ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ប្រេងអូលីវ​ក្នុង​ការ​ចម្អិន​អាហារ​និង​ក្នុង​អាហារ​ ជួយ​កាត់​បន្ថយការកើតជំងឺ​ស្រ្តូក​បាន​41ភាគ​រយ​

12 ឆ្នាំ មុន

អ្នក​ដែល​ចម្អិន​​អាហារ​​ដោយ​ប្រើ​ប្រេង​អូ​លីវ​ បន្តក់​ប្រេង​អូ​លីវ​បន្តិច​ទៅ​លើ​អាហារ​ បន្លែ​ស្រស់​ ឬក៏​ជ្រលក់​នំ​ប៉័ង​ជា​មួយ​ប្រេង​អូ​លីវ​ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការកើតជំងឺ​ស្ត្រូក​បាន​៤១%​ ធៀប​នឹង​អ្នក​ដែល​មិន​ធ្លាប់​ទទួល​ទាន​សោះ​ ។
បណ្តា​អ្នក​ស្រាវ​ជ្រាវ​ដែល​បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស​ជិត​៨.០០០នាក់​ បាននិយាយ​ថា មនុស្ស​ដែល​មាន​វ័យ​ចាស់​ទាំង​អស់​នឹង​មាន​អាយុ​យ៉ឺន​យូរ​ប្រ​សិន​ជា​គេ​ ទទួល​ទាន​ប្រេង​អូ​លីវ​​ ច្រើន​។

អ្នក​ដែល​ចម្អិន​​អាហារ​​ដោយ​ប្រើ​ប្រេង​អូ​លីវ​  បន្តក់​ប្រេង​អូ​លីវ​បន្តិច​ទៅ​លើ​អាហារ​ បន្លែ​ស្រស់​ ឬក៏​ជ្រលក់​នំ​ប៉័ង​ជា​មួយ​ប្រេង​អូ​លីវ​ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ការកើតជំងឺ​ស្ត្រូក​បាន​៤១%​ ធៀប​នឹង​អ្នក​ដែល​មិន​ធ្លាប់​ទទួល​ទាន​សោះ​ ។
បណ្តា​អ្នក​ស្រាវ​ជ្រាវ​ដែល​បាន​ធ្វើ​ការ​សិក្សា​លើ​មនុស្ស​ជិត​៨.០០០នាក់​បាននិយាយ​ថា មនុស្ស​ដែល​មាន​វ័យ​ចាស់​ទាំង​អស់​នឹង​មាន​អាយុ​យ៉ឺន​យូរ​ប្រ​សិន​ជា​គេ​ទទួល​ទាន​ប្រេង​អូ​លីវ​​ ច្រើន​។

Cecilia Samieri មក​ពី​​វិទ្យា​ស្ថាន​ជាតិ​ស្រាវ​ជ្រាវ​សុខភាព​និង​វេជ្ជសាស្ត្រ​នៅ​ក្រុង​ប័កដូ​(Bordeaux )ប្រទេស​បារាំង​ បាននិយាយ​ថា​៖«ជំ​ងឺ​ស្ត្រូក​តែង​កើត​មាន​ជា​ធម្មតា​លើ​មនុស្ស​ដែល​មាន​វ័យ​ចាស់​ ហើយ​ប្រេង​អូ​លីវ​មាន​តម្លៃ​ថោក​ជា​មធ្យោ​បាយ​ងាយ​ស្រួល​ជួយ​ទប់ស្កាត់​ជំ​ងឺ​ស្ត្រូក​»។
ការ​សិក្សា​លើក​នេះ​ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ពិ​និត្យ​លើ​មនុស្ស​ប្រមាណ​៧.៦២៥នាក់​ អាយុ​ចាប់​ពី​៦៥ឆ្នាំឡើង​ទៅ ​ហើយមិន​ធ្លាប់​មាន​ប្រវត្តិ​កើត​​ជំ​ងឺ​ស្ត្រូក​ ។
ប្រេង​អូ​លីវ​ផ្ទុក​ទៅ​ដោយ​ខ្លាញ់​អូ​មេហ្គា-៦​ដែល​សារ​ធាតុ​នេះ​អាច​រាំង​ខ្ទប់​ការ​ឆ្លើយ​តប​របស់​រាង​កាយ​ទៅ​នឹងការរលាក​នៅ​ក្នុង​លក្ខខណ្ឌ​ដ៏​រ៉ាំរ៉ៃ​មាន​ដូច​ជា​ជំ​ងឺ​បេះ​ដូង​និង​ជំ​ងឺ​សន្លាក់​ឆ្អឹង​ជាដើម​។ លើសពី​នេះ​ទៀត​ សារ​ធាតុ​ខ្លាញ់ អូ​មេ​ហ្គា-៦​នេះ​ក៏​អាច​​ជួយ​បន្ថយ​ការ​ឡើង​ឈាម​បាន​ទៀត​ផង​។

ទោះ​ជា​យ៉ាង​ណា លោក​វេជ្ជ​បណ្ឌិត​សាលីន អាមេដ មក​ពី​សមាគម​ជំ​ងឺ​ស្ត្រូក​ចក្រភព​អង់​គ្លេស​បាន​បញ្ជាក់​ថា ការ​ស្រាវ​ជ្រាវ​ជាច្រើន​បន្ថែម​​ទៀត​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​បន្ត​ដើម្បី​ធ្វើ​ការ​ពិ​សោធន៍​ជាក់​ស្តែង​តាម​វិទ្យា​សាស្ត្ររក​ឱ្យ​​ឃើញ​ពី​ប្រសិទ្ធភាព​របស់​ប្រេង​អូ​លីវ​ ៕