ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​​លក់​ដូរ​លើផ្លូវ​​​លេខ​១១ ​ក្នុង​ផ្សារ​កណ្តាល​​​សាលារាជធានីភ្នំពេញ​​ឱ្យរុះរើ​ចេញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ សាលា​រាជធានី​ភ្នំពេញ​​​​មិន​អនុញ្ញាត​​​ឱ្យអាជីវ​ករ​​​​ចំនួន​​​១៦១​នាក់ ​​​ដែល​កំពុង​ប្រកប​អាជីវ​កម្ម​​លើ​កំណាត់​ផ្លូវ​​​លេខ​១១ ជា​ផ្លូវ​​​ទាល់ ក្នុង​​​ផ្សារ​​កណ្តាល ស្ថិត​ក្នុង​សង្កាត់ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ​​លក់ដូរ​បន្ត​​ទៀត​នោះ​ទេ។​ ​នេះ​បើ​​​​យោង​​តាម​​​លិខិតលេខ​​​២៦០​ ឆត.​ចសម.ខ ចុះថ្ងៃទី​​​២៦ ​​ឧសភា​​​ ២០១១ ​របស់​សាលា​រាជធានី

រាជធានីភ្នំពេញ​​ ៖ សាលា​រាជធានី​ភ្នំពេញ​​​​មិន​អនុញ្ញាត​​​ឱ្យអាជីវ​ករ​​​​ចំនួន​​​១៦១​នាក់ ​​​ដែល​កំពុង​ប្រកប​អាជីវ​កម្ម​​លើ​កំណាត់​ផ្លូវ​​​លេខ​១១ ជា​ផ្លូវ​​​ទាល់ ក្នុង​​​ផ្សារ​​កណ្តាល ស្ថិត​ក្នុង​សង្កាត់ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ ​​លក់ដូរ​បន្ត​​ទៀត​នោះ​ទេ។​ ​នេះ​បើ​​​​យោង​​តាម​​​លិខិតលេខ​​​២៦០​ ឆត.​ចសម.ខ ចុះថ្ងៃទី​​​២៦ ​​ឧសភា​​​ ២០១១ ​របស់​សាលា​រាជធានី ភ្នំពេញ ​ចុះហត្ថលេខា​​ដោយ​លោក​​​កែប ជុតិមា​។​

លោកហែម ឫទ្ធី ​​នាយករង​​​រដ្ឋបាល​​ខណ្ឌ​ដូន​ពេញ​​​ បាន​ឱ្យ​ដឹង​ថា សាលារាជធានីភ្នំពេញ ​បាន​​​ចេញ​​សេចក្តីជូនដំណឹង​​ឱ្យ​​​​អាជីវ​ករ​​ចំនួន​១៦១​នាក់ ​ដែលលក់​លើ​ផ្លូវ​​​លេខ​១១ ​ឱ្យរុះរើ​តូប​ចេញ ហើយ​​នៅថ្ងៃទី​​​២១ មីនា ​​​​២០១១ ​សាលា​ខណ្ឌ​ដូនពេញ ​​បានបើ​កកិច្ច​​ប្រជុំផ្សព្វផ្សាយ​​​នៅសាលា​ខណ្ឌ​​​ឱ្យអាជីវករ​​ទាំងនោះធ្វើការ​រុះរើ​​តូបលក់​​​ដូរ​ចេញពី​​ផ្លូវលេខ​​១១ ដែលជាផ្លូវ​​​ទាល់​ក្នុង​​ផ្សារ​កណ្តាល​ដោយខ្លួន​ឯង ក៏ប៉ុន្តែ​ក្រុម​អាជីវករ​មិន​យល់​ព្រម​​រុះរើ ហើយ​ពួកគេទាំង​​​១៦១​នាក់ បាន​ធ្វើសំណើ​​​មក​​​សាលា​ខណ្ឌ​​ដោយសុំបន្តការ​​ធ្វើ​អាជីវក​ម្ម​​នៅលើ​ទីតាំង​ដដែល រហូត​ដល់​​ផ្សារ​សាង​សង់​​ជាថ្មី ។ ​

​សាលាខណ្ឌ​បាន​បញ្ជូន​របាយ​ការណ៍​​​​សំណើ​​របស់​អាជីវករ​​​​ទៅ​សាលា​​​រាជធានីភ្នំពេញ ​ហើយ​នៅ​ថ្ងៃទី​​​២៦ ​ឧសភា ២០១១ ​​សាលារាជធានី​ភ្នំពេញ​បានចេញលិខិត​មួយ​លេខ​​២៦០ ឆត.​ចសម.ខ ចុះហត្ថលេខា​​​ដោយលោក​កែប ជុតិមា ​បានបញ្ជាក់​ថា​ ចំពោះ​សំណើរបស់​​អាជីវ​ករ​ចំនួន​១៦១​នាក់ កំពុងប្រកប​អាជីវ​កម្ម​លើ​កំណាត់ផ្លូវ​​​​លេខ​១១​​ជា​ផ្លូវ​​ទល់​ក្នុង​ផ្សារ​​កណ្តាល សង្កាត់​​ផ្សារ​កណ្តាល​ទី​១ ខណ្ឌ​ដូនពេញ ​សុំបន្ត​​​ការ​​លក់​ដូរ​លើ​ផ្លូវ​នេះតទៅទៀតនោះ​ សាលា​រាជធានី​ភ្នំពេញ​​​មិនអនុញ្ញាត​​​ឱ្យ​​​​​បន្ត​លក់​ដូរ​តទៅ​​​ទៀត​ឡើយ​៕