ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​ជួបគ្រោះ​​​អ​កុសល​ទៅ​ជីក​​ទំពាំង​​ជាន់​​មីនផ្ទុះ​​បណ្តាល​ឱ្យ​ដាច់​ជើង​ម្ខាង

12 ឆ្នាំ មុន

ខេត្ត​ប​ន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​​ព្រោះ​តែ​មាន​ជីវភាព​ក្រីក្រ ​បន្ទាប់ពី​មក​ពី​ជម្រះស្មៅដំ​ឡូង​ឱ្យ​គេហើយបាន​​​ឆ្លៀត​​​ដើរ​ទៅ​ជីក​ទំពាំង​នៅ​គុម្ពឫស្សី​មាត់​អូរ​ព្រំ​ដែន​កម្ពុជា-សៀម ​​តែ​ជា​អ​កុសលក៏​ជាន់មីនផ្ទុះ បណ្តាល​ឱ្យ​ដាច់​ជើង​ម្ខាង។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​ កាលពី​​វេលា​ម៉ោង​៥ និង២០​នាទី​ល្ងាច ថ្ងៃទី​១៣​ មិ​ថុនា​ ឆ្នាំ​២០១១

ខេត្ត​ប​ន្ទាយ​មាន​ជ័យ ៖ បុរស​ម្នាក់​​ព្រោះ​តែ​មាន​ជីវភាព​ក្រីក្រ ​បន្ទាប់ពី​មក​ពី​ជម្រះស្មៅដំ​ឡូង​ឱ្យ​គេហើយបាន​​​ឆ្លៀត​​​ដើរ​ទៅ​ជីក​ទំពាំង​នៅ​គុម្ពឫស្សី​មាត់​អូរ​ព្រំ​ដែន​កម្ពុជា-សៀម ​​តែ​ជា​អ​កុសលក៏​ជាន់មីនផ្ទុះ បណ្តាល​ឱ្យ​ដាច់​ជើង​ម្ខាង។ ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​ កាលពី​​វេលា​ម៉ោង​៥ និង២០​នាទី​ល្ងាច ថ្ងៃទី​១៣​ មិ​ថុនា​ ឆ្នាំ​២០១១ នៅ​ភូមិ​បឹង​តា​ស្រី (មហោ​ស្រព) ឃុំ​គោ​ករមៀត ស្រុក​ថ្ម​ពួក។

លោក​ង៉ាម ញិប មន្រ្តី​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំ​ដែន​លេខ​៨០៧​ បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ ដោយ​ជាន់​មីននេះឈ្មោះឈុំ មេត អាយុ​២៩ ឆ្នាំ មាន​ប្រពន្ធ​ និង​កូន​ប្រុស​តូចៗចំនួន៣​នាក់ រស់នៅ​ក្នុង​ភូមិ​កើត​ហេតុ​ខាងលើ​។ មុន​ពេល​កើត​ហេតុ​ បុរស​រង​គ្រោះ ត្រ​ឡប់​មក​ពី​បោច​​ស្មៅ​ និង​ជម្រះស្មៅ​ដំ​ឡូង​ឱ្យ​គេ​ ​ហើយ​ក៏​បាន​ឆ្លៀត​ដើ​រ​រក​ជីក​ទំពាំង​នៅ​​គុម្ព​ឫ​ស្សី​តាម​មាត់​អូរ​ព្រំដែន ចម្ងាយប្រ​មាណ​​១៥០ម៉ែត្រ ពី​ភូមិ​គាត់​រស់​នៅ និង​បាន​ជាន់​មីនផ្ទុះ។ ក្រោយ​ពេល​ឮស្នូ​រផ្ទុះ ​ប្រជា​ពលរដ្ឋ​រស់​នៅ​ទី​នោះ​មាន​ការ​ភ្ញាក់ផ្អើល ហើយ​នាំ​គ្នា​ទៅ​មើល​កន្លែងមាន​សូរ​ផ្ទុះ​ឃើញ​បុរស​រងគ្រោះ​លូន​ចេញ​មក​ ​ក៏​នាំ​គ្នា​​ត្រាយ​ព្រៃយកផ្លូវ​ចូល​ទៅ​ជួយ​សង្គ្រោះ​។​

មន្ត្រីនគរបាល​រូប​នេះ​​​បន្ត​ទៀត​ថា បន្ទាប់​​ពី​ជួយ​ជន​រង​គ្រោះ​ចេញ​​ពី​ព្រៃឫ​ស្សី​បាន​ហើយ ក៏​ធ្វើ​​ទំនាក់​ទំនង​ទៅ​អង្គ​ភាព​ហា​ឡូ​ត្រាស្ត​​ជួយ​​យក​រថយន្ត​ដឹក​ជន​រង​គ្រោះ ទៅ​ព្យាបាល​​នៅមន្ទី​រ​ពេទ្យបង្អែក​មិត្តភាព​កម្ពុជា-​ជប៉ុន នៅ​ស្រុក​មង្គល​បុរីភ្លាម​ៗដែរ៕