ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីទុយ​រក​ស៊ីពេល​យប់​​ត្រូវ​ប៉ូលិស​​ក្រសួង​​មហា​ផ្ទៃ​​ចាប់​ខ្លួន​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ​​សមត្ថ​កិច្ច​ការិយា​ល័យ​គ្រប់​គ្រង​ និង​អនុវត្ត​ដី​កា​នៃ​នាយក​ដ្ឋាន​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃបាន​​ចាប់​ខ្លួន​ យុវ​ជន​២​នាក់​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ក្រោយ​ពី​​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ចូល​លួច​សម្ភារ​ក្នុង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ពេល​យប់។ យុវ​ជន​​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​ទុយ​នាង អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួលតាម​​ផ្លូវ​វេង​ស្រេង​

រាជ​ធានី​ភ្នំពេញ ៖ ​​សមត្ថ​កិច្ច​ការិយា​ល័យ​គ្រប់​គ្រង​ និង​អនុវត្ត​ដី​កា​នៃ​នាយក​ដ្ឋាន​​នគរ​បាល​ព្រហ្ម​ទណ្ឌ​ក្រសួង​មហា​ផ្ទៃបាន​​ចាប់​ខ្លួន​ យុវ​ជន​២​នាក់​កាល​ពី​ថ្ងៃ​ទី​២០ មិថុនា ក្រោយ​ពី​​ពួក​គេ​បាន​ធ្វើ​សកម្ម​ភាព​ចូល​លួច​សម្ភារ​ក្នុង​ផ្ទះ​ប្រជា​ពល​រដ្ឋ​ពេល​យប់។ យុវ​ជន​​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ​ទុយ​នាង អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​ផ្ទះ​ជួលតាម​​ផ្លូវ​វេង​ស្រេង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​ ​និង​ម្នាក់​​ទៀត​ឈ្មោះ​ខន មករា អាយុ​១៥ឆ្នាំ ទី​លំនៅ​ភូមិ​ទ្រា​ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

ទាក់​ទិន​នឹង​ការ​ឃាត់​ខ្លួន​យុវ​ជន​ទាំង​២​នាក់​ខាង​លើ​នេះ​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ការិយា​ល័យ​គ្រប់​គ្រង​ និង​អនុវត្ត​ដីកា​​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង៣ និង​១៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ មិថុនា មាន​ករណី​ចោរ​ចូល​លួច​ទ្រព្យ​សម្បត្តិ​នៅ​ផ្ទះ​លេខ​២៨៣B ផ្លូវ​លេខ​៦៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ ដែលមាន​​ម្ចាស់​ឈ្មោះ​សុំ ច័ន្ទ​តារា​ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ជា​មន្ត្រី​រាជ​ការ​។ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​ចូល​លួច​របស់​របរ​ក្នុង​ផ្ទះ​នោះ​ហើយ​នៅ​វេលា​ម៉ោងប្រមាណ​​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មិថុនា ខណៈពួក​គេ​ឈរ​រេរា​នៅ​ម្តុំ​ក្បែរ​ផ្សារ​សូ​នី ក៏​​ត្រូវ​សមត្ថ​កិច្ច​សង្ស័យ​ ហើយ​​ឃាត់​ខ្លួន​នាំ​ទៅ​សាក​សួរ​​ក៏​​ធ្លាយ​រឿង​ចូល​លួច​ទ្រព្យ​សម្បត្តិ​នៅ​​ផ្ទះ​ខាង​លើ​នេះ​។

មន្ត្រី​សមត្ថ​កិច្ច​ឱ្យ​ដឹង​ទៀត​ថា តាមចម្លើយ​ពួក​គេ គឺ​​តាំង​ពី​ឆ្នាំ​២០០៩​មក​បាន​ប្រកប​មុខ​របរ​ដើរ​រើស​អេត​ចាយ​ ក្រោយ​មក​ក៏​ដើរ​ចូល​ជាមួយ​ក្រុម​គាស់​ផ្ទះ​ និង​ធ្លាប់​ចូល​រួម​ធ្វើ​សកម្ម​ភាព​ផង​ដែរ​។ ប៉ុន្តែ​ក្រុម​គាស់​ផ្ទះ​ប៉ុន្មាន​នាក់​នោះ​ជាប់​គុក​អស់​ទៅ ពួក​គេ​​ក៏​ប្តូរ​​មក​លួច​ក្នុង​ផ្ទះ​ពេល​យប់​វិញ​ និង​លួច​មិន​រើស​មុខ​ឱ្យ​តែ​ម្ចាស់​​ប្រហែស។ ដោយ​ឡែក​ក្រោយ​ពេល​ឃាត់​ខ្លួន​នេះ សមត្ថ​កិច្ច​​ដក​ហូត​បាន​មក​វិញមាន​ឡេប​ថប​២​គ្រឿង​ ទូរ​ស័ព្ទ​ដៃ​៤​គ្រឿង​ ដែល​សម្ភារ​ទាំង​អស់​នេះ​ត្រូវ​​ប្រគល់​​ឱ្យ​ម្ចាស់​វិញ​ ចំណែក​ជន​សង្ស័យ​រៀប​ចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅសាលា​ដំបូង​តាម​នីតិ​វិធី​ច្បាប់​ ៕