ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពទឹកជំនន់ទន្លេមេគង្គខេត្តក្រចេះ នាព្រឹកនេះបានស្រកបន្ថែមទៀតហើយ ដោយមានកម្ពស់២១,២១ ម៉ែត្រ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ភូមិសាស្ត្រ​ខេត្តក្រចេះ​នា​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ស្រក​បន្ថែម​ទៀត ដោយ​មាន​កម្ពស់ ២១,២១ ម៉ែត្រ បាន​ស្រក​ចុះ​កម្ពស់​០,៣២​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ភូមិសាស្ត្រ​ខេត្តក្រចេះ​នា​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ស្រក​បន្ថែម​ទៀត ដោយ​មាន​កម្ពស់ ២១,២១ ម៉ែត្រ បាន​ស្រក​ចុះ​កម្ពស់​០,៣២​ម៉ែត្រ ធៀប​នឹង​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៤ ដែល​មាន​កម្ពស់​២១,៥៣ ម៉ែត្រ ។

ទោះជា​ទឹកជំនន់​បាន​ស្រក​បន្តិច​មែន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តក្រចេះ នៅ​តែ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត ដែល​នៅ​ជាប់​ដង​ទន្លេមេគង្គ សូម​បន្ត​យកចិត្តទុកដាក់​ខ្ពស់ និង​ប្រុង​ប្រយ័ត្ន​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ