ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​រថយន្ត​​បាន​​៣ម៉ោង​​​នាំប្តី​​ជិះសាក​​ឆ្លង​​ចរន្ត​ភ្លើង​​​ឆេះ​ហ៊ុយផ្សែង​​ទ្រលោម​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​​រថយន្ត​មួយ​គ្រៀង​​​ម៉ាកកាមរី​ឆ្លាម ពណ៌ទឹក​មាស ពាក់​​ស្លាក​លេខ ភ្នំពេញ 2Q-8216 បានបើក​​​​មក​ដល់​​​កែ​ងមហា​វិថី​​​ព្រះនរោត្តម​ ​និង​វិថីព្រះសុរាម្រឹត ​ខាង​ជើង​វិមាន​ឯករាជ្យ​​​ ស្ថិតក្នុង​​សង្កាត់​ចតុមុខ​​ ខណ្ឌ​ដូនពេញ​ ​​ស្រាប់តែ​ហ៊ុយ​ផ្សែងទ្រលោម​​ និងមាន​អណ្តាត​ភ្លើង​​​បង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​​កក​ស្ទះ​ចរាច​រណ៍​​កាលពីវេលាម៉ោង​​​៧​

រាជធានីភ្នំពេញ​​ ៖ ​​​រថយន្ត​មួយ​គ្រៀង​​​ម៉ាកកាមរី​ឆ្លាម ពណ៌ទឹក​មាស ពាក់​​ស្លាក​លេខ ភ្នំពេញ 2Q-8216 បានបើក​​​​មក​ដល់​​​កែ​ងមហា​វិថី​​​ព្រះនរោត្តម​ ​និង​វិថីព្រះសុរាម្រឹត ​ខាង​ជើង​វិមាន​ឯករាជ្យ​​​ ស្ថិតក្នុង​​សង្កាត់​ចតុមុខ​​ ខណ្ឌ​ដូនពេញ​ ​​ស្រាប់តែ​ហ៊ុយ​ផ្សែងទ្រលោម​​ និងមាន​អណ្តាត​ភ្លើង​​​បង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​​​កក​ស្ទះ​ចរាច​រណ៍​​កាលពីវេលាម៉ោង​​​៧​និង​​១៥​នាទីយប់​ថ្ងៃទី​​១៨ មិថុនា ​​២០១១​។​

សាក្សីដែល​​ឃើញហេតុការណ៍​​​បាន​និយាយ​​ថា ​មុនពេលកើតហេតុ​​មាន​រថយន្ត​​​​មួយ​គ្រឿង​​ម៉ាក​កាម​រីឆ្លាម ​ពណ៌ទឹក​មាស ​បើកមក​ដល់​​​កែង​មហា​វិថី​ព្រះនរោត្តម​​​​ និង​វិថី​ព្រះសុរាម្រឹត​​ខាង​ជើង​វិមាន​ឯករាជ្យ ​ស្ថិតក្នុងសង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ​ ​ស្រាប់តែ​​​​រថយន្តនោះ​ឆេះ​​ហ៊ុយ​ផ្សែង​​ទ្រលោម​​​ និង​មានអណ្តាត​ភ្លើង​​​ពេល​នោះ​រថយន្ត​ឈប់ ​ហើយឃើញ​មាន​ប្រុស​ស្រី​​​​២​នាក់​​​​ទំនងជា​ប្តីប្រពន្ធ​បានបើក​ទ្វារ​​រថយន្ត​ចេញ​​​មក​ខាង​ក្រៅ​​ទាំងទឹក​មុខស្លេក​ស្លាំង ។ នៅក្នុង​​ហេតុ​ការណ៍​នោះ​​​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​​​ជា​ខ្លាំង ​​​និងកកស្ទះ​​​ចរាចរណ៍​​​​ ខណៈ​​ពេលប្រជា​ពល​រដ្ឋ​​ធ្វើដំណើរ​ឆ្លង​កាត់​នាំគ្នា​​ឈប់ម៉ូតូ​មើល ។​​ នៅ​ពេល​​រថយន្ត​​ឈប់ គេឃើញ​​អង្គរក្ស​​ជាច្រើន​នាក់​ដែលឈរ​​យាម​ភូមិ​គ្រឹះ​​​​ក្បែរ​នោះ ​បានទាញ​​​​ទុយោ​​ទឹក​​ជួយបាញ់​​ទៅលើ​រថយន្តកាមរីឆ្លាម​​​ រង់​ចាំ​​រថយន្ត​ពន្លត់​​​​អគ្គិ​ភ័យស្នងការ​​ដ្ឋាននគរបាល​​រាជ​ធានី​ភ្នំពេញ ​​មក​អន្តរាគមន៍ ។ ​​បន្តិចក្រោយ​​មក​ ទើប​ឃើញ​​​រថយន្ត​ពន្លត់​​អគ្គិភ័យ​​​​មួយគ្រឿង​​មក​ដល់​តែ​​មិនបាន​​​បាញ់​ពន្លត់​​​​នោះទេ ព្រោះ​រថ​យន្ត​រលត់​​​​ទៅហើយ​​។​

ម្ចាស់រ​ថយន្ត​​ដែល​ជួបសំណាង​អាក្រក់​​​​ឈ្មោះ​​ប៉ិច ​ចាន់ធី ​ភេទស្រី អាយុ​​៤៦​ឆ្នាំ ​​​ជា​មន្ត្រី​នគរ​បាល​​ស្នាក់នៅ​​ផ្ទះជួល​​ម្តុំ​បុរី​សុភមង្គល ផ្លូវ​ជាតិ​លេខ​​៦A សង្កាត់ជ្រោយចង្វា ​​ខណ្ឌ​ឫស្សីកែវ ​បាន​​​ឱ្យសមត្ថកិច្ច​​​​ដឹង​ថា គាត់​ទើប​តែ​​ទិញ​​​រថយន្ត​​​នេះ​នៅ​វេលាម៉ោង​​៤ល្ងាច​​នាថ្ងៃកើតហេតុ ​​​ហើយ​ក៏នាំ​ប្តីជិះសាក​​​មើល លុះ​​មក​ដល់ចំណុច​​​​កែង​មហា​វិ​ថី​​ព្រះ​នរោត្តម ​​​និង​វិថីព្រះ​សុរាម្រឹត ​​ខាង​ជើង​​​​វិមានឯករាជ្យ​​ស្រាប់តែ​​មាន​​ឆេះ​ផ្សែង​ហ៊ុយ​ទ្រលោមតែម្តង​ ៕