ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ទេស​ចរ​ជប៉ុន​កន្ត្រាក់​ផ្លូវ​ចិត្ត​ដោយ​សារពាក្យ​​អសុរោះរបស់​អ្នក​រត់​​តាក់​ស៊ី​នៅ​ប៉ារីស​

12 ឆ្នាំ មុន

ស្ថាន​ទូត​ជប៉ុន​បាន​បញ្ជូន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នាក់​ត្រឡប់​ទៅ​ប្រទេស​ ក្រោយ​ពី​កើត​អាការ​កន្ត្រាក់​គាំង​ផ្នែក​ផ្លូវ​ចិត្ត ឬ​សាំង​ដ្រូម ទទួល​យក​មិន​បាន​ពី​ស្ថាន​ភាព​ក្នុង​ទី​ក្រុង​ប៉ារីស​​ដែល​គ្មាន​ភាព​ទំនើប​ ទាន់​សម័យ​ដូច​ដែល​បាន​ដឹង​ ឬ​តាម​ការ​នឹក​ស្រមៃ​។ គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត​ជប៉ុន​ បញ្ជាក់​ថា ​អាការ​នោះ​ជា​អាការ​ប៉ារីស​សាំង​ដ្រូម និង​ជា​មធ្យម​ជន​ជាតិ​ជប៉ុន​ច្រើន​ជាង​១២​នាក់​ក្នុង​មួយ​ឆ្នាំ​ក្លាយ​ជា​ អ្នក​រង​គ្រោះ​ពី​អាការ​នោះ ព្រោះ​តែ​មាន​ក្តី​ស្រមៃ​ខ្ពស់​ជាមួយ​នឹង​ការ​ធ្វើ​ទេស​ចរណ៍​នៅ​បរទេស​ជា​ លើក​ដំបូង។

ស្ថាន​ទូត​ជប៉ុន​បាន​បញ្ជូន​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នាក់​ត្រឡប់​ទៅ​ប្រទេស​ក្រោយ​ពី​កើត​អាការ​កន្ត្រាក់​គាំង​ផ្នែក​ផ្លូវ​ចិត្ត ឬ​សាំង​ដ្រូម ទទួល​យក​មិន​បាន​ពី​ស្ថាន​ភាព​ក្នុង​ទី​ក្រុង​ប៉ារីស​​ដែល​គ្មាន​ភាព​ទំនើប​ទាន់​សម័យ​ដូច​ដែល​បាន​ដឹង​ ឬ​តាម​ការ​នឹក​ស្រមៃ​។ គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត​ជប៉ុន​ បញ្ជាក់​ថា ​អាការ​នោះ​ជា​អាការ​ប៉ារីស​សាំង​ដ្រូម និង​ជា​មធ្យម​ជន​ជាតិ​ជប៉ុន​ច្រើន​ជាង​១២​នាក់​ក្នុង​មួយ​ឆ្នាំ​ក្លាយ​ជា​អ្នក​រង​គ្រោះ​ពី​អាការ​នោះ ព្រោះ​តែ​មាន​ក្តី​ស្រមៃ​ខ្ពស់​ជាមួយ​នឹង​ការ​ធ្វើ​ទេស​ចរណ៍​នៅ​បរទេស​ជា​លើក​ដំបូង។

ក្រៅ​ពីនេះ​ស្ថាន​ទូត​ជប៉ុន​បាន​ភ្ជាប់​ទូរ​ស័ព្ទ​បន្ទាន់​២៤​ម៉ោង​សម្រាប់​ជន​ជាតិ​ជប៉ុន​ដែល​មាន​អាការ​កន្ត្រាក់​គាំង​ផ្លូវ​ចិត្ត​ និង​ជួយ​រក​​មន្ទីរ​ពេទ្យដ៏​សម​ស្រប​សំរាប់​បុគ្គល​ដែល​ចូល​បំបាត់​អាការ​នោះ​​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្រុម​គ្រូ​ពេទ្យ​ចិត្ត​សាស្ត្រ​ជប៉ុន​បញ្ជាក់​ថា ការ​ព្យាបាល​ដ៏​ប្រាកដ​ប្រជា​ត្រូវ​ត្រឡប់​ទៅ​ប្រទេស​ និង​មិន​វិល​ត្រឡប់​ទៅ​​ក្រុង​ប៉ារីស​។

របាយ​ការណ៍​​បញ្ជាក់​ថា ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​នាក់​​មាន​ក្តី​ស្រមៃ​ចង់​ទៅ​ក្រុង​ប៉ារីសប្រកប​ដោយ​ភាព​ត្រេក​ត្រអាល​ខ្ពស់​ ព្រោះ​ឃើញ​នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ដូច​ជា​រូប​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ស្ត្រី​ វប្ប​ធម៌​ខ្ពង់​ខ្ពស់​ និង​សិល្បៈ​នៅ​ក្នុង​សារ​មន្ទីរ​ ប៉ុន្តែ​ធាតុ​ពិត​ក្លាយ​ជា​និន្នា​ការ​អូស​ទាញ​ឱ្យ​មាន​ស្ថាន​ភាព​កន្ត្រាក់​គាំ​ងលើ​ផ្លូវ​ចិត្ត​។ ភ្ញៀវ​ទេស​ចរ​ ត្រូវ​ប្រឈ​ម​មុខ​ជាមួយ​អ្នក​បើក​បរ​តាក់​ស៊ី​ដែល​មាន​ភាព​កោង​កាង​​នៅ​ក្រុង​ប៉ារីស​ គឺ​ចូល​ចិត្ត​ស្រែក​គំហក​ដាក់​អតិ​ថិ​ជន​ដែល​មិន​អាច​និយាយ​ភាសា​បារាំង​បាន​។ អំពើ​​នេះ​អាច​ជា​រឿង​កំប្លុក​កំបែ្លង​សំរាប់​​ជន​ជាតិ​នៅ​លោក​ខាង​លិច​​ដែល​យល់​ឃើញ​ថា ក្រុង​ប៉ារីស​មាន​វប្ប​ធម៌​ខុស​បែ្លក​ពី​ស្រុក​កំណើត​របស់​ពួក​គេ​ ។ ប៉ុន្តែ​សំរាប់​ជន​ជាតិ​ជប៉ុន​ជា​ប្រភេទ​មនុស្ស​សុភាព​រាប​សា​ និង​និយម​លើ​ការ​ជួយ​ជ្រោម​ជ្រែង​គ្នា​មិន​ធ្លាប់​​ស្រែក​គំហក​ដាក់​គេ​ ចំពោះ​ការ​ជួប​ប្រទះ​នឹង​ទី​ប្រជុំ​ជន​បែប​នេះ​នឹង​ក្លាយ​ជា​សុបិនដ៏​អាក្រក់​របស់​ពួក​គេ​។ ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ជន​ជាតិ​ជប៉ុន​ជា​ច្រើន​លាន​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ដើរ​កំសាន្ត​នៅ​ប្រទេស​បារាំង ៕