ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​នីស្សាន់​​២​បាំង​បុក​​អ្នក​ជិះ​​ម៉ូតូ​របួស​​ធ្ងន់​​រត់​​ទៅលាក់​ខ្លួន​ក្នុង​​ប្រឡាយ

12 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​យុវ​ជន​ម្នាក់​ បានត្រូវ​រថយន្ត​សង្គ្រោះ​នៃ​គ្លី​និក​ឯក​ជន​មួយ​ដឹក​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​​ចំការចេក ​ប​ន្ទាប់​ពី​​​ជួប​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​​ចរាចរណ៍​​មួយ​កាល​ពី​​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ​ថ្ងៃទី​១៨ មិថុនា ​តាម​បណ្តោយ​​​វិថី​ឯក​រាជ្យ ​ចំណុច​ភ្លើង​ស្តុប​​អតីត​ភោជនីយ​ដ្ឋាន​​សូរិយា​តូច ស្ថិតនៅ​ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​សីហនុ

ខេត្តព្រះសីហនុ ៖ ​យុវ​ជន​ម្នាក់​ បានត្រូវ​រថយន្ត​សង្គ្រោះ​នៃ​គ្លី​និក​ឯក​ជន​មួយ​ដឹក​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​​ចំការចេក ​ប​ន្ទាប់​ពី​​​ជួប​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​​ចរាចរណ៍​​មួយ​កាល​ពី​​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ​ថ្ងៃទី​១៨ មិថុនា ​តាម​បណ្តោយ​​​វិថី​ឯក​រាជ្យ ​ចំណុច​ភ្លើង​ស្តុប​​អតីត​ភោជនីយ​ដ្ឋាន​​សូរិយា​តូច ស្ថិតនៅ​ក្នុង​ភូមិ​៤ សង្កាត់​លេខ​៤ ​ក្រុង​ព្រះ​សីហនុ ។

មន្ត្រីប៉ូលិស​​ចរា​ចរ​​និយាយថា ​ឧប្បត្តិ​ហេតុ​នេះ​​បង្ក​ឡើង​​ដោយ​រថយន្ត​​​មួយគ្រឿង​ម៉ាក​​នីស្សាន់​​២​បាំង​ ពណ៌ស ​ពាក់​​ស្លាក​លេខ​​​កំពត 2A-0223 បើក​​បរ​ពីត្បូង​ទៅជើង​ បាន​បុក​ជា​មួយ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា ធុន C125 ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ព្រះសីហនុ 1C-5118 បើក​បរ​ដោយ​ឈ្មោះ​​សុខ ភារុណ ​ហៅ​ប្រជ្រុញ អាយុ​​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​លេខ​​៤ ​ក្រុងព្រះសីហនុ ​​ដែល​ជិះ​​បញ្ច្រាស​ទិស​​គ្នា​ពេញ​ទំហឹង ។ ​ក្នុង​ហេតុ​ការណ៍​នេះ បណ្តាល​ឱ្យ​​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់​ និង​បាន​​បញ្ជូន​បន្ត​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​​កាល់​ម៉ែត​ ឯ​រាជ​ធានីភ្នំពេញ​ទៀត ។

​ប្រភព​ដដែល​បាន​បន្ត​​ទៀតថា ​រថយន្ត​​នីស្សាន់​នេះ​​​ត្រូវបាន​សមត្ថ​កិច្ច​រក​ឃើញ​​នៅ​ក្នុង​កូន​ប្រឡាយ​មួយ​ស្ថិត​​ក្នុង​សង្កាត់​​លេខ​៣ ក្រុង​ព្រះ​សីហនុ ​​មាន​ចម្ងាយ​ប្រមាណ​​៥​គីឡូ​ម៉ែត្រ ​ពី​កន្លែង​កើត​​​ហេតុ​​​ បន្ទាប់​ពី​រថយន្ត​មាន​​បំណង​រត់​គេច​ ។ យោង​តាម​​សាក្សី​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​​បាន​ឱ្យដឹងថា ​រថយន្តមួយគ្រឿង​​​នេះ​បើ​ក​​បរ​ក្នុង​​​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ ​លុះ​​មក​ដល់​​ចំណុច​​ខាងលើ​ក៏បាន​បត់​ឆ្វេង​​ ហើយ​​ប៉ះ​ជា​មួយ​ម៉ូតូ​​មួយ​គ្រឿង​ដែល​ជិះម្នាក់​ឯង​​ និង​បើ​កបរ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង​​ បណ្តាល​ឱ្យ​​យុវជន​​ជា​អ្នក​បើក​ម៉ូតូ​​រង​របួស​សន្លប់​​ស្តូក​ស្តឹង​នៅ​ចិញ្ចើម​ផ្លូវ រីឯ​រថយន្ត​​ក៏​បើក​​គេច​ខ្លួន​ ។

​ក្រោយ​​កើត​ហេតុ​ទាំង​រថយន្ត​​ និង​ម៉ូតូ​​​​ត្រូវ​បាន​ប៉ូលិស​​ចរាចរ​ខេត្ត​​ នាំយក​មករក្សា​ទុក​នៅ​​ការិយា​ល័យ​​ចរាច​រណ៍​ជើង​​គោក​ រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕