ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណ​ភាព​របស់​អតីត​ប្រធានា​ធិបតីអ៊ីតា​លី​លោក​ហ្រ្វានស៊ីស្កូ​ កូសស៊ីហ្គា

13 ឆ្នាំ មុន

លោក​ហ្វ្រាន​ស៊ី​ស្កូ កូស​ស៊ី​ហ្គា ដែល​ធ្វើ​ការ​តស៊ូ​ប្រឆាំង​ភេរ​វកម្ម​នៅអ៊ីតា​លី​កាល​ពី​ទសវត្ស​ឆ្នាំ​១៩៧០ និង​១៩៨០ ក៏​ប៉ុន្តែ​បាន​លា​លែង​ចេញ​ពី​រដ្ឋា​ភិបាល​ក្រោយ​ពី​ការ​ធ្វើ​ឃាត​លោក​អាល់​ ដូ​ម៉ូរ៉ូចាប់​ពង្រត់​ដោយ​ក្រុម​កង​ពល​តូច​ក្រហម​ បាន​ទទួល​មរណ​ភាព​ហើយ​កាល​ពី​ថ្ងៃ​ទី១៧ សីហា ក្នុង​ជន្មា​យុ​៨២​ឆ្នាំ ។ ​ជា​ឥ​ស្សរ​ជន​ចំបង​នៃ​ជី​វ​ភាព​នយោ​បាយ​អ៊ី​តាលី​ អតីត​ប្រធា​នា​ធិបតី​រូបនេះ ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ចាប់​តាំង​ពី​ជាង​មួយ​សបា្តហ៍​មក​ ហើយ ដោយ​សារ​ជំងឺ​បេះ​ដូង​ និ​ងផ្លូវ​ដង្ហើម។​ស្ថាន​ភា​ព​សុខ​ភាព​របស់​លោក​​ធ្លាក់ដុន​ដាប​កាល​ពី​យប់​ ថ្ងៃទី​១៦​ សីហា ។

លោក​ហ្វ្រាន​ស៊ី​ស្កូ កូស​ស៊ី​ហ្គា ដែល​ធ្វើ​ការ​តស៊ូ​ប្រឆាំង​ភេរ​វកម្ម​នៅអ៊ីតា​លី​កាល​ពី​ទសវត្ស​ឆ្នាំ​១៩៧០ និង​១៩៨០ ក៏​ប៉ុន្តែ​បាន​លា​លែង​ចេញ​ពី​រដ្ឋា​ភិបាល​ក្រោយ​ពី​ការ​ធ្វើ​ឃាត​លោក​អាល់​ដូ​ម៉ូរ៉ូចាប់​ពង្រត់​ដោយ​ក្រុម​កង​ពល​តូច​ក្រហម​ បាន​ទទួល​មរណ​ភាព​ហើយ​កាល​ពី​ថ្ងៃ​ទី១៧ សីហា ក្នុង​ជន្មា​យុ​៨២​ឆ្នាំ ។ ​ជា​ឥ​ស្សរ​ជន​ចំបង​នៃ​ជី​វ​ភាព​នយោ​បាយ​អ៊ី​តាលី​ អតីត​ប្រធា​នា​ធិបតី​រូបនេះ ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​ចាប់​តាំង​ពី​ជាង​មួយ​សបា្តហ៍​មក​ហើយ ដោយ​សារ​ជំងឺ​បេះ​ដូង​ និ​ងផ្លូវ​ដង្ហើម។​ស្ថាន​ភា​ព​សុខ​ភាព​របស់​លោក​​ធ្លាក់ដុន​ដាប​កាល​ពី​យប់​ថ្ងៃទី​១៦​ សីហា ។

លោក​ហ្វ្រាន​ស៊ី​ស្កូ កូ​ស​ស៊ី​ហ្គា ត្រូវប្រកាស​ថា «ស្លាប់​ខាង​នយោ​បាយ​» កាល​ពី​​ឆ្នាំ​១៩៧៨ ក្រោយ​ការ​ធ្វើ​ឃាត​ដោយ​ពួក​ក្រុម​កង​ពល​តូច​ក្រហម​នូវ​មិត្ត​របស់​លោក​គឺ​លោក​អាល់ដូ ម៉ូរ៉ូ មេ​ដឹកនាំ​នៃ​គណ​បក្ស​ប្រ​ជា​ធិប​តេយ្យ​គ្រឹស្ត​និង​ជា​អតីត​ប្រមុខ​រដ្ឋា​ភិ​បាល​អ៊ីតា​លី​ដែល​ត្រូវ​គេ​ចាប់​ពង្រត់ ។ លោក​បាន​សុំ​លា​លែង​ចេញ​ពី​​តំណែង​រដ្ឋ​មន្ត្រី​​ក្រសួង​មហាផ្ទៃ​ព្រោះ​តែ​ពុំ​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​មិត្ត​លោក​បាន​។ លោក​​កើត​ថ្ងៃ​ទី២៦ កក្កដា​ ១៩២៨ នៅ SAR-DAIGNE ដោយបំពេញ​អាជីព​នយោ​បាយ​រយៈពេល​ជា​ច្រើន​ឆ្នាំ​គឺកាន់​តំណែង​ជាប្រ​ធាន​ក្រុម​ប្រឹក្សា​រដ្ឋ​មន្ត្រី​ (នាយក​រដ្ឋ​មន្ត្រី​)​ពីឆ្នាំ​១៩៧៩ ដល់​១៩៨០ ហើយ​ធ្វើប្រមុខ​រដ្ឋ​នា​ពាក់កណ្តាល​ទសវត្ស​ឆ្នាំ​១៩៨០ មុន​ពេល​ក្លាយ​ជា​ព្រឹទ្ធ​សមា​ជិក​អស់​មួយ​ជីវិត​ ៕