ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹងព្រះវិហារ (បទពាក្យប្រាំបី)

12 ឆ្នាំ មុន

-សម័យឪពុកឆ្នាំហុកសិបពីរ ល្បីពេញទីប្រាសាទព្រះវិហារ
បច្ចាមិត្តមានចិត្តធ្វើជាមារ ស្រែកទាមទារឆក់ប្លន់យកទ្រព្យខ្មែរ ។
-ខ្មែរមានជ័យដោយក្តីយុត្តិធម៌ កេរតំណដូនតារក្សាថែ
មិនកាឡៃច្នៃគិតប្រឌិតកែ ថ្ងៃដប់ប្រាំនៃខែមិថុនា ។
-ឆ្លងសង្គ្រាមអោបទុក្ខយូរខែថ្ងៃ ឈរក្នុងព្រៃទោះបីនឿយម្តេចម្តា
នៅញញឹមសង្ឃឹមកូនខេមរា ស្ទួយសិលាឱ្យខ្ពស់ថ្កុំថ្កើងថ្កល់ ។
-រឿងកន្លងខ្មែរចងជាប្រវត្តិ ចិត្តទៀងទាត់ប្រាកដមិនឱ្យខ្វល់
ប្រាង្គប្រាសាទស្អាងស្អាតអស់អំពល់ ជួយឱ្យដល់ស្គាល់ល្បីល្បាញរន្ទឺ ។
-ដល់វេនកូនឆ្នាំពីរពាន់ប្រាំបី មានស្មារតីបីដូចថ្ងៃរះភ្លឺ
ព្រះវិហារគេគ្រប់គ្នាដឹងលឺ ថ្ងៃនោះគឺប្រាំពីរកក្កដា ។

ព្រលឹងព្រះវិហារ
(បទពាក្យប្រាំបី)

-ក្រុងកេបិចរំលេចនូវរឿងពិត    មិនប្រឌិតបន្លំជាតិសាសន៍ណា
ជាសម្បត្តិមនុស្សជាតិពេញលោកា    ពិតថ្លៃថ្លាជាទ្រព្យគាប់បណ្តូល ។
-ថ្ងៃដប់ប្រាំក្នុងខែឆ្នាំដដែល    កងទ័ពសៀមច្រើនក្រែលទន្ទ្រានចូល
ព្រះវិហារហៅខ្មែរគ្រប់ត្រកូល    សូមប្រមូលមកជុំខំការពារ ។
-ខ្មែរក្លាហានតែមិនអាងកម្លាំង    ហ៊ានតតាំងតែមិនចង់ច្បាំងគ្នា
ព្រោះខ្មែរខ្ញុំគឺពូជពង្សអ្នកជា    តែខ្មែរហ៊ានពុះពារមិនរាទេ ៕
                                        ​         ​               និពន្ធដោយលោក អ៊ុន វុធត្រា