកម្ម​ខេត្ដ​ស្រះ​កែវ ​និង​លោក​សា​ រ៉យ ថុ​ង​ព្រំ អនុ​លេខាធិការ​សភា​ពា​ណិជ្ជកម្ម​ថៃ​បាន​​ជួប​ជា​មួយសភាពាណិជ្ជកម្ម កម្ពុជា​ខេត្ដសៀមរាប​ដែល​មាន​លោក​មាស ជូ​រ៉ា​នី ជា​អគ្គនាយក​សភា​ពាណិជ្ជកម្ម​ខេត្ដទទួល​ស្វាគមន៍​នៅ​

ខេត្ត​សៀមរាប​ ៖ ​ក្រុមការងារ​សភា​ពាណិជ្ជ​កម្ម​ខេត្ដ​ស្រះ​កែវ​ប្រទេស​ថៃលោកប្រា​មួន ខៀវ​ខាំ អនុ ប្រធានសភា​ពា​ណិជ្ជកម្ម​ខេត្ដ​ស្រះ​កែវ ​និង​លោក​សា​ រ៉យ ថុ​ង​ព្រំ អនុ​លេខាធិការ​សភា​ពា​ណិជ្ជកម្ម​ថៃ​បាន​​ជួប​ជា​មួយសភាពាណិជ្ជកម្ម កម្ពុជា​ខេត្ដសៀមរាប​ដែល​មាន​លោក​មាស ជូ​រ៉ា​នី ជា​អគ្គនាយក​សភា​ពាណិជ្ជកម្ម​ខេត្ដទទួល​ស្វាគមន៍​នៅ​បន្ទប់​ប្រជុំ​សភា ពាណិជ្ជកម្ម​ខេត្ដសៀមរាប​ ស្ថិត​ក្នុង​បុរី​សៀង​ណាំ​ ក្រុង​សៀមរាប ​កាលពី​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ដើម្បី​រៀបចំ​គំរោង​ជំរុញ​ការ​បើក​ពិព័រណ៍​ពាណិជ្ជកម្ម​តាម​ជាយ​ដែន​រួម​គ្នា​រវាង​ថៃ​-​កម្ពុជានៅ​ថ្ងៃ​ទី​១៩​ដល់​២២​កក្កដា ​នៅ​សណ្ឋាគារ​អិនឌូ​ឆាយ​ណា​​ ក្នុង​ស្រុក​អារញ្ញ​ខេត្ដ​ស្រះកែវ​ ប្រទេស​ថៃ ​។​

លោកប្រា​មួន ខៀវ​ខាំ បញ្ជា​ក់ថា ការ​កំណត់​​ពេលជួប​គ្នា​នា​ពេល​ខាង​មុ​ខ​នេះ​ខាង​ភាគី​ថៃ​ជា​អ្នក​រៀបចំ​ដោយ​មានការ​ចូលរួម​ពី​ពាណិជ្ជករ​មក​ពី​ប្រទេស​កម្ពុជា​ចំនួន​៣០​នាក់ ពាណិជ្ជករ​មក​ពី​ប្រទេសឡាវ​ចំនួន​៥​នាក់​ និង​ថៃ​ចំនួន​៥០​នាក់​ ភាគច្រើន​សុ​ទ្ធ​តែ​ជ្រើសរើស​តាម​តំបន់ជាយ​ដែន​ដូច​គ្នា ដើម្បី​ជួយ​ជំរុញ​ទាំង​ផ្នែក​សិប្បកម្ម កសិឧស្សាហកម្ម​ពី​ខ្នាត​តូច ខ្នាត​មធ្យម​ឡើង​ទៅ ​និង​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ល​ទ្ធភាពជួប​គ្នា​ដោយ​ផ្ទាល់​ផ្លាស់​ប្ដូរ​ទំនិញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ភាព​ងាយស្រួល ​និង​កាត់​បន្ថយ​ការបង់ ប្រាក់​ខុស​ស្ថាប័ន​ជាការ​ខាតបង់​របស់​ពា​ណិ​ជ្ជករទាំង​សងខាង​ និង​​ត្រូវ​មានការ​ឯកភាព​រួម​គ្នា​ក្នុង​ការ​បើក​ឱ្យមាន​ការិយាល័យ​កណ្ដាលរួម​គ្នា​មួយ​សម្រាប់​ឱ្យ​ ពា​ណិ​ជ្ជករ​ផ្សេង​ៗ​មក​ទំនាក់ទំនងគ្នាលើ​មុ​ខទំនិញ​ផ្សេង​ពី​គ្នា​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​ថែមទៀត​។ ​

លោកបន្ដ​ទៀត​ថា ​នេះ​ជា​ជំហាន​ដំបូង​ដែល​យើង​ចាប់ផ្ដើមរួម​គ្នា​បន្ទាប់​ពី​មានការ​ខាតបង់​រអាក់ រអួលលំបាក​​ជា​រៀង​រាល់​ឆ្នាំ​របស់​អាជីវករ​ផ្លាស់​ប្ដូរ​គ្រប់​មុ​ខ​ទំនិញ​ពី​គ្នា​តាមខ្សែបន្ទាត់​ព្រំដែន ហើយ​បន្ដ​ឆ្ពោះទៅរ​កតាម​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​ដែល​មាន​ព្រំដែន​ជាប់​គ្នា ​ព្រោះ​បច្ចុប្បន្ន​ក្នុ​ុ​ងប្រទេស​​អាស៊ាន​ទាំងមូល​ក៏​កំពុង​សំលឹង​ឃើញ​ការ​រីក​ចំរើន​លើ​វិស័យ​កសិកម្ម​ និង​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជាផង​ដែរ​សំខាន់​ផ្ដោត​លើ​ការ​នាំ​ស្រូវ​អង្ករ ពោត សណ្ដែក ល្ង​ កំពុង​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ ​។

លោកមាស ជូ​រ៉ា​នី ​បាន​ទទួលយក​គំរោង​នេះ​ហើយ​ព្យាយាម​សំរួល​ឱ្យ​អាជីវករ​ក្នុង​ខេត្ដ​សៀម​រាប​​បាន​ទៅ​ចូលរួម​ដើម្បី​ជួ​យ​សំរួល​ឱ្យ​ពួក​គាត់​កាន់តែ​មាន​ភាព​ងាយស្រួល​ និង​រីក​ចំរើន​ក្នុង​អាជីព​របស់​ពួក​គាត់​ សំខាន់​ខេត្ដ​សៀម​រាប​មិន​ត្រឹមតែ​លើ​វិស័យ​ពា​ណិ​ជ្ជកម្ម​ប៉ុណ្ណោះ​ទេ​គឺ​ត្រូវ​ការ​អូស​ទាញ​បន្ថែម​ទៀតលើ​វិស័យ​ទេស​ចរណ៍​ឱ្យ​កាន់តែ​មាន​ចំនួន​កើន​ច្រើន​ឡើង​ថែម​ទៀត ហើយ​ក៏​បាន​សំណូមពរ​ឱ្យ​មានកម្ម​វិធី​បន្ថែម​ទៀត​ក្នុង​ការ​បណ្ដុះបណ្ដាល​អាជីវករ​កម្ពុជា​ឱ្យ​ចេះ​ដឹង​ផ្នែក​បច្ចេកទេស​មាន​ល​ទ្ធភាព​អាច​វេច​ខ្ចប់​ផលិតផលផ្សេង​ៗ​ដោយ​ខ្លួនឯង​បាន ​។

​លោកប្រា​មួន ខៀវ​ខាំ បន្ថែម​ទៀត​ថា ​កម្ម​វិធី ខាង​មុ​ខនេះ​ក៏​ត្រូវការ​វិស័យ​ធនាគារ​ និង​ឥណ​ទាន​មក​ចូលរួម​ផង​ដែរ​ដើម្បី​ឱ្យ​អាជីវករ​ និង​ពាណិជ្ជករ​មាន​ភាព​ងាយស្រួល​អាច​ស្វែងរក​ទុន​មក​បណ្ដាក់​ពង្រីក​បន្ថែម​ទៀត​លើ​មុ​ខរបរ​ចាស់ ឱ្យ​កាន់តែ​ធំមានការ ជឿនលឿន​ទៅ​មុ​ខ​ក្នុង​អាជីព​របស់​ពួក​គាត់​ព្រោះ​ទៅ​អ​នាគតក្នុង​អា​ស៊ាន​ទាំងមូល​ត្រូវ​បាន​លើក​ឱ្យ​រួច​ព​ន្ឋ​ពីគ្នា​ ទៅ​វិញ​ទៅ​មក​គ្រប់​មុ​ខ​ទំនិញ​ចេញចូល​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ដែល​ពាណិជ្ជករ​បាន​ផ្លាស់​ប្ដូរ​ពី​គ្នា​រហូត​ពេញ​អាស៊ាន​ទាំងមូល​ដូច​នៅ​សហ​គមន៍​អឺរ៉ុប​ដែល​កំពុង​មាន​ស្រាប់​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​នេះ​ ៕