ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​​ត្រូវ​​​ឃាតក​​រំលោ.ភ​​​ហើយ​​​សម្លា.ប់​​​នៅ​ក្នុង​​ផ្ទះ ​ខណៈ​ប្តី​ទៅ​ចាប់​​​កណ្តុរ

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​ស្ត្រី​ម្នាក់​​មាន​ប្តី​តែមិន​ទាន់​មាន​កូន​ត្រូវ​ជន​មិន​ស្គាល់​​​មុខ​លប​ចូល​​ដល់​ក្នុង​ផ្ទះ​​​ ហើយ​ចាប់​​រំលោ.ភ​​រហូត​បាន​សម្រេច​​ និង​បាន​​ច្របាច់​ក​​សម្លា.ប់​​បំបិទ​មាត់​​​​​នៅក្នុង​បន្ទប់​នៃ​លំនៅ​ឋានក្នុង​​​ភូមិ​​កំពង់​ពោធិ៍​ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ។ ជន​មិន​ស្គាល់​មុខធ្វើ​សកម្មភាព​​​នៅ​ពេល​​​ប្តី​របស់​​ស្ត្រី​រងគ្រោះ​​ចេញទៅ​​ដាក់​អង្គប់​ចាប់​កណ្តុរ​​នៅឯបឹង​

ខេត្ត​កណ្តាល​ ៖ ​ស្ត្រី​ម្នាក់​​មាន​ប្តី​តែមិន​ទាន់​មាន​កូន​ត្រូវ​ជន​មិន​ស្គាល់​​​មុខ​លប​ចូល​​ដល់​ក្នុង​ផ្ទះ​​​ ហើយ​ចាប់​​រំលោភ​​រហូត​បាន​សម្រេច​​ និង​បាន​​ច្របាច់​ក​​សម្លាប់​​បំបិទ​មាត់​​​​​នៅក្នុង​បន្ទប់​នៃ​លំនៅ​ឋានក្នុង​​​ភូមិ​​កំពង់​ពោធិ៍​ ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ។ ជន​មិន​ស្គាល់​មុខធ្វើ​សកម្មភាព​​​នៅ​ពេល​​​ប្តី​របស់​​ស្ត្រី​រងគ្រោះ​​ចេញទៅ​​ដាក់​អង្គប់​ចាប់​កណ្តុរ​​នៅឯបឹង​ ។ ​​សព​​ត្រូវ​បាន​សាច់​ញាតិ​ប្រទះឃើញ​​កាលពី​ព្រឹក​​ថ្ងៃទី​១៦ មិថុនា នៅក្នុង​បន្ទប់​​​ដោយ​មាន​គ្រប​ភួយពីលើ​ ចំណែក​​អាវ​​ដែល​ពាក់​​មាន​សភាព​​ដាច់​ឡេវ​ ។​

​មន្ត្រី​ប៉ូលិស​​​បាន​ឱ្យ​ដឹង​ថា ស្ត្រី​​រងគ្រោះ​ឈ្មោះ​តុប នាង អាយុ​៥១ឆ្នាំ ប្តីឈ្មោះ​​ធន់ ធីម ​អាយុ​៥៣ឆ្នាំ អ្នក​ទាំងពីរ​ថ្វី​បើ​មាន​វ័យ​​ចំណាស់​ទៅ​ហើយ​នៅ​​មិន​​ទាន់មាន​កូនទេ​។ ​នៅ​យប់​កើត​ហេតុ​ថ្ងៃទី​​១៥ មិថុនា ប្តីរបស់​ស្ត្រី​រង​គ្រោះ​​បាន​ទៅ​​ដាក់​អង្គប់​​ចាប់​កណ្តុរ​​​នៅឯ​បឹង ឯ​ស្ត្រីរង​គ្រោះ​​​​នៅ​​ផ្ទះ​ម្នាក់​ឯង​នៅក្នុង​ដីចំការ ។ នៅព្រឹក​​ថ្ងៃទី​​១៦ មិថុនា សាច់​ញាតិ​​របស់​ស្ត្រីរងគ្រោះ​​បាន​មក​ហៅ​តែ​មិន​ឮស្ត្រីរងគ្រោះ​​ឆ្លើយ​តប​វិញ​ក៏​មាន​ការ​សង្ស័យ​​​​​​ច្រាន​ទ្វារ​បើក​​ឡើង​​ឃើញ​ស្ត្រីរងគ្រោះ​​​ដេក​ក្នុង​បន្ទប់​ក៏ចូលទៅ​ដាស់​​ទើប​ដឹងថា គាត់​ស្លាប់​បាត់​ទៅ​ហើយ​​ក៏​បានរាយ​ការណ៍​​​ប្រាប់​ប៉ូលិស​ ។

មន្ត្រីប៉ូលិស​​បច្ចេកទេស​​​ខេត្ត​ដែល​ចុះ​ទៅ​ពិនិត្យ​​​សាកសព​នៅ​កន្លែង​កើត​ហេតុ​សន្និដ្ឋាន​ថា ស្ត្រី​រងគ្រោះ​​ត្រូវគេ​​រំលោភ​​ហើយ​ច្របាច់​ក​សម្លាប់​ជា​ក្រោយ ។ អាវ​របស់​ស្ត្រី​រងគ្រោះ​​​បាន​​ដាច់​ឡេវ​ ខោរបូត​ស្ទើរ​ផុត​​ពីភ្លៅ​ នៅក្នុង​ប្រដាប់​ភេទ​​មាន​ទឹកកាម​​និង​មាន​ប្រឡាក់​ឈាម​ហើយ​​នៅលើ​បំពង់​ក​​មាន​ស្នាម​​មុត​ថែមទៀត ។​

​តាម​ការ​សន្និដ្ឋាន​​ស្ត្រី​រងគ្រោះ​​​ស្លាប់​​នៅ​ចន្លោះ​​ម៉ោង​១០ទៅ​១១​​យប់​ ថ្ងៃទី​១៥ មិថុនា​​ គឺបន្ទាប់​ពីជន​​មិន​ស្គាល់​​មុខ​​​រំលោភ​ហើយ​​ទើប​សម្លាប់​​បំបិទ​មាត់​តែម្តង ។ សកម្មភាព​​បែបនេះ​បាន​បង្ហាញ​ថា ជនមិន​ស្គាល់​​មុខ​ដែល​បាន​​ប្រព្រឹត្ត​​​នេះ​អាចជា​អ្នក​ស្គាល់​គ្នា​ច្បាស់​​ ហើយ​​​ជន​នោះ​អាច​​​នៅ​លីវ​​ថែមទៀត ព្រោះ​នៅ​លើ​ប្រដាប់​​ភេទ​ស្ត្រី​រងគ្រោះ​មាន​ប្រឡាក់​​ឈាម​ ខណៈ​​ដែល​ប្រដាប់​ភេទ​​​ស្ត្រីរងគ្រោះ​មិន​មាន​ស្នាម​ដាច់​រលាត់​ទេ អាច​ជា​ឈាម​​​ប្រដាប់​ភេទ​របស់​ជនមិន​ស្គាល់​​មុខនោះ​ ដែល​​ដាច់​រលាត់ ។

​អ្នក​ភូមិ​​​ជិតខាង​បានប្រាប់​ប៉ូលិសថា ​នៅ​​ដី​ចំការ​​​ក្បែរ​​ផ្ទះ​របស់​ស្ត្រី​​រងគ្រោះ​​​គេតែង​តែ​ឧស្សា​​ហ៍​ឃើញ​ក្មេង​​ប្រុស​ស្ទាវៗ​​ទិញ​ស្រា​​យក​ទៅ​​ផឹក​​នៅក្បែរ​​នោះ ។ ឃាតក​ដែល​សម្លាប់​ស្ត្រីរង​​គ្រោះ​​អាច​នៅមិន​ឆ្ងាយ​​ពីទីនោះទេ​ ព្រោះ​​​បាន​ដឹង​ច្បាស់​​​ថា​​​ប្តី​ស្ត្រីរងគ្រោះ​មិន​​នៅ​ផ្ទះ ។ ក្រោយ​ពី​ពិនិត្យ​រួច​ សមត្ថ​កិច្ច​បាន​​​ប្រគល់​​​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារធ្វើ​បុណ្យ​តាម​ប្រពៃណី ៕