ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​អំណោយ​​សប្បុរស​ធម៌​​តាម​រយៈ​​កោះ​សន្តិ​ភាព​​ជូន​​ដល់​​បុរស​​អភ័ព្វ​​កើត​ទាច​​ទឹក​

12 ឆ្នាំ មុន

ក្រុង​ព្រះ​សីហនុ ៖ លោក​ឈុន សារុំ ជា​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះ​សីហនុ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​រាម​ រួម​ជាមួយ​លោក​លិន សារិន មេ​ឃុំ​រាម​ និង​លោក​គុយ សម្បត្តិ អនុ​ប្រធាន​ភូមិ​ស្មាច់​ដែង​បាន​ពាំ​នាំ​អំណោយ​របស់​សប្បុរស​ជន​​ទៅ​ជូន​បុរស​អភ័ព្វ​កើត​ជំងឺ​ទាច​ទឹក​ធ្ងន់​ធ្ងរ​ ហើយ​ដេក​រង់​ចាំ​តែ​

ក្រុង​ព្រះ​សីហនុ ៖ លោក​ឈុន សារុំ ជា​អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត​ព្រះ​សីហនុ និង​ជា​អនុ​ប្រធាន​ក្រុម​ការ​ងារ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ជួយ​ឃុំ​រាម​ រួម​ជាមួយ​លោក​លិន សារិន មេ​ឃុំ​រាម​ និង​លោក​គុយ សម្បត្តិ អនុ​ប្រធាន​ភូមិ​ស្មាច់​ដែង​បាន​ពាំ​នាំ​អំណោយ​របស់​សប្បុរស​ជន​​ទៅ​ជូន​បុរស​អភ័ព្វ​កើត​ជំងឺ​ទាច​ទឹក​ធ្ងន់​ធ្ងរ​ ហើយ​ដេក​រង់​ចាំ​តែ​សេចក្តី​ស្លាប់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ មិថុនា នៅ​ក្រុម​ទី​៤៨​ ភូមិ​ស្មាច់​ដែង ឃុំ​រាម​ ស្រុក​​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហនុ​។

អំណោយ​រួម​មានអង្ករ១បាវ ស្មើនឹង៥០​គីឡូ​ក្រាម លុយខ្មែរ​៦៤០.០០០​រៀល លុយដុល្លារ​៥៥ដុល្លា ។ ចំពោះ​ឈ្មោះ​សប្បុ​រសជន​មាន​ ១-លោក ឈុន សារុំ អនុ​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្តព្រះសីហនុ និងជា​អនុ​ប្រធានក្រុមការ​ងារ​គណបក្សប្រជាជនកម្ពុជា​ចុះ​ជួយ​ឃុំរាម ព្រម​ទាំង​លោក ស្រី ប៉ាក ស៊ីថន អង្ករ​៥០គីឡូក្រាម និង​ថវិកា​២០ដុល្លារ ២-លោក សែម គីថាយ នាយក​គណនេយ្យ ហិរញ្ញ​វត្ថុកំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ទឹកប្រាក់២០ម៉ឺនរៀល ៣​-កញ្ញា រស់ ជំនោរស្មី ប្រធានគ្រប់​គ្រង ហាង​ការ៉េមអ៊ីតាលី ទឹកប្រាក់២០ដុល្លា,៤-ហាង សុផល លក់គ្រឿង​អគ្គិសនី ទឹក​ប្រាក់៥ម៉ឺនរៀល ៥-លោកធូ សុវណ្ណ មន្រ្តីពន្ឋដារខេត្ត​២ម៉ឺនរៀល,​៦-លោកស្រី សេង​មាននិងស្វាមី១០ដុល្លារ, ៧-​ចែ ពៅ ប្តូរ​ប្រាក់​​តូបលេខ៣១៣ទឹកប្រាក់​២​ម៉ឺន​រៀល, ៨-លោក សោម ករុណា ទឹកប្រាក់ ៥ដុល្លារ, ៩-លោក​ស្រី អ៊ឹង ផល្លា ទឹកប្រាក់៥​ម៉ឺន​រៀល, ១០-លោក​តែ​ សុខ​ឡុង​ និង​ភរិយា​២០​ម៉ឺន​រៀល​, ១១-លោក​សេង គី លក់​ទាខ្វៃ​នៅ​ច្បារ​អំពៅ​៣​ម៉ឺន​រៀល, ១២-ព្រះតេជគុណ មូល រ៉ន រាជា​គណៈ​ថ្នាក់កិត្តិ​យស ទីប្រឹក្សាសម្តេច​ព្រះអគ្គ​មហា​សង្ឃ រាជាធិបតី ទេព វង្ស ព្រះមេ​គណ​ខេត្ត និងជាព្រះ​ចៅអធិ​ការ​​វត្ត​ឥន្ទញ្ញាណខេត្តព្រះសីហនុ​ផ្តល់​អំណោយជាសំភារប្រើប្រាស់ក្នុងផ្ទះ​ចំនួន​៣១​មុខ, ១៣-បណ្ណាគារពន្លឺ​វប្បធម៌ទឹកប្រាក់២​ម៉ឺន​រៀល, ១៤-លោកគ្រូឱសថ​បុរាណ គាត អ៊ិច ឯកទេសខាងជំងឺទាចទឹកទាចខ្យល់មានអាសយ ដ្ឋាននៅភ្នំពេញ ទូរស័ព្ទលេខ ០៩៧ ៩៧៨៦ ៣៦៣ បានស្ម័គ្រចិត្តចូលរួម​ព្យាបាលរហូតដល់​ជា​សះស្បើយដោយមិនគិតថ្លៃ, ១៤-គណបក្ស​ប្រជាជនឃុំរាមជួយមុង​ចំនួន៥ និងប្រាក់៥ម៉ឺន​រៀល។

លោក ឃី ឈុច និងអ្នកស្រី ភូ មុំ ដែល​ត្រូវជាម្តាយឪពុកបានសំដែងនូវការត្រេកអរ ​ជា​ពន្លឹក​និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អស់លោកសប្បុរសជនទាំង​អស់ដែលមាន​ចិត្ត​អាណិត អាសូរ ដល់ក្រុមគ្រួសារគាត់ក៏ដូច កូនប្រុសរបស់គាត់ដែលកើតជំងឺទាចទឹកនេះរយៈពេលជាច្រើនខែមកហើយ និងសូមជូន​ពរ​អោយអស់លោក​សប្បុរស​ជនទាំងអស់បាន​ជួប​តែការរីកចំរើន និងសុភមង្គលជាដរាបកុំបីខាន ៕