ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​គ្រោះថ្នាក់​​​ចរាចរណ៍បង្ក​​​ឱ្យ​ផ្ទុះ​អាវុធ​បាក់ជើង​​​ម្នាក់ ខ្មាន់កាំភ្លើង​​គេច​ខ្លួន​បាត់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​រឿង​គ្រោះថ្នាក់​ចរាច​រណ៍​​បន្តិច​បន្តួច​សោះ មិន​ចេះ​យោគ​យល់​គ្នា​​ខ្មាន់កាំភ្លើង​​​​បាន​បា.ញ់​​៣ទៅ​៤គ្រាប់ បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់រ​ង​របួស​​​បាក់ជើង​ឆ្វេង ហើយជន​ល្មើស​​គេចខ្លួនបាត់ ។ ​ហេតុការណ៍​​នេះ​​បានកើត​ឡើង​ កាលពីវេលាម៉ោង​​៦​និង​​១០នាទីថ្ងៃ​ទី​២០ មិថុនា ២០១១​ នៅ​ចំណុច​​មុខហាង​គោដុត​ឌុយ​មិច​​៥០ ​

រាជធានីភ្នំពេញ​​ ៖ ​​រឿង​គ្រោះថ្នាក់​ចរាច​រណ៍​​បន្តិច​បន្តួច​សោះ មិន​ចេះ​យោគ​យល់​គ្នា​​ខ្មាន់កាំភ្លើង​​​​បាន​បាញ់​​៣ទៅ​៤គ្រាប់ បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់រ​ង​របួស​​​បាក់ជើង​ឆ្វេង ហើយជន​ល្មើស​​គេចខ្លួនបាត់ ។ ​ហេតុការណ៍​​នេះ​​បានកើត​ឡើង​ កាលពីវេលាម៉ោង​​៦​និង​​១០នាទីថ្ងៃ​ទី​២០ មិថុនា ២០១១​ នៅ​ចំណុច​​មុខហាង​គោដុត​ឌុយ​មិច​​៥០ ​តាម​បណ្តោយ​​ផ្លូវ​លេខ​​១០៩ ​ស្ថិត​ក្នុង​​​សង្កាត់វាល​​វង់ ខណ្ឌ​​៧​មករា ​រាជធានីភ្នំពេញ ។​

ជនរងគ្រោះ​​ដោយខ្មាន់កាំភ្លើង​បាញ់​ឱ្យ​បាក់​ជើង​​​ខាង​ឆ្វេង​​នោះមាន​​ឈ្មោះខាន់ ច័ន្ទ​វិរៈ ភេទប្រុស អាយុ​ជាង​២០​ឆ្នាំ មុខរបរ​កង​ជីវ​ពល​ សង្កាត់​​​វាល​វង់ ។ ​ប្រភពព័ត៌​​មានជំហាន​ដំបូង​​នៅ​កន្លែង​កើតហេតុ​​បាន​​ឱ្យ​​ដឹង​ថា ​ខ្មាន់កាំភ្លើង​​មិន​ត្រូវ​បានគេស្គាល់​ឈ្មោះទេ ​​មានមាឌ​រាង​ធំ​​​​ស្លៀក​ខោ​ប៉ារ៉ា​ ពាក់អាវយឺតខ្មៅ ជិះម៉ូតូម៉ាកPTX​ ពាក់ ស្លាកលេខ ភ្នំពេញ ​1AX-5767 មិនដឹង​ជា​ចេញ​ពីទិស​​តំបន់​​ណាមកទេ​ ​​​ដល់ចំណុច​ខាង​លើ​បាន​​ប៉ះ​ជា​មួយ​​ម៉ូតូឌុប​ បណ្តាល​ឱ្យ​​ដួល​នៅ​មុន​រថ​យន្ត​ជនរងគ្រោះ​​ដែល​នោះជា​រឿង​​​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធ​សាធ​។​ ប្រភព​​​​​បន្ត​ទៀត​ថា ​ពេល​ខ្មាន់កាំភ្លើង​​​ប៉ះពៀ​រគ្នា​​​នឹង​ម៉ូតូឌុប​ អ្នក​ម៉ូតូឌុប​​​បាន​ស្តីបន្ទោស​​ទៅលើ​បុរស​ខ្មាន់កាំភ្លើង​​ ធ្វើ​​ឱ្យ​​​​មាន​ការ​​ឈ្លោះ​​ប្រកែក​​តឹង​សរសៃ​.ក​ដាក់គ្នា ផ្អើល​​​មនុស្សម្នា​​ទៅចោម​រោម​មើល​រហូត​កក​ស្ទះ​ចរាចរណ៍​ទៀត​ផង​។​

ខណៈ​ពេល​អ្នក​ដំណើរ​​ទៅ​មើល​​កុះករ​​នោះ បានធ្វើ​​បុរស​ខ្មាន់កាំភ្លើង​​កាន់​តែ​ខឹង ​រហូត​ស្ទុះ​ទៅ​ទាត់​​​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ​ជា​កម្មសិទ្ធិ​របស់​​លោកខាន់ ច័ន្ទ​វិរៈ ដែលស្ថិត​​នៅ​ក្បែរនោះ​​​​មួយជើង រួច​បានស្រែក​​ជេរ​ម្ចាស់​​រថយន្តយ៉ាង​​កម្រោល​​ថា ​បណ្តាល​​មកពី​​​អាម្ចាស់​រថយន្ត​​​ចត​ទទឹង​ផ្លូវ​​ទើបធ្វើ​​ឱ្យ​ជិះ​ប៉ះគ្នា​។ ​ពាក្យ​សម្តី​​​ដែល​​​បានជេរ​ប្រមាថ នឹង​យក​ជើង​ធាក់រ​ថយន្ត​បាន​ធ្វើ​​ឱ្យ​លោក​ខាន់ ច័ន្ទ​វិរៈ មានការ​ខឹង​សម្បា​​ ហើយ​ក៏​កើត​​​​ជា​ជម្លោះ​​កាន់តែខ្លាំង។​ ពេលនោះ​បុរស​ខ្មាន់​​កាំភ្លើង​​បានបាញ់​៣ទៅ​​​​៤​គ្រាប់​ចំ​លោក​ខាន់ ច័ន្ទ​វិរៈ ត្រូវជើង​​ឆ្វេង​​១​គ្រាប់ របួស​​ហូរឈាម​​ដួល​​ទៅលើ​​​ដី រួច​គេ​​ក៏​ទាញ​ម៉ូតូ​ជិះ​គេចខ្លួន​ភ្លាម​ទៅ ក្រោមការ​​តាមប្រមាញ់​ពីសមត្ថកិច្ច​​​​ ប៉ុន្តែ​​ចាប់​មិន​​​បានទេ​…​មក​ដល់​ព្រឹក​​​ថ្ងៃទី​​​២១ មិថុនា ២០១១ សមត្ថកិច្ច​​កំពុងលើក​គ្នា​រាប់សិប​នាក់ ទៅ​តាម​​​ស្វែង​រក​​ខ្មាន់កាំភ្លើង​ ព្រោះដឹង​ថា ​​គេ​លាក់ខ្លួន​​នៅ​ទីណា​​ហើយ​…៕