ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រា​អែល​៖ ស្លា.ប់​​៣​នាក់​​ក្នុង​ការ​ផ្ទុះមួយ

12 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​ក្នុងស្រុក​មួយ​គូស​បញ្ជាក់​ប្រាប់​ស៊ីន​ហួ​ថា មនុស្ស​យ៉ាង​តិច​​៣​នាក់​បាន​ត្រូវ​ស្លា.ប់​កាល​ពី​យប់​ថ្ងៃ​ទី​១៦ មិថុនា ក្នុង​ការ​ផ្ទុះ​មួយ​ដែល​កើត​មាន​ក្នុង​ទី​ក្រុង​ណឺ​តាន់​យ៉ា ភាគ​កណ្តាល​អ៊ី​ស្រាអែល។ ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កើត​មាន​ក្នុង​អគារ​មួយ​ដែល​ក្រៅ​ពី​មនុស្ស​ស្លា.ប់​ មនុស្ស​ប្រមាណ​ជា​១០​នាក់​ទៀត​ក៏​ត្រូវ​របួស​ដែរ​

ប្រភព​ព័ត៌​មាន​ក្នុងស្រុក​មួយ​គូស​បញ្ជាក់​ប្រាប់​ស៊ីន​ហួ​ថា មនុស្ស​យ៉ាង​តិច​​៣​នាក់​បាន​ត្រូវ​ស្លាប់​កាល​ពី​យប់​ថ្ងៃ​ទី​១៦ មិថុនា ក្នុង​ការ​ផ្ទុះ​មួយ​ដែល​កើត​មាន​ក្នុង​ទី​ក្រុង​ណឺ​តាន់​យ៉ា ភាគ​កណ្តាល​អ៊ី​ស្រាអែល។

ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កើត​មាន​ក្នុង​អគារ​មួយ​ដែល​ក្រៅ​ពី​មនុស្ស​ស្លាប់​ មនុស្ស​ប្រមាណ​ជា​១០​នាក់​ទៀត​ក៏​ត្រូវ​របួស​ដែរ​។ កង​កម្លាំង​​សន្តិ​សុខ​​ និង​ពួក​អ្នក​ជួយ​សង្គ្រោះ​បាន​លើក​ទៅ​កាន់​ទី​នោះ​ដើម្បី​ជម្លៀស​ប្រជាជន​ចេញ។ មូល​ហេតុ​នៃ​ការ​ផ្ទុះ​នោះ​នៅ​ពុំ​ទាន់​ដឹង​នៅ​ឡើយ​។

បណ្តា​មន្ត្រី​​មូល​ដ្ឋាន​រៀប​រាប់​​ពី​លទ្ធ​ភាព​នៃ​ការ​ធ្លាយ​ឧស្ម័ន​ដោយ​​វាយ​តម្លៃ​ថា នោះ​នឹង​ពុំ​មែន​ជា​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​មួយ​ឡើយ។ ក៏​ប៉ុន្តែ​​ប៉ូលិស​បាន​​តាមរុក​រក​រថ​យន្ត​មួយ​គ្រឿង និង​មនុស្ស​២​នាក់​ដែល​យោង​តាម​សាក្សី​ទាំង​ឡាយ​ថា បាន​ចាក​ចេញ​ពី​កន្លែង​កើត​ហេតុ​ក្រោយ​ការ​ផ្ទុះ​បន្តិច ៕