ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វក ឆ្លូវ ខាល និង​រកា កាន់តែ​ទូលាយ កាន់តែ​មាន​លុយ​ចាយ​មិន​អស់

3 ថ្ងៃ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំវក បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំវក នៅ​ពេល​ដែល​ចាយ​លុយ​ត្រូវ​កន្លែង នោះ​ផល​ដែល​តបស្នង​មក​វិញ​គឺ​ច្រើន​ខ្លាំង​ណាស់​។ ជា​ពិសេស មិន​ថា​បំណងប្រាថ្នា​តូច ឬ​ធំ​ទេ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំវក

បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំវក នៅ​ពេល​ដែល​ចាយ​លុយ​ត្រូវ​កន្លែង នោះ​ផល​ដែល​តបស្នង​មក​វិញ​គឺ​ច្រើន​ខ្លាំង​ណាស់​។ ជា​ពិសេស មិន​ថា​បំណងប្រាថ្នា​តូច ឬ​ធំ​ទេ គឺ​អាច​សម្រេច​បាន​ទាំងអស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ក្នុង​ឃ្លាំង​សម្បូរ​ទៅ​ដោយ​ក្រដាសប្រាក់​ដែល​រាប់​មិន​ចេះ​ដឹង​តួលេខ​នោះ​ឡើយ​។

ឆ្នាំឆ្លូវ

អ្នក​ដែល​កើត​ក្នុង​ឆ្នាំឆ្លូវ ជា​បុគ្គល​ដែល​ទូលាយ ដោយ​មាន​លុយ​ចាយ​តែងតែ​ចែក​ដល់​អ្នក​ផ្ទះ​ជា​និច្ច​។ ជា​ពិសេស គេ​ក៏​ជា​មនុ​ស្ស្ដែ​ល​មិន​ចេះ​ប្រកាន់​ច្រើន​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រាក់​ដែល​គេ​ចាយ​ចេញ​គឺ​អាច​រកបាន​មក​វិញ​ទាំងអស់​។ ដូចនេះ ជីវភាព​រស់នៅ​នឹង​មិន​ជួបនឹង​បញ្ហា​នោះ​ទេ​។

ឆ្នាំខាល

មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំខាល មានចិត្ត​ដែល​ទូលាយ ហើយ​ក៏​ចាយ​ដោយ​ទូលាយ​ផង​ដែរ​។ ជា​ពិសេស មិន​ថា​គេ​ចាយ​ចេញ​ចំនួន​ប៉ុន្មាន​ទេ គឺ​អាចរ​កមក​ច្រើន​ជាង​ចំនួន​ដែល​ចាយ​ទាំងអស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទ្រព្យ​ធំ​ៗ​ទាំងឡាយ​ក៏​ចូល​ចិត្ត​មក​ក្បែរ​គេ​ផង​ដែរ​។ ដូចនេះ លុយ​នឹង​ចាយ​សល់​ពេញ​ឃ្លាំង​តែ​ម្តង​។

ឆ្នាំរកា

អ្នក​ដែល​កើត​ក្នុង​ឆ្នាំរកា ជា​បុគ្គល​ដែល​ពូកែ​សង្កេត និង​បណ្តាក់ទុន​តែងតែបាន​ផល​ធំ​។ ជា​ពិសេស នៅ​ពេល​ដែល​គេ​ចាយ​កាន់តែ​ច្រើន លុយ​នឹង​កាន់តែ​ចូល ដោយ​មិន​ចេះ​ខ្វះខាត​នោះ​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ការ​រស់នៅ​ប្រែជា​ល្អ​ទៅ​ៗ មិន​ងាយ​ត្រឡប់​ទៅ​រស់​ក្នុង​ជីវភាព​លំបាក​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ