ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​​​នឹង​ធ្វើ​ម្ចាស់​​​ផ្ទះ​រៀបចំ​កិច្ច​​ប្រជុំ​​អន្តរ​សភាអាស៊ាន​​ ថ្ងៃទី​​​​៩ ដល់​១២ មីនា

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​យោងតាម​​សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់អគ្គ​លេខាធិការ​ដ្ឋាននៃ​រដ្ឋ​សភា​​កាលពីព្រឹក​ថ្ងៃទី​​​៣ មីនា ​២០១១ ដែល​កោះ​​សន្តិ​ភាព​ទទួលបាន​​ឱ្យ​​​ដឹង​ថា រដ្ឋសភា​មានកិត្តិ​យស​​ជំរាប​​សាធារណ​​ជនជ្រាប​ថា នៅ​ក្នុង​ក្រប​ខណ្ឌ​​អន្តរ​សភា​អាស៊ាន (អាយប៉ា) រដ្ឋ​សភា​នៃ​​ព្រះរាជាណាចក្រកម្ពុជា​​នឹង​ធ្វើការ​​រៀប​ចំសិក្ខា​សាលា​​ស្តីពី​​ការ​ពន្លឿន​សមិទ្ធ​ផល​នៃគោល​ដៅ​​អភិវឌ្ឍន៍​​សហ្សសវត្ស​​ទី៥​តាម​​​រយៈ​តួនាទី​​​ស្ត្រី​សមាជិក​​សភា ដែលនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី​​​៩ ដល់ថ្ងៃទី​​​១២ មីនា ​២០១១ នៅ​​អគារ​វិមាន​​មិត្ត​ភាព​​នៃទីស្តីការគណៈ​រដ្ឋ​​មន្ត្រី​​​ ។​

អគ្គ​លេខាធិការ​​ដ្ឋាន​រដ្ឋសភា​បន្ត​ថា ពិធីបើក​​សិក្ខា​សាលា​នឹង​​ប្រព្រឹត្ត​​ទៅនៅថ្ងៃទី​​​​១០ មីនា ​២០១១ វេលា​ម៉ោង​​​៨​និង​​​៣០នាទី​​ព្រឹក ក្រោម​​អធិបតី​ភាព​​លោកជំទាវ​បណ្ឌិត​​ប៊ុន​ រ៉ានី ហ៊ុន សែន ​ប្រធានកាកបាទ​ក្រហម​កម្ពុជា ​ស្ត្រី​ទី​១​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ​ឥស្សរ​​ជន​ឆ្នើម​​ថ្នាក់​ជាតិនៃ​​​សកម្ម​ភាព​​រួមរបស់​អគ្គ​​លេខាធិការ​អង្គការ​​សហ​ប្រជា​ជាតិ​​​ ដើម្បីសុខ​​​ភាពស្ត្រី​​ និងកុមារ ​និង​ជា​ឥស្សរ​ជន​​ឆ្នើម​​ថ្នាក់ជាតិនៃ​​វេទិកា​​​ភាពជា​អ្នកដឹកនាំ​​តំបន់​​អាស៊ីប៉ាស៊ីហ្វិក​​ឆ្លើយ​តបមេរោគ​​​អេដស៍-ជំងឺ​អេដស៍​ ​ប្រចាំ​នៅ​កម្ពុជា ជា​ប្រធាន​​កិត្តិយស​​គណៈ​កម្មាធិ​ការ​​ជាតិ​លើកកម្ពស់​​សីលធម៌សង្គម ​តម្លៃ​ស្ត្រី​​ និងជា​គ្រួសារ​​ខ្មែរ​ និង​ប្រធាន​សមាគម​​នារីកម្ពុជា ​ដើម្បី​សន្តិភាព​​ និង​​ជា​ការ​អភិវឌ្ឍ​ ។ ពិធីបិទ​​សិក្ខា​សាលា​​នឹង​​ប្រព្រឹត្ត​​ទៅ​នៅថ្ងៃទី​​​១១ មីនា ​ឆ្នាំ​​២០១១ វេលាម៉ោង​​​៥​និង​​៣០នាទី​​ល្ងាច​ក្រោម​​អធិបតី​ភាព​​​លោកងួន ញ៉ិល ​អនុប្រធានទី​​១​នៃ​​រដ្ឋ​សភា​ជាតិ ៕​