ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត​ដាក់​ចេញ​គោលការណ៍​តាមដាន​សាលារៀន​នានា​មិន​ឱ្យ​លក់​អាហារ​ប៉ះពាល់​សុខ​ភាព​

3 អាទិត្យ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ «នាយក​-​នាយិកា​សាលា​បឋម​សិក្សា អនុ​វិទ្យាល័យ​និង​វិទ្យាល័យ ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​លក់ដូរ​ក្នុង​បរិវេណ​សាលា​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ចំណីអាហារ​ដែល​ក្រសួង​អប់រំ​បាន​ហាម​មិន​ឲ្យ​ទទួលទាន​ជៀសវាង​កុំឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​នាំ​ឱ្យ​ខូច​ក្រលៀន»។ នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ថ្លែង​ក្នុង​ពិធី​បើក​បក្ស​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០២៤-២០២៥ ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម​។​ក្នុង​នោះ​មានការ​ចូលរួម​ពី​សំណាក់​សិស្សានុសិស្ស​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន​មួយ​ចំនួន​ដែល​មាន​រហូត​ដល់​រាប់រយ​នាក់​។ ឯកឧត្តម​អ៊ុ​ន…

ខេត្តកំពង់ចាម​ ៖ «នាយក​-​នាយិកា​សាលា​បឋម​សិក្សា អនុ​វិទ្យាល័យ​និង​វិទ្យាល័យ ត្រូវ​តែ​បង្កើន​ការ​យកចិត្តទុកដាក់​លើ​លក់ដូរ​ក្នុង​បរិវេណ​សាលា​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ចំណីអាហារ​ដែល​ក្រសួង​អប់រំ​បាន​ហាម​មិន​ឲ្យ​ទទួលទាន​ជៀសវាង​កុំឱ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​នាំ​ឱ្យ​ខូច​ក្រលៀន»។

នេះ​ជា​ប្រសាសន៍​របស់​ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​ថ្លែង​ក្នុង​ពិធី​បើក​បក្ស​បវេសនកាល​ថ្មី​ឆ្នាំ​សិក្សា​២០២៤-២០២៥ ដោយ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ព្រះ​សីហ​នុ​ក្រុង​កំពង់ចាម​។​ក្នុង​នោះ​មានការ​ចូលរួម​ពី​សំណាក់​សិស្សានុសិស្ស​ទាំង​សាលា​រដ្ឋ​និង​សាលា​ឯកជន​មួយ​ចំនួន​ដែល​មាន​រហូត​ដល់​រាប់រយ​នាក់​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ថា បើ​តាម​ព័ត៌មាន​ចំពោះ​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​សិក្សា​២០២៣-២០២៤ និង​ត្រូវ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ៣០​តុលា​ខាង​មុខ ដោយ​ចំនួន​សិស្ស​មានការ​ជាប់​ច្រើន​។​ហើយ​អ្នក​ដែល​ជាប់​និទ្ទេស​A ពុំ​មាន​ជាប់​ច្រើន​នោះ​ទេ ដែល​ឆ្នាំ​កន្លង​ទៅ​អ្នក​ជាប់​និទ្ទេស​A មាន​ចំនួន ១០៣​នាក់ ក្នុង​នោះ​អ្នក​ដែល​ជាប់​ច្រើន​ជាងគេ​នៅ​ក្រុង​កំពង់ចាម​តែ​ម្ដង​។

ឯកឧត្តម​អភិបាលខេត្ត​ម​បាន​រំលឹក​ថា ចំពោះ​សិស្ស​ដែល​ជាប់​និទ្ទេស​A ឆ្នាំ​កន្លង​ទៅ​ត្រូវ​បាន​ផ្ដល់​ជូន​កុំព្យូទ័រ​ម្នាក់​មួយ​គ្រឿង​បូក​ថវិកា សរុប​ប្រមាណ​មួយ​ពាន់​ដុល្លារ​ក្នុង​ម្នាក់ ដែល​មាន​ចំនួន​សរុប​ទាំងអស់​៥០​នាក់​។ ដោយ​បាន​លើកទឹកចិត្ត​ដល់​ពួក​គាត់​ធ្វើ​យ៉ាងណា​ត្រូវ​តែ​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ឯ​រាជធានី​ភ្នំពេញ​។​ដើម្បី​យក​ជំនាញ​ដែល​ខ្លួន​បាន​រៀន​នោះ​ប្រយោជន៍​មក​បម្រើ​សង្គម​ជាតិ​នា​ពេល​អនាគត​។​មួយវិញទៀត​រាជរដ្ឋាភិបាល​កម្ពុជា​ប្រសូត​ចេញពី​ការ​បោះ​ឆ្នោត​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មកនេះ​ឃើញ​ថា​បាន​ធ្វើ​ការងារ​ជា​ច្រើន​ណាស់​ក្នុង​នោះ​ធ្វើ​យ៉ាងណា​រក្សាសុខ​សន្តិភាព​និង​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ល្អ​ប្រសើរ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

បើ​ប្រទេស​ជាតិ​ពុំ​មាន​សន្តិភាព​ទេ​នោះ​ដូច្នេះ​ក្មួយ​ៗ​កុំ​មានឱកាស​មក​សិក្សា​ឱ្យ​បាន​ជាប់លាប់​នោះ​ទេ​។ ឯកឧត្តម​បាន​រំលឹក​ពីរ​កុមារភាព​ក៏​ដូច​ជា​ពូ​មីង​ដែល​ប្រទេស​ជាតិ​ងើប​ចេញពី​ភ្លើងសង្គ្រាម​ក្រោយ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល ពត ពេល​ដែល​មក​អង្គុយ​រៀន​ក្នុង​បន្ទប់​ថ្នាក់​ពេល​ខ្លះ​គ្រាប់កាំភ្លើង​ប្លោង​មក​នាំ​គ្នា​រត់គេច​ក៏​មាន ដោយ​ខ្មែរក្រហម​ធ្វើ​យ៉ាងណា​ចង់ឱ្យ​ប្រទេស​ជាតិ​យើង​ធ្លាក់​ក្នុង​ភ្នក់ភ្លើងសង្គ្រាម តែ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ​បាន​នាំ​ឲ្យ​ប្រទេស​មាន​សុខ​សន្តិភាព​។

សព្វថ្ងៃ​ក្រោម​ការ​ដឹកនាំ​ប្រទេស​ពី​សម្ដេច​បវរ​ធិ​បតី បាន​ធ្វើការ​កំណែទម្រង់​លើ​វិស័យ​ប្រព័ន្ធ​អប់រំ សុខាភិបាល​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​នោះ​រួម​មាន​ទាំង​ប្រព័ន្ធ​យុត្តិធម៌​ផង​ដែរ​។

ឯកឧត្តម​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​បញ្ជាក់​ថា នៅ​តាម​សាលារៀន​លោកគ្រូ​បន្ទុក​ថ្នាក់​បាន​បង្កើត group telegram ដើម្បី​តាមដាន​ពី​សកម្មភាព​សិស្ស​ដែល​មក​រៀន​និង​អ្នកមួយ​ចំនួន​មិន​បាន​មក​រៀន ហើយ​ក្នុង​មួយ​ថ្ងៃ​សិក្សា​បួន​ម៉ោង​នៅ​តាម​សាលា​នានា​។ ដូច្នេះ​ដើម្បី​ឲ្យ​ចំណេះដឹង​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ចាំបាច់​តម្រូវ​ឲ្យ​សិស្ស​ត្រូវ​នាំ​គ្នា​ចូល​អាន​និង​ស្រាវជ្រាវ​មេរៀន​ផ្សេង​ៗ​នៅ​ក្នុង​បណ្ណាល័យ​ធ្វើ​យ៉ាង​ណាមួយ​ថ្ងៃ​ឱ្យ​បាន​មួយ​ម៉ោង​។

បើ​តាម​របាយការណ៍​របស់​លោក​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ឃើញ​ថា​មាន​លោកគ្រូ​អ្នកគ្រូ​ក្នុង​ខេត្តកំពង់ចាម ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ការ​ប្រឡងប្រណាំង​ទូ​ទាំង​ប្រទេស ហើយ​ទូកង​ក៏​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ​ទូ​ទាំង​ប្រទេស​ថែម​ទៀត​។​បើ​តាម​ព័ត៌មាន​ដែល​រូប​លោក​បានដឹង​របាយការណ៍​ចេញ​ដោយ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ឃើញ​ថា​ក្មេង​អាយុ​១២​ឆ្នាំ​ចុះ​ក្រោម​មាន​រហូត​ដល់​ជាង​៧០០​នាក់ ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​ទឹកនោមផ្អែម កត្តា​នេះ​អាច​បណ្ដាល​នាំ​ឲ្យ​ខូច​ក្រលៀន មូលហេតុ​មក​ពី​ការ​ទទួលទាន​របស់​ផ្អែម​លើស​កម្រិត​។​

ជា​សំណូមពរ​របស់​រដ្ឋបាល​ខេត្ត​សូម​ឱ្យ​លោកគ្រូ​អ្នកគ្រូ ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អា​ណាព្យាបាល​សិស្ស ដើម្បី​ឲ្យ​ដឹង​ថា​កូនសិស្ស​មក​រៀន​ទៀងទាត់​ហើយ បើ​គេច​សាលារៀន​ត្រូវ​រាយ​ការណ៍​ជូន​អាណាព្យាបាល​ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​ព្រោះថា​យុវជន​ចាំបាច់​ណាស់​ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ