អាជ្ញាធរមូលដ្ឋាននិយាយថា ការធ្លាក់ភ្លៀងខ្លាំង បានវាយប្រហារតំបន់ភាគខាងត្បូងប្រទេសប្រេស៊ីលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា បណ្តាលឱ្យស្លាប់មនុស្ស១០នាក់ និងបណ្តាលឱ្យមនុស្ស២៥.០០០នាក់ទៀតគ្មានផ្ទះសម្បែង ។ អ្នកស្លាប់៧នាក់ គឺនៅក្នុងទីក្រុង Sao Louren-co do sal រដ្ឋ Rio Grande do Sul ២នាក់នៅក្នុងទីក្រុង Antonina រដ្ឋ Prana និងម្នាក់ទៀតនៅក្នុងទីក្រុង Palhoca រដ្ឋ Catarina ។
ដោយឡែកទីក្រុងតូចៗជាច្រើន នៅក្នុងរដ្ឋទាំង៣នោះ ក៏រងផលប៉ះពាល់ និងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរផងដែរ រហូតដល់មានការប្រកាសស្ថានភាពអាសន្ន និងគ្រោះមហន្តរាយ ។ ដំណាំថ្នាំជក់ ពោត និងសណ្តែក នៅក្នុងទីក្រុងទាំងនោះ រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ។ លើសពីនេះទៀត ផ្លូវហាយវេជាច្រើនត្រូវបិទ និងស្ពានជាង៤០រងការបំផ្លិចបំផ្លាញដោយការធ្លាក់ភ្លៀងនោះ ៕
ចែករំលែកព័តមាននេះ