ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូ​​ដួល​​រថយន្ត​​កិន​ជើង​​​និង​​​បុក​​អ្នក​ដើរ​​ឆ្លង​​ថ្នល់​​​​របួស​ធ្ងន់​២​នាក់

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​មាន​ជ័យ​ ៖ ​បុរស​-​នារី​​ពីរ​នាក់​​​បាន​រងរបួស​​​យ៉ាង​​ធ្ងន់​ធ្ងរ​​ដោយ​គ្រោះ​​ថ្នាក់​​ចរាចរ​​ណ៍ក្នុង​យប់​តែមួយ​កន្លែង​​​ផ្សេង​គ្នា​ គឺម្នាក់​​នៅលើ​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​​សាស្ត្រ​​ស្រុក​​ព្រះនេត្រព្រះ​ ម្នាក់​ទៀត​​នៅផ្លូវ​ជាតិ​​លេខ៥​​ក្នុង​​​​​​ភូមិសាស្ត្រ​​​​ស្រុក​មង្គល​បុរី ។​ តាម​ព័ត៌​មាន​លោក​​វរសេនីយ៍​​ត្រី​ផុន សាលីម អធិការ​នគរ​បាល​​ស្រុក​មង្គល​បុរី​ បាន​ឱ្យ​ដឹងថា

ខេត្ត​បន្ទាយ​​មាន​ជ័យ​ ៖ ​បុរស​-​នារី​​ពីរ​នាក់​​​បាន​រងរបួស​​​យ៉ាង​​ធ្ងន់​ធ្ងរ​​ដោយ​គ្រោះ​​ថ្នាក់​​ចរាចរ​​ណ៍ក្នុង​យប់​តែមួយ​កន្លែង​​​ផ្សេង​គ្នា​ គឺម្នាក់​​នៅលើ​ផ្លូវ​ជាតិ​លេខ៦ ក្នុង​ភូមិ​​សាស្ត្រ​​ស្រុក​​ព្រះនេត្រព្រះ​ ម្នាក់​ទៀត​​នៅផ្លូវ​ជាតិ​​លេខ៥​​ក្នុង​​​​​​ភូមិសាស្ត្រ​​​​ស្រុក​មង្គល​បុរី ។​

តាម​ព័ត៌​មាន​លោក​​វរសេនីយ៍​​ត្រី​ផុន សាលីម អធិការ​នគរ​បាល​​ស្រុក​មង្គល​បុរី​ បាន​ឱ្យ​ដឹងថា ​នៅ​វេលា​ម៉ោង​​​​​៨​យប់​​ថ្ងៃទី​​១៧ មិថុនា ឆ្នាំ​២០១១​ នៅ​លើ​ផ្លូវ​ជាតិ​លេខ​​៥ ចំណុច​​​មុខ​ហាង​​លក់​​​បុក​សណ្តែក​ ស្ថិត​ក្នុង​ឫស្សី​​ក្រោក​ ឃុំ​ឫស្សី​​​ក្រោក​ ស្រុកមង្គល​បុរី​ មាន​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដោយ​​​រថយន្ត​បុក​​អ្នក​ដើរ​ឆ្លងថ្នល់​​​​រួច​បើក​​រត់​គេចខ្លួន​​បាត់ស្រមោល​ ។ ជនរងគ្រោះ​​​​ឈ្មោះ​​រ៉ែ ណាត ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅភូមិ​អូរ​ប្រាសាទ​ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បុរី​ ។

លោក​​ផុន សាលីម បាន​បន្ត​ថា តាម​ការ​​សាក​​សួរនៅកន្លែងកើត​ហេតុ​ នារី​រងគ្រោះ​​​បាន​ដើរចេញ​ឆ្លង​ថ្នល់​​ពីកន្លែង​​​លក់​​បុក​សណ្តែក​​ ពីកើត​ទៅលិច​​ ស្រប​ពេល​​នោះ​​​មាន​រថយន្ត​ម៉ាក​​កាមរី បាឡែន បើកពីត្បូង​ទៅ​ជើង​យ៉ាងលឿន​​បុក​ជន​រងគ្រោះ​​ជាប់​នឹង​​កាបូឡាន​ពីកន្លែង​​កើត​​ហេតុ​ដល់​រង្វង់​មូល​​យាយ​ជី​​ប្រមាណ​​ជា​៣០០​ម៉ែត្រ​​ទើប​ជនរងគ្រោះ​​ធ្លាក់​ ហើយ​ក៏យក​ទៅ​​ព្យាបាល​​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​​​​អេមេចេន​ស៊ី​ខេត្ត​​បាត់​ដំបង​ ។

ដោយឡែក​​ឯ​ស្រុក​ព្រះនេត្រ​ព្រះ​​ឯណោះ​​វិញ​ នៅយប់​ថ្ងៃទី​១៧​ មិថុនា លើ​ផ្លូវ​ជាតិ​លេខ​​​៦ ក៏​មាន​គ្រោះ​ថ្នាក់​​ចរាចរ​ណ៍​មួយ​ទៀត​បាន​​កើត​ឡើង​​ផងដែរ ។ អ្នក​ជិះ​ម៉ូតូ​ងងឹត​​​មុខ​​ក៏ដួល​​​​បោក​ទៅ​លើ​ថ្នល់​​បណ្តាល​​ឱ្យ​រថយន្ត​បើកពី​ក្រោយកិន​​បាក់​ជើង​​​ហើយ​​​រក៏​បើក​​រថយន្ត​រត់​គេច​​​ខ្លួនបាត់​ដោយ​​​សុវត្ថិភាព ។

លោក​វរសេនីយ៍​ត្រីកែវ ប៊ុន​យឿន អធិការ​​នគរបាល​​​ស្រុក​ព្រះនេត្រព្រះ​​បាន​ឱ្យ​ដឹង​ថា បុរស​រងគ្រោះ​បាន​ជិះ​ម៉ូតូ​ពីកើត​ទៅ​លិច​ដល់​ចំណុច​ចម្ងាយ​​១.០០០​ម៉ែត្រ​ពី​​ភូមិ​​​គោក​ លុន ឃុំ​​ជប់​វ៉ារី​ បាន​ដួល​​ម៉ូតូ​​បណ្តាល​​ឱ្យ​​រថយន្ត​​​​មកពី​ក្រោយ​ជាន់​បាក់​ជើង​​​ខាង​ស្តាំ រួចហើយ​​​រថ​យន្ត​​​​នោះ​បាន​បើក​គេចខ្លួន​​បាត់​ ជន​រងគ្រោះ​​​សន្លប់​បាត់​​ស្មារតី​ ក្រោយពី​​ទទួល​បាន​ព័ត៌​មាន​​​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​​កន្លែងកើត​ហេតុ ។​

លោក​កែវ ប៊ុនយឿន ​បាន​បញ្ជាក់​ថា ក្រោយ​​ពីជន​រងគ្រោះ​ដឹងខ្លួន​បាន​បំភ្លឺ​ប្រាប់​​​សមត្ថ​កិច្ច​ថា គាត់​ឈ្មោះ​​សន សុខរ៉ា អាយុ​៤៣​ឆ្នាំ ​នៅភូមិ​អណ្តូង​ចេញ ឃុំ​អូរចា​ ខេត្ត​បាត់​ដំបង​ ជាមន្ត្រី​​អង្គភាព​​ CMAC គាត់​​មក​ពីធ្វើ​បុណ្យ​​ជីដូន​​នៅ​ខេត្ត​​​កំពង់​ធំ​​ ។ ពេល​​ជិះ​​ម៉ូតូ​មក​​ដល់​​ចំណុច​កើត​ហេតុ​​​​ គាត់ក៏ងងឹត​មុខ​បណ្តាល​ឱ្យ​ដួល​​ម៉ូតូ​ស្របពេល​​​នោះ​​មាន​​រថយន្ត​មួយ​គ្រឿង​​​មិនស្គាល់​ភិនភាគ​​​ច្បាស់​បាន​បើក​កិន​​​ជើង​ស្តាំ​របស់​គាត់​​បណ្តាល​ឱ្យ​បាក់​និង​សន្លប់​​បាត់​ស្មារតី​។ លោក​អធិការ​បាន​​បញ្ជាក់​​​ថា ​​បុរស​រងគ្រោះ​​ត្រូវ​បាន​បញ្ជូន​​​ទៅ​ព្យាបាល​​​នៅ​មន្ទីរ​ពេទ្យ​​អេមេ​ចេនស៊ី​ខេត្ត​បាត់​ដំបង​ផងដែរ​​ ៕​