ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ដឹក​អី​វាន់​អន​ឡាញ របួសធ្ងន់ ក្រោយ​ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​ម៉ូតូ​ស្ត្រី​ម្នាក់​ទៀត រេ​ទៅ​បុក​ដង​ឆត្រ​ដួល​បោក​ផ្ទប់​ថ្នល់

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​អី​វាន់​អន​ឡាញ​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព ៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោយ​ពី​បុរស​នោះ​ជិះ​ម៉ូតូ ១​គ្រឿង…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​អី​វាន់​អន​ឡាញ​ម្នាក់ បាន​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព ៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ក្រោយ​ពី​បុរស​នោះ​ជិះ​ម៉ូតូ ១​គ្រឿង ក្នុង​ល្បឿន​លឿន ។ បន្ទាប់​មក​បាន​វ៉ា​ឆ្វេង​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ១​គ្រឿង​ទៀត ដែល​ជិះ​ដោយ​ស្ត្រី​ម្នាក់ កំពុង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ប៉ុន្តែ​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​បាន​ទាក់​ដៃចង្កូត​គ្នា ហើយ​ក៏​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដង​ឆ័​ត្រ នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​ថ្នល់​ពេញទំហឹង ។

ឧប្បត្តិហេតុ​ខាងលើ​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​ខាងលើ​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ គ្រាន់តែ​ដឹង​ថា ជា​អ្នក​ដឹក​អី​វាន់​អន​ឡាញ និង​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1KV-8036 ។ ដោយឡែក​ស្ត្រី ដែល​ជា​ភាគី​ម្ខាង​ទៀត ក៏​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ដូច​គ្នា គាត់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ១​គ្រឿង ព​ណ៍​ផ្កាឈូក​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 1BP-9747 ។

អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ស្កូ​ប​ពី ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ទៅ​ជិត​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​ឃើញ​បុរស​អ្នក​ដឹក​អី​វាន់​អន​ឡាញ​ខាងលើ​នោះ ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ស្របគ្នា​ទៅ​ដល់​ដែរ ។ បន្ទាប់​មក បុរស​នោះ​បាន​វ៉ា​ជែង​ម៉ូតូ​ស្កូ​ប​ពី​ស្ត្រី​រូប​នោះ ប៉ុន្តែ​ដោយ​វ៉ា​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ក៏​បាន​ទាក់​ដៃចង្កូត​គ្នា បណ្ដាល​ឲ្យ​ម៉ូតូ​ហុងដា​ឌ្រី​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ដង​ឆត្រ​នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង ដួល​បោក​ផ្ទប់​ថ្នល់​រង​របួសធ្ងន់​ខ្លួនឯង​តែ​ម្ដង ។

ប្រភព​ដដែល បាន​ប្រាប់​ទៀត​ថា ចំណែក​ស្ត្រី​អ្នក​ជិះ​ម៉ូតូ​ហុងដា​ស្កូ​ប​ពី​រង​របួសស្រាល ហើយ​ក្រោយ​ពេល​កើតហេតុ ដោយ​ខ្ជិល​មានរឿង​វែង​ឆ្ងាយ ស្ត្រី​រូប​នោះ ក៏​បាន​ចេញ​សំណង​ទៅ​អ្នក​ដឹក​អី​វាន់​អន​ឡាញ​នោះ ចំនួន​៣០​ដុល្លារ បញ្ចប់រឿង ។ បន្ទាប់​មក ក្រុម​សង្គ្រោះ​អង្គភាព​៧១១ បាន​ចេញ​ទៅ​ដឹក​យក​បុរស​នោះ ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​ម៉ូតូ​បុរស​នោះ ត្រូវ​បាន​នគរបាល នាំ​យក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ