ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​​​យោធា​ម្នាក់​​​យកគ្រាប់​បែក​​ទៅ​បោកត្រី​​​​រំលង​​​មួយ​​ថ្ងៃ​​ត្រូវ​​​ចាប់ខ្លួន​

12 ឆ្នាំ មុន

​ខេត្ត​បន្ទាយមានជ័យ​​ ៖ ​​មន្ត្រីយោធា​​​ម្នាក់​យកគ្រាប់បែក​​ទៅបោកត្រី​​ក្នុងទឹក​​​ស្រះ ​ត្រូវ​បាន​សមត្ថកិច្ច​​​​​​នគរបាល​ស្រុក​​មង្គលបុរី​សហ​ការ​ជាមួយ​​ប៉េអឹម ស្រុក​​មង្គលបុរី ​ធ្វើការ​ឃាត់​ខ្លួន​នៅវេលាម៉ោង​​​៩ព្រឹកថ្ងៃទី​​​១១ មិថុនា ​ឆ្នាំ​២០១១ ​នៅភូមិ​​​ភ្នំតូច ឃុំ​​ភ្នំ​តូច ​​ស្រុកមង្គលបុរី

​ខេត្ត​បន្ទាយមានជ័យ​​ ៖ ​​មន្ត្រីយោធា​​​ម្នាក់​យកគ្រាប់បែក​​ទៅបោកត្រី​​ក្នុងទឹក​​​ស្រះ ​ត្រូវ​បាន​សមត្ថកិច្ច​​​​​​នគរបាល​ស្រុក​​មង្គលបុរី​សហ​ការ​ជាមួយ​​ប៉េអឹម ស្រុក​​មង្គលបុរី ​ធ្វើការ​ឃាត់​ខ្លួន​នៅវេលាម៉ោង​​​៩ព្រឹកថ្ងៃទី​​​១១ មិថុនា ​ឆ្នាំ​២០១១ ​នៅភូមិ​​​ភ្នំតូច ឃុំ​​ភ្នំ​តូច ​​ស្រុកមង្គលបុរី។

​តាមព័ត៌​មាន​ពីលោកវ​រសេនីយ៍​​ត្រី​ផុន សាលីម ​អធិការ​នគរ​បាល​​​ស្រុកមង្គល​បុរី បាន​ឱ្យ​​ដឹង​ថា ​​មន្ត្រី​​​យោធា​​​ដែលកម្លាំង​​​របស់លោក​​​​ដឹកនាំ​​ដោយ​​លោក​អនុសេនីយ៍​ឯកហោ ​សំណាត់ អធិការ​​រង​​ចុះ​សហការ​ជាមួយ​កង​កម្លាំង​​ប៉េអឹម​ ស្រុក​​មង្គល​បុរី ​ធ្វើការ​​​ចាប់​​ខ្លួន ​​ពីបទ​​​​យក​គ្រាប់​​បែក​​ទៅ​​បោកត្រី​ក្នុងទឹក​​ស្រះ​ឪពុក​​របស់​ខ្លួន កាល​ពី​​វេលា​ម៉ោង​​១រសៀល​ថ្ងៃទី​​​១០ មិថុនា ​ឆ្នាំ​២០១១ ​នៅភូមិ​​សាយ​សាមន ឃុំ​ចំណោម ស្រុក​​​មង្គលបុរី ​​ដើម្បី​​យកត្រី។ មន្ត្រី​យោធា​​នោះឈ្មោះ​ធុន ឈឿក អាយុ​​៤៣​ឆ្នាំ ជា​មន្ត្រី​​យោធា​ ​​​បម្រើការងារ​​​នៅអង្គភាព​​កង​ពល​​លេខ​​៧ វរសេនា​តូច​​​៣៧៥ ឈរជើង​​នៅស្រុក​​​ជាំ​ក្សាន្ត ​ខេត្តព្រះវិហារ ។​

លោកអធិការ​នគរបាល​រូបនេះបាន​បញ្ជាក់​​​ថា ​ក្រោយពី​ទទួលបានព័ត៌មាន​​ កម្លាំង​នគរ​បាល​​​ស្រុកបាន​​សហការជាមួយប៉េអឹម​​ធ្វើ​ការ​​ចាប់​​ខ្លួន​​មន្ត្រី​​យោធានេះ​​នៅវេលាម៉ោង​​​៩ព្រឹក​​ថ្ងៃ​ទី​​​១១ មិថុនា ​​ឆ្នាំ​២០១១ ​ដោយជន​ប្រព្រឹត្ត​​​​ល្មើស​​​ជា​​មន្ត្រី​យោធា​ ​កង​រាជអាវុធ​ហត្ថ​ស្រុក​​​បាន​នាំ​​​ខ្លួន​ជន​​នោះមកទីបញ្ជាការ​​​ដ្ឋាន ដើម្បី​​​រៀបចំ​សំណុំ​រឿង​​​ចាត់ការ​តាមនីតិវិធី​ច្បាប់ ៕​